Paris Peace Accords 23 Oct. 1991

Tuesday, February 4, 2014

ក្រុម​ហ៊ុន​ ​អាកាសចរណ៍​ ឯកជន​​ របស់​ វៀតណាម​ នឹង​បើក​ការ​ហោះហើរ​ មក​កាន់​ ខេត្ត​សៀមរាប

ក្រុម​ហ៊ុន​ ​អាកាសចរណ៍​ ឯកជន​​ របស់​ វៀតណាម​ នឹង​បើក​ការ​ហោះហើរ​ មក​កាន់​ ខេត្ត​សៀមរាប

គម្រោង​នេះ​ គឺ​ជា​ផ្នែក​មួយ​ នៃ​ការ​ពង្រីក​ដំណើរ​ការ​ ជើង​ហោះហើរ​ បន្ថែម​​ ទៅ​កាន់​ ទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ ខាង​ត្បូង​ និង​ប្រទេស​កម្ពុជា​ ព្រម​ទាំង​ទិសដៅ​ ដទៃ​ជា​ច្រើន​ទៀត​​ នៅ​ក្នុង​តំបន់​។

ដោយ កេសរណ្ណីយ្យា / អាស៊ីសេរី | ០៣ កុម្ភៈ ២០១៤
ក្រុម​ហ៊ុន​អាកាសចរណ៍​ឯកជន​ទី​១​របស់​វៀតណាម​ វៀតយេទអ៊ែរ (VietJetAir)​ នឹង​បើក​ការ​ហោះហើរ​ត្រង់​មក​កាន់​ខេត្ត​សៀមរាប​ ដែល​ជា​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​នៃ​ប្រទេស​កម្ពុជា​។
ទី​ភ្នាក់ងារ​ព័ត៌មាន​ អា.អែហ្វ.ប៉េ.​ (AFP)​ រាយការណ៍​ថា​ គម្រោង​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ដំណើរ​ការ​ជើង​ហោះហើរ​បន្ថែម​ទៅ​កាន់​ទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ប្រទេស​កម្ពុជា​ ព្រម​ទាំង​ទិសដៅ​ដទៃ​ជា​ច្រើន​ទៀត​​នៅ​ក្នុង​តំបន់​។
ក្រុម​ហ៊ុន​អាកាសចរណ៍​ វៀតយេទអ៊ែរ​ បាន​បញ្ជា​ទិញ​យន្តហោះ​ចំនួន​ ៦២​គ្រឿង​ពី​ក្រុមហ៊ុន អ៊ែរបើស (AirBus)​ ក្នុង​ទឹក​ប្រាក់​ចំនួន​ជាង ​៦​ពាន់​លាន​ដុល្លារ​ ($6.1 billion)​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៣​។
ក្រុម​ហ៊ុន​ប្រកាស​ថា​ ដំណើរ​ការ​បញ្ជា​ទិញ​នេះ​ គឺ​ជិត​ចប់​សព្វ​គ្រប់​ហើយ​ ហើយ​ថា​ក្រុម​ហ៊ុន​អាច​នឹង​ទិញ​យន្តហោះ​ចំនួន ​៣០​គ្រឿង​បន្ថែម​ទៀត​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​សេវា​ហោះហើរ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ ដែល​កំពុង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង៕​


No comments:

Post a Comment