Paris Peace Accords 23 Oct. 1991

Friday, February 26, 2016

[Vietnamization] ចយឌឹកអើយ! នៅខេត្ត តកែវ ជំរិតទាលុយ ពីកសិករ ទាសុទ្ឋតែ លុយដុង! Military demand corruption payment from farmers in Takeo in Vietnamese dong!



[ចយឌឹកអើយ!  នៅខេត្ត តកែវ ជំរិតទាលុយ ពីកសិករ ទាសុទ្ឋតែ លុយដុង! - ប៉ាង សុខឿន - Khmer Sovannaphumi]

មន្រ្តី យោធា ខេត្ត តាកែវ ៧នាក់ កំពុង ដើរសំឡុត ទារលុយ ពីប្រជាកសិករ ធ្វើស្រូវប្រាំង នៅស្រុក បូរីជលសារ




appfreshnews@gmail.com | Tel : 017 608 006

(តាកែវ)៖ បុរស៧នាក់ដែលស្លៀកសំលៀកបំពាក់ ជាកងទ័ព ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បាននាំគ្នាដើរសំឡុតទារលុយពីប្រជាកសិករ ធ្វើស្រូវប្រាំងនៅក្នុងស្រុកបូរីជលសារ ដោយពួកគេបានគំរាមទារប្រាក់ក្នុង១ហិកតា ចំនួន៩០ម៉ឺនដុង។
លោក លឹម លន់ ប្រជាកសិករដែលមានស្រែប្រាំងធ្វើជាង១០ហិកតា ស្ថិតនៅខាងក្រោយសាលាស្រុកបូរីជលសា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានយោធាមួយក្រុមបានមកសំឡុតទារលុយពីលោក ក្នុងមួយហិកតា៩០ម៉ឺនដុង។ ទាហានទាំងនោះដែលមានម្នាក់ឈ្មោះ ធូ ដយ បានអះអាងថា ពួកគេបានទទួលបញ្ជាពីមេរបស់ខ្លួនឈ្មោះ ឡេះ សូនី ជាទាហាន នៅវរៈការពារព្រំដែន៣០១។ បន្ទាប់ពីរូបគាត់មិនព្រមឲ្យលុយ ក្រុមទាហានទាំងអស់នោះ បាននាំគ្នាវាយកម្ទេចរោងចាំស្រូវ និងបានវាយកម្ទេចសម្ភារមួយចំនួន ហើយថែមទាំងយកធុងបាញ់ថ្នាំស្រូវមួយចំនួន របស់គាត់ថែមទៀតផង។ ប្រជាពលរដ្ឋខាងលើ បានបន្តថា ពាក់ព័ន្ធទៅនិងការបំផ្លិចបំផ្លាញរោងចាំស្រូវ និងបំផ្លាញសម្ភារ និងរឹបអូសយករបស់របរមួយចំនួនរបស់គាត់។
ក្រោយមានហេតុការណ៍នេះកើតឡើង គាត់ក៏បានប្ដឹងទៅលោក អេង ឃាង មេវរៈព្រំដែន៣០១ ឲ្យជួយដោះស្រាយផងដែរ ក៏ប៉ុន្តែមិនមានដំណោះស្រាយចំពោះគាត់នោះទេ។ បន្ទាប់ពីគ្មានដំណោះស្រាយគាត់ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តតាកែវ ដោយប្ដឹងទាហានម្នាក់ឈ្មោះ ឡេះ សូនី ពីបទបំផ្លាញទ្រព្យសម្បត្តិរបស់គាត់។ ដោយឡែក ក្រុមទាហានទាំងអស់នោះនៅតែមកសំឡុតគំរាមកំហែងគាត់រាល់ថ្ងៃ មិនឲ្យគាត់ច្រូតស្រូវប្រាំងនោះទេ។ លោក ស៊ុត ខុន អភិបាលស្រុកបូរីជលសា បានថ្លែងឲ្យដឹងថា លោកក៏បានទទួលព័ត៌រមាននេះដែរ ហើយឥឡូវលោកកំពុងតែចុះពិនិត្យ ប្រសិនបើមានករណីនេះ កើតឡើងមែនយើង នឹងមានវិធានការ និងរាយការណ៍ទៅអង្គភាពគាត់ ធ្វើការអប់រំទាហានទាំងអស់នោះឲ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះ។ លោកឧត្តមសេនីយ៍ត្រី សេក រស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានបញ្ជាក់យ៉ាងខ្លីថា លោកនឹងសាកសួរព័ត៌មាននេះទៅខាងស្រុកសិន ថាតើពិតជាមានទាហានដើរទារលុយពីប្រជាកសិករ ពិតមែនឬយ៉ាងណា។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា លោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ ហើយលោកនឹងសាកសួរពីបញ្ហានេះ។

លោក សង្កត់ធ្ងន់ ថា, «សកម្មភាពនេះជាសកម្មភាពខុសច្បាប់។ ក្រសួងការពារជាតិមិនមានច្បាប់ណាឲ្យទាហានដើរយកលុយពីប្រជាកសិករនោះទេ។ ដូច្នោះប្រសិនបើពិតជាមានករណីនេះ កើតឡើងមែនយើង នឹងដាក់វិន័យពួកគេទៅតាមច្បាប់កងទ័ព៕»
 

No comments:

Post a Comment