Paris Peace Accords 23 Oct. 1991

Sunday, February 16, 2014

ជីវិត ដែលគ្មានរស្មី ...



ជីវិត ដែលគ្មានរស្មី ...

- កើតកាយ ពុំគាប់, ងាប់ពុំគួរ
ចង់លើកសំណួរ សួរ រយដង
លោកសន្និវាស អើយ, ម្តេចចងក្រង
អ្នកក្រ រស់រង តែ វេទនា។

- ក្រោមមេឃតែមួយ ភពតែមួយ
ម្នាក់រស់ក្នុងព្រួយ រងគ្រាំគ្រា
រស់កំដរ លោក សែនខ្លោចផ្សា
សង្ឃឹម វេលា បានប្តូរផ្លាស់។

- ប្រឹងប្រែងតស៊ូទល់ឩបស័គ្គ
ប្រឹងកាច់បំបាក់ របាំងក្រាស់
សង្ឃឹមសូរ្យថ្មីរះត្រចះ
ជ្រែកពពកក្រាស់ មកបំភ្លឺ។

- សម្លឹងមើលខ្ទមទ្រមកំព្រួក
ឃើញផ្កាយជាពួកមកបញ្ឈឺ
ដៃឱបកំប្រោនរងាព្រឺ
មេឃអើយដឹងឮរឿងខ្ញុំទេ?

- វាសនា កម្រិត មកដូច្នេះ?
ឬសង្គមនេះ ខ្ញុំ ខុសគេ?
ជាកូនកំព្រា គ្មាន៎ឪម៉ែ
មានតែយាយក្បែរ រាល់យប់ថ្ងៃ។

- ប្រហែលកម្មកាច ពីបុព្វេ?
ជីវិត ភាន់ប្រែ នាលោកិយ៍
អនាគត ងងឹត ឥតរស្មី
ជីវិត ឥតន័យ ខ្សោះខ្លឹមសារ។


- Jasmine Kc


No comments:

Post a Comment