សហជីព សុំឱ្យបើកការចរចាពីប្រាក់ខែឡើងវិញ
កម្មករចោលដុំថ្មនិងរបស់ផ្សេងទៀតដាក់ប៉ូលិសបង្ក្រាបកុប្បកម្មនៅតាមផ្លូវវ៉េងស្រងកាលពីថ្ងៃទី៣ខែមករា។
ភ្នំពេញ — ក្រុមមេដឹកនាំសហជីពកម្មករចំនួនប្រាំបួននៅក្នុងប្រទេសកម្ពុជាបានសម្រេចចាប់ផ្តើមធ្វើការតស៊ូសារជាថ្មីម្តងទៀតដើម្បីស្វែងរកយុត្តិធម៌និងការដំឡើងប្រាក់ខែដល់ក្រុមកម្មករក្រោយពីបរាជ័យក្នុងការតវ៉ាជាបន្តបន្ទាប់នាពេលកន្លងមក។
សហជីពទាំងនោះរួមមានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) សម្ព័ន្ធសហជីពកម្ពុជា សម្ព័ន្ធសហជីពចលនាកម្មករ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា សហព័ន្ធសហជីពយុវជនឯករាជ្យ សម្ព័ន្ធសហជីពមិត្តភាពកម្មករ សម្ព័ន្ធសហជីពជាតិ និងសហភាពសហជីពកម្ពុជា។
លោកអាត់ ធន់ ប្រធានសហជីព CCAWDU បានឲ្យដឹងក្រោយពីកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាក្រុមមេដឹកនាំសហជីពបានសម្រេចជំហររួមគ្នាចំនួនប្រាំពីរចំណុច ក្នុងនោះគឺទាមទារឲ្យដោះលែងតំណាងសហជីពនិងកម្មករដែលត្រូវចាប់ខ្លួនចំនួន២៣នាក់ជាបន្ទាន់និងគ្មានលក្ខខណ្ឌ ស្នើឲ្យរដ្ឋាភិបាលនិងថៅកែរោងចក្របើកការចរចាអំពីការដំឡើងប្រាក់ខែកម្មករឡើងវិញ។ ក្នុងនោះដែរក្រុមមេដឹកនាំសហជីពទាមទារឲ្យមានការវែកមុខខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់និងបាញ់ឲ្យរបួសបាតុករដែលជាកម្មកររោងចក្រនិងផ្តល់សំណងជំងឺចិត្តដល់ពួកគេ ស្នើឲ្យក្រុមថៅកែរោងចក្រដកបណ្តឹងប្រឆាំងនឹងបាតុករ រួមទាំងស្នើឲ្យថៅកែរោងចក្រទាំងនោះទទួលយកកម្មករដែលត្រូវបណ្តេញចេញដោយសារចូលរួមបាតុកម្មឲ្យចូលធ្វើការឡើងវិញនិងជាចុងក្រោយក្រុមមេដឹកនាំកម្មករបានទាមទារឲ្យរដ្ឋាភិបាលលុបចោលបំរាមនៃការជួបប្រជុំគ្នានិងឲ្យថៅកែរោងចក្រផ្តល់ប្រាក់ខែដល់កម្មករពេញលេញសម្រាប់រយៈពេលធ្វើការតវ៉ា។
លោកអាត់ ធន់ បញ្ជាក់ថាក្រុមមេដឹកនាំកម្មករនឹងដាក់ការទាមទាររបស់ខ្លួនទាំង៧ចំណុចនេះក្នុងញ្ញត្តិមួយសម្រាប់ផ្ញើជូនសហគមន៍ជាតិនិងអន្តរជាតិរួមទាំងជូនថៅកែរោងចក្រនៅសប្តាហ៍ក្រោយ។«យើងត្រូវរៀបចំជាញ្ញត្តិមួយដើម្បីធ្វើយុទ្ធនាការទាំងក្រៅប្រទេសនិងទាំងក្នុងប្រទេសដើម្បីឲ្យដោះស្រាយបញ្ហាទាំងនេះ»។
ដោយឡែកមេដឹកនាំសហជីពទាំងប្រាំបួនបានបញ្ជូនលិខិតបន្ទាន់មួយនៅថ្ងៃនេះដោយស្នើដល់សមាគមរោងចក្រកាត់ដេរកម្ពុជានិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យបញ្ជាដល់ថៅកែរោងចក្រផ្តល់សំណងប្រាក់ខែដល់កម្មករវិញ។ប្រាក់ខែពួកគេដែលត្រូវកាត់សម្រាប់រយៈពេលធ្វើបាតុកម្មនាពេលកន្លងមក។លោកអាត់ ធន់ បន្ថែមថាសំណើទាំងនេះនឹងត្រូវដាក់ជូនរដ្ឋាភិបាល រដ្ឋសភា ជូនថៅកែរោងចក្រ នៅមុនថ្ងៃទី១០ខែកុម្ភៈនេះហើយបន្ទាប់មកនៅថ្ងៃទី១០ខែកុម្ភៈ តំណាងសហជីពនិងកម្មករប្រមាណជា៣០០នាក់នឹងដាក់ញ្ញតិ្តដូចគ្នានេះជូនបណ្តាស្ថានទូតនានាក្នុងរាជធានីភ្នំពេញដូចជាស្ថានទូតសហរដ្ឋអាមេរិក ចិន គណៈកម្មការអឺរ៉ុប ជាដើម។នៅថ្ងៃដដែលនោះក្រុមសហជីពអន្តរជាតិផ្សេងៗនឹងដាក់ញ្ញតិនេះនៅតាមស្ថានទូតបរទេសនៅក្រៅប្រទេសផងដែរ។
លោកហេង សួរ អគ្គនាយកនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារតែទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។
ប៉ុន្តែបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកាលពីថ្ងៃទី៣ខែកុម្ភៈឲ្យដឹងថាក្រសួងនេះនឹងជួបប្រជុំជាមួយតំណាងសហជីពចំនួន៥ស្តីពីការតវ៉ាអំពីការដំឡើងប្រាក់ខែនៅរសៀលថ្ងៃសៅរ៍ទី៨ខែកុម្ភៈ។ដោយឡែកទាក់ទងនឹងការទាមទារឲ្យវែកមុខខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់កម្មករកាលពីដើមខែមករា លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថមានប្រសាសន៍ថាអាជ្ញាធរបានធ្វើការស៊ើបអង្កេតលើអំពើហិង្សានោះប៉ុន្តែមិនបានផ្តោតលើអំពើឃាតកម្មនោះទេ។
«ខ្ញុំចង់បញ្ជាក់ថាគណៈកម្មការបានបង្កើតឡើងមានភារកិច្ចត្រឹមតែស្រាវជ្រាវរកមើលមូលហេតុដែលនាំឲ្យមានអំពើហិង្សានិងវាយតម្លៃលើការខូចខាតទ្រព្យសម្បត្តិសាធារណៈហើយមកដល់ពេលនេះគណកម្មការនេះបានបញ្ចប់ការស្រាវជ្រាវហើយ។នៅថ្ងៃស្អែកនេះគណៈកម្មការនេះនឹងធ្វើការប្រជុំក្រោមអធិបតីភាពឯកឧត្តមស ខេង ដើម្បីដាក់របាយការណ៍នេះជូនសម្តេចនាយក (រដ្ឋមន្ត្រីហ៊ុន សែន)»។
កាលពីខែធ្នូនិងនៅដើមខែមករាកម្មកររោងចក្ររាប់ម៉ឺននាក់បានធ្វើបាតុកម្មទាមទារដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋានឲ្យដល់១៦០ដុល្លារក្នុងមួយខែប៉ុន្តែរដ្ឋាភិបាលសម្រេចដំឡើងឲ្យពួកគេត្រឹមតែ១០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។ក្រុមកម្មករបានបន្តធ្វើបាតុកម្មរហូតដល់មានការបាញ់បង្រ្កាបពីសំណាក់កងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ មានមនុស្សចំនួនប្រាំនាក់ស្លាប់ អ្នករបួសចំនួនប្រមាណ៤០នាក់និងតំណាងសហជីព រួមទាំងកម្មករចំនួន២៣ត្រូវចាប់ខ្លួននិងកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង។ រីឯកម្មករប្រមាណជា២០០នាក់ត្រូវបណ្តេញចេញពីការងារ។លោកអាត់ ធន់ ឲ្យដឹងថា ក្រុមអង្គការនិងសហជីពកម្មករនឹងធ្វើពិធីបួងសួងមួយនៅមុខព្រះអង្គដងកើ មុខព្រះបរមរាជវាំងនៅថ្ងៃសុក្រស្អែកនេះបន្ទាប់មកនឹងធ្វើដំណើរទៅសួរសុខទុក្ខជនដែលត្រូវចាប់ខ្លួននិងចោទប្រកាន់ទាំង២៣នាក់នៅក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តកំពង់ចាម៕

No comments:
Post a Comment