ប្រជាហគមន៍ បឹងកក់ វៀបចំវេទិកា តាមការគ្រោងទុក, បើ ទោះសាលារាជធានី ភ្នំពេញ មិនអនុញ្ញាត
ដោយ៖ ពៅ មេត្តា | ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014
ប្រជាសហគមន៍បឹងកក់រៀបចំវេទិកាពិភាក្សាស្តីពីតួនាទីព្រះសង្ឃ និងបញ្ញវន្តជាមួយអ្នកនយោបាយតាមការគ្រោងទុកនៅព្រឹកថ្ងៃចន្ទ បើទោះជាមិនទាន់មានការឆ្លើយតបពីសាលារាជធានីភ្នំពេញ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រជាសហគមន៍បឹងកក់ បានជូនដឹណឹងទៅលោក ឆាយ ធិរិទ្ធ ចៅសង្កាត់ស្រះចក ស្តីពីការរៀបចំពីធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរសខ្មែរស្នេហាជាតិ និងរៀបចំវេទិកាពិភាក្សាស្តីពីតួនាទីព្រះសង្ឃ និងបញ្ញវន្តជាមួយសកម្មភាពនយោបាយ។ តែទោះជាយ៉ាងណា លោក ឆាយ ធិរិទ្ធ ឆ្លើយថា សាលាសង្កាត់ស្រះចកមិនមានសិទ្ធិក្នុងការអនុញ្ញាត ឲ្យសហគមន៍បឹងកក់ធ្វើពិធីនេះបានទេ លុះណាតែមានការអនុញ្ញាតិពីសាលារាជធានីភ្នំពេញ។ រហូតដល់ថ្ងៃចន្ទនេះ មិនមានករឆ្លើយតបផ្លូវពីសាលារាជធានីភ្នំពេញទេ។
សកម្មជនដីធ្លីបឹងកក់អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា នៅព្រឹកនេះ ប្រជាសហគមន៍បឹងកក់រៀបចំពិធីតាមការគ្រោងទុក។
នៅជុំវិញបរិវេននៃការរៀបចំវេទិកានេះ មិនការដាក់ពង្រាយកម្លាំងសមត្ថកិច្ចទេ នៅម៉ោងប្រមាណ៩ព្រឹកនេះ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក នៅផ្ទះអ្នកស្រី ទេព វន្នី លេខ១៨១ ផ្លូវ៨៦ ក្រុម២៧៤ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
No comments:
Post a Comment