Paris Peace Accords 23 Oct. 1991

Tuesday, February 18, 2014

លោក សុន ឆ័យ​៖ ការចរចា​ នឹង​កាន់តែ​ មាន​ប្រសិទ្ធភាព ​ប្រសិនបើ​ មាន​ការដោះលែង​ អ្នក​ជាប់​ឃុំ​ ទាំង​២១​នាក់​​

លោក សុន ឆ័យ​៖ ការចរចា​ នឹង​កាន់តែ​ មាន​ប្រសិទ្ធភាព ​ប្រសិនបើ​ មាន​ការដោះលែង​ អ្នក​ជាប់​ឃុំ​ ទាំង​២១​នាក់​​


ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014

ប្រធាន​ ក្រុមការងារ​ គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា ប្រសិនបើ​មាន​ការដោះលែង​ អ្នក​ទាំង​២១​នាក់ នោះ​ដំណើរការ​ចរចា​ស្វែងរក​ដំណោះស្រាយ​ វិបតិ្តនយោបាយ នឹង​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។​
បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ  និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍​បន្ទាប់ពី​ជំនួប​ចរចា​មួយ​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ការចរចា​រក​ដំណោះស្រាយ​ដែល​នៅ​សេសសល់ សម្រាប់​ផលប្រយោជន៍​ជាតិ រវាង​គណបក្ស​ទាំងពីរ នឹង​កាន់តែ​មាន​បរិយាកាស​ល្អប្រសើរ បើសិន​មាន​ការដោះលែង​អ្នក​ទាំង​២១​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​នោះ​ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងរៀបចំកម្មវិធីចុះទៅជួប ផ្ទាល់ដល់អ្នកជាប់ឃុំឃាំង ដែលយកថ្ងៃដែលមិនចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ សង្ឃឹមថា នឹងបានជួប អ្នកដែលត្រូវជួបឃុំឃាំងទាំងអស់នោះ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ដែរថា ជំហររបស់គណបក្សសង្គ្រោះជាតិ ថាបើមានការដោះលែង វានឹងអាចបង្កបរិយាកាសល្អថែមទៀត ទៅដល់ការខិតខំ របស់យើងនៅក្នុងការរកដំណោះស្រាយ ផ្តល់ជាផលប្រយោជន៍ជាតិនោះឲ្យបានឆាប់»។

​ឆ្លើយតប​នឹង​បញ្ហា​នេះ​ដែរ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា លើកឡើងថា ការដោះលែង ឬ​មិន​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​នោះ ជា​សមត្ថកិច្ច​របស់​តុលាការ​ក្នុង​ការសម្រេច មិន​អាច​ធ្វើ​អ្វី​រំលង​ច្បាប់​បានឡើយ​ «​ខ្ញុំ​បាន​ឆ្លើយ​ហើយ បញ្ហា​នៅ​សេសសល់ យើង​បន្ត​ទៀត ព្រោះ​រឿង​នេះ ខ្ញុំ​គ្រាន់តែ​ឆ្លើយ​មួយ​ម៉ាត់​ទេ មិន​មែន​ថា​ខ្ញុំ​មិន​ចង់​ឆ្លើយ​ទេ វា​ជា​សមត្ថកិច្ច​របស់​តុលាការ យើង​មិន​អាច​មក​និយាយ ឧបមា​យើង​និយាយ​ចរចា​ជំនួប​នយោបាយ យើង​ទៅធ្វើ​អ្វី​ក្រៅ​ក្រប​ខណ្ឌ​ច្បាប់​មិន​បាន​ទេ​។ ប៉ុន្តែ​យើង​ចង់​ឃើញ​អ្វីៗ ប្រព្រឹត្តទៅ​ដោយ ធ្វើ​ម៉េច​នាំមក​នូវ​បរិយាកាស​មួយ ដែល​មាន​ការជឿ​ទុកចិត្ត​គ្នា ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា ឲ្យបាន​ឆាប់​»​។​

​មន្ដ្រី​ស៊ើបអង្កេត​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក លោក ចាន់ សុ​វ៉េ​ត មានប្រសាសន៍ថា សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​ការបង្ហាញ​ឆន្ទៈ ក្នុង​ការចរចា​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​កំពុង​ជាប់គាំង​នៅ​កម្ពុជា ហើយ​ប្រសិនបើ​អ្នកនយោបាយ​ទាំង​ពីរ​ យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក មិនមាន​អ្វី​ដែល​មិន​អាច​ដោះស្រាយបាន​នោះទេ​។ លោក​ថា ការដោះលែង​មនុស្ស ឬ​មិន​ដោះលែង មិនចាំបាច់​ពឹង​លើ​សមត្ថកិច្ច​តុលាការ​នោះទេ សំខាន់ឲ្យ​តែ​ភាគី​ទាំងពីរ​ព្រមព្រៀងគ្នា​ «​យើង​និយាយ​ថា ការជាប់គាំង​នយោបាយ​នេះ វា​ជា​រឿង​ផ្នែក​មួយ អញ្ចឹង​ការជាប់គាំង​នយោបាយ នៅពេល​ដែល​អ្នកនយោបាយ​ចាប់ផ្តើម​ត្រូវ​រូ​វ​គ្នា ចរចា​គ្នា ជជែក​គ្នា ធ្វើ​អ្វី​ក៏​បាន​ដែរ សូម្បី​តែ​កែ​រដ្ឋធម្មនុញ្ញ ក៏​ធ្វើ​បាន​ដែរ ចុះ​គ្រាន់តែ​រឿង​ដោះលែង​មនុស្ស​២១​នាក់​ហ្នឹង រឿង​អ្វី​ដែល​ធ្វើ​មិន​បាន​។ នេះ​គឺជា​ហេតុផល​មួយ ដែល​យើងខ្ញុំ​ចង់បង្ហាញ​ប្រាប់ថា ទាល់តែ​នយោបាយ​ទាំងអស់​ហ្នឹង វា​ត្រូវ​រូ​វ​គ្នា​សិន ដើម្បី​ឲ្យ​ពួកគេ​ត្រូវ​រូ​វ​គ្នា ត្រូវ​ពួកគេ​ចូល​ជជែក​គ្នា ហើយ​ការជជែក​គ្នា​របៀប​ព្រឹក​មិញ​នេះ យើង​គ្រាន់​ថា នេះ​ដូចជា​ដំណាក់កាល​ដំបូង មិនមែន​ដំណាក់កាល​ទី​៣ ព្រោះ​ការជជែក​គ្នា​នេះ អាច​ដឹង​អំពី​សុខទុក្ខ​គ្នា​»​។​
នៅ​ព្រឹក​មិញ​នេះដែរ លោក​សុន ឆ័យ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហើប​ថា លោក​គ្រោង​នឹង​ដឹកនាំ​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​នេះ ទៅ​សួរ​សុខ​អ្នក​ទាំង ២១​នាក់​នោះ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ជាថ្មី​ម្តងទៀត នា​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​មិន​បាន​ចូលជួប​កាលពី​លើក​មុន ដោយសារ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​។​
​កន្លងមក អ្នកវិភាគ​នយោបាយ និង​អ្នកតាមដាន​បញ្ហា​សង្គម ធ្លាប់​លើក​ឡើង​ថា ការបដិសេធ​របស់​តុលាការ ទៅលើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់​នោះ ហាក់​រង​ឥទ្ធិពល​ពី​ស្ថាប័ន​រដ្ឋាភិបាល ហើយ​អាច​ជា​យុទ្ធសាស្ត្រ​មួយ ផ្សាភ្ជាប់​ជនជាប់ចោទ​ទាំង​២៣​នាក់ ជា​ចំណាប់ខ្មាំង​នយោបាយ ដើម្បី​ឈានដល់​ការដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​នៅពេលនេះ ដោយសារ​ពួកគេ កន្លងមក ធ្លាប់បាន​បង្ហាញ​ជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​៕




1 comment:

  1. Anonymous6:50 AM

    ទោះ យ៉ាងណា, ទង្វើ រាល់ថ្ងៃ របស់ សុវណ្ណថា ដែល ជេរ និង រិះគន់ ហ៊ុន សែន និង បក្ស CPP នោះ ផ្តល់ យ៉ាងច្រើន ផលចំណេញ ដល់ បក្ស សង្រ្គោះជាតិ និង មហាជន ខ្មែរ,
    ចឹងហើយ ពួកយើង នឹង នៅ គាំទ្រ ជានិច្ច ទង្វើ សព្វថ្ងៃ របស់នាង
    ប៉ុន្តែ បើ ពេលអនាគត កញ្ញា ធី សុវណ្ណថា បញ្ចេញ កន្ទុយ កញ្ជ្រោង ឬ ងាក បែក ចេញ ពី CNRP ទៅ CPP វិញ នោះ
    Facebook នេះហើយ ជា ភ្នែក, ច្រមុះ, ត្រចៀក គ្មានអាច បិទបាំង បានឡើយ។ ពេលនោះ ពួកអ្នកគាំទ្រ បក្ស CNRP ប្រាកដ ចេះ វាយតំលៃ កាត់ក្តី គ្មាន ខុស សូម្បី បន្តិច
    និង បើ នាង មកជា ចឹង មែន, វាសនា របស់នាង គ្មានខុស អី ពី អ៊ូ វីរះ នោះ ឡើយ ឃើញ គំរូ អាប៉ិ នោះ ជា ឧទាហរ ស្រាប់។

    ចំពោះ ខ្ញុំ, ខ្ញុំ នៅ មាន ចំងល់ អំពី រឿង ភាពក្លាហាន ចំលែក របស់ កញ្ញា ធី សុវណ្ណថា ខុស ពី យុវជន និង យុវតី ដទៃ ក្នុង បក្ស សង្រ្គោះជាតិ និង ខ្ញុំ នៅ មាន ច្រើន ការសង្ស័យ ចំពោះ ករណី នេះ។

    ពេល បច្ចុប្បន្ន, ខ្ញុំ នៅ គិត ថា ការបែកធ្លាយ អត្តសញ្ញា របស់ កញ្ញា ធី សុវណ្ណថា និង ការគំរាម កំហែង លើ នាង នៅ ពេល ថ្មីៗ នេះ អាច ត្រឹម ជា ឆាកល្ខោន របស់ អ្នក នៅ ពី ក្រោយ ខ្នង ធី សុវណ្ណថា ដែល ធ្វើឡើង សំរាប់ កុំ អោយ ស្ងាត់ ពេក និង សំរាប់ កុំ អោយ ពួកអ្នកគាំទ្រ ឬ ពួកថ្នាក់ដឹកនាំ ក្នុង បក្ស CNRP ឆ្ងល់ សង្ស័យ ពេក ថា ហេតុអ្វី គ្មាន ការគំរាម លើ ធី សុវណ្ណថា ដូច ករណី គំរាម លើ យុវជន យុវតី ដទៃ ក្នុង បក្ស CNRP??
    ជាក់ស្តែង កញ្ញា ប៉ី ប៉ី លី ទើប ចេញមុខ ក្រោយ ធី សុវណ្ណថា គ្មាន បាន ប៉ុន្មាន ផង ក៏ ត្រូវបានរង គ្រោះថ្នាក់ ស្ទើរ បាត់បង់ ជីវិត ទៅហើយ....

    នេះ ជា ការយល់ឃើញ របស់ ខ្ញុំផ្ទាល់ និង ខ្ញុំ នៅ គាំទ្រ កញ្ញា ធី សុវណ្ណថា ដរាប ត្រឹម នាង នៅ ស្រលាញ់ ជាតិ, មហាជន ខ្មែរ និង ប្រទេស ខ្មែរ ដ៏ កំសត់ នៃ យើង
    ប៉ុន្តែ បើ នាង បែក ឆ្វេង ធ្វើការ លួចលាក់ អោយ បក្ស យួន កំមុយនីស្ត, ខ្ញុំ នឹង ជា អ្នក ប្រឆាំង នាង វិញ។
    https://www.facebook.com/photo.php?fbid=659103120803222&set=a.660092934037574.1073741960.435746146472255&type=3&theater

    អ្នករាល់គ្នា យល់ បែបណា អាច បន្ថែម ទៀត បាន...

    ReplyDelete