លិខិត សម្តេច នរោត្តម សីហនុ ផ្ញើជូន សម្តេចក្រុមព្រះ និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ទី១ និងទី២ ឆ្នាំ១៩៩៣ ផ្តាំ ឲ្យប្រាប់ មេដឹកនាំ វៀតណាម យកបង្គោល ព្រំដែន សម័យបារាំង មកដាក់ដាំ នៅន្លែងដើមវិញ ដោយសម្តេចតា មានព្រះបន្ទូល ថា, វៀតណាម បានរំកិល បង្គោលបារាំង ចូលមក ក្នុងទឹកដីខ្មែរ នាទសវត្ស ឆ្នាំ១៩៨០។
ដូច្នេះ ក្រុមស្រាវជ្រាវ រាជបណ្ឌិត សភា កម្ពុជា ត្រូវ សិក្សាស្រាវជ្រាវ ឲ្យឃើញ ថា, បង្គោលបារាំង ទាំងនោះ ស្ថិតនៅកន្លែងដើម ឬវៀតណាម រំកិល ចូលមក ក្នុងដីខ្មែរ ដូចសម្តេចតា មានព្រះបន្ទូល។ ព្រោះ កន្លងមក ក្រុមស្រាវជ្រាវ រាជបណ្ឌិត សភា កម្ពុជា បានអះអាង ថា, តាមការស្រាវជ្រាវ កន្លងមក, បង្គោលបារាំង ស្ថិតជាប់ ក្បែរបង្គោល ថ្មី និងបង្គោលបារាំង ភាគច្រើន ស្ថិតជាបង្គោល រណប (ស្ថិតនៅលើបន្ទាត់ព្រំដែន)។
No comments:
Post a Comment