លោកស្រី ជូលី ប៊ីស្សប រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (រូបថតពី watoday.com.au)
រដ្ឋមន្ត្រី ការបរទេស អូស្ត្រាលី នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា ក្នុងសប្តាហ៍នេះ
ដោយ៖ សុទ្ធ គឹមសឿន / វីអូឌី | ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ។
តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៧ខែកុម្ភៈ ឲ្យដឹងថា លោកស្រី ជូលី ប៊ីស្សប (Julle Bishop) នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅចុងសប្តាហ៍នេះ ដោយគ្រោងជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ចំណែកសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអូស្ត្រាលី បានស្រង់សម្តីលោកស្រី ជូលី ប៊ីហ្សប ឲ្យដឹងថា លោកស្រីនឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ដើម្បីពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ទាក់ទងនឹងកម្មវិធីជំនួយអភិវឌ្ឍរបស់អូស្ត្រាលីនៅកម្ពុជា។
បើតាម លោកស្រី ជូលី ប៊ីហ្សប នេះគឺជាដំណើរទស្សនកិច្ចនៅបណ្ដាប្រទេសសមាជិកអាស៊ាន ដែលក្នុងនោះមានកម្ពុជាផងដែរ ដើម្បីគម្រប់ខួប ៤០ឆ្នាំ រវាងទំនាក់ទំនងអូស្ត្រាលីនិងអាស៊ាន៕
No comments:
Post a Comment