Paris Peace Accords 23 Oct. 1991

Thursday, February 27, 2014

សារព័ត៌មាន​ បរទេស​មួយ ចាត់ទុក​លោក ហ៊ុន សែន ជា​មេដឹកនាំ​ ក្នុង​ពិភពលោក ដែល​អាមេរិក ពិបាក​ធ្វើការ​ ជាមួយ​​

សារព័ត៌មាន​ បរទេស​មួយ ចាត់ទុក​លោក ហ៊ុន សែន ជា​មេដឹកនាំ​ ក្នុង​ពិភពលោក ដែល​អាមេរិក ពិបាក​ធ្វើការ​ ជាមួយ​​

 

ដោយ៖​ ស៊ុន ណារិន​ / VOD | ថ្ងៃព្រហស្បតិ៍ ២៧កុម្ភៈ ២០១៤

 


រូបថត ដែលបង្ហោះ នៅលើគេហទំព័រ

POLITICO Magazine ដែល​មាន​គេហទំព័រ ​(www.politico.com) បាន​ចេញផ្សាយ ​អត្ថបទ​មួយ ​ជា​របាយការណ៍​ ពិសេស រៀប​ពី​មេដឹកនាំ ​ក្នុង​ពិភពលោក ដែល​ប្រធានាធិបតី ​អាមេរិក លោក អូ​បា​ម៉ា ពិបាកធ្វើការ​ ជាមួយ, ក្នុងនោះ ​រួមមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង​ដែរ​។​


​គេហទំព័រ​នោះ បាន​ចុះផ្សាយ​ អត្ថបទ ដែល​មាន​ ចំណងជើង​ ថា, ប្រទេស ​សម្ព័ន្ធមិត្ត ​ទាំង​២៥ ​របស់ ​អាមេរិក ពិបាក​ធ្វើការ​ ជាមួយ ​(America's 25 Most Awkward Allies) ដែល​ក្នុងនោះ ក៏មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង​ដែរ​។  គេហទំព័រ បានដាក់​រូបភាព ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ទៅ​ក្នុង​ចំណោម ​មេដឹកនាំ ​ផ្សេងទៀត, ក្នុងនោះ រួម​មាន​ ប៉ា​គី​ស្ថាន, អារ៉ាប់​ប៊ី​ សាវ​ឌី​ត, អា​ហ្វ​ហ្គានី​ស្ថាន, អ៊ីរ៉ាក់, អេស៊ី​ប, មី​យ៉ាន់​ម៉ា, និង​វៀតណាម ​ជាដើម​។​


គេហទំព័រ បាន​រៀបរាប់​ពី​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន តាំងពី​ឆ្នាំ​១៩៨៥ ដែល​ជា​មេដឹកនាំ​កាន់​អំណាច​យូរ​មួយ​នៅ​លើ​ពិភពលោក​។ គេហទំព័រ​បន្តថា ក្នុង​ឆ្នាំ​២០១២ លោក អូ​ប៉ា​ម៉ា បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​មួយ​ដែល​មក​កម្ពុជា ខណៈ​ព្រឹទ្ធសភា​អាមេរិក បាន​ព្រមាន​កាត់​ជំនួយ​មក​កម្ពុជា ដោយសារ​បញ្ហា​មួយចំនួន កំពុង​រារាំង​ដល់​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​។​

​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា លោក​មិន​ខ្វល់​ពី​ការលើកឡើង​របស់​គេហ​ទំព័រ​បរទេស​នោះ​ទេ​។​


​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​អូ​បា​ម៉ា កាលពី​ឆ្នាំ​២០១២ ត្រូវបាន​ចាត់ទុក​ជា​ជំនួប​តានតឹង​មួយ ដោយ​សារ​លោក​អូ​បា​ម៉ា បាន​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិតេយ្យ ការបោះឆ្នោត​នៅ​កម្ពុជា បញ្ហា​អ្នក​ទោស​នយោ​បាយ និង​បញ្ហា​ដីធ្លី​ផ្សេងៗ ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​


​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​ កម្ពុជា និង​ប្រទេស​មួយចំនួន​ទៀត​ជា​សមាជិក​អាស៊ាន  មាន​សេចក្តីរាយការណ៍​ថា ក្នុង​​អាល់ប៊ុមមាន​រូបថត​៤១​សន្លឹក អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​សេត​វិមាន មិន​មាន​រូប​លោក ហ៊ុន សែន ជា​ផ្លូវការ​ទេ​។​អ្នកវិភាគ​លើកឡើងថា នេះ​ជា​ចេតនា ដែល​បង្ហាញ​ពី​ភាព​មិន​សប្បាយ​ចិត្ត​របស់​លោក អូ​បា​ម៉ា​៕




No comments:

Post a Comment