Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

មន្ត្រី​ ទូត​វៀតណាម បដិសេធ​ ទទួល​យក​ ញត្តិ ​អង្គការ ​សង្គម​ស៊ីវិល​​

ទិដ្ឋភាពនៅពេលក្រុមអង្គការសង្គមស៊ីវិលយកញត្តិទៅដាក់នៅស្ថានទូតវៀតណាម (រូបថត៖ វីដា)


មន្ត្រី​ ទូត​វៀតណាម បដិសេធ​ ទទួល​យក​ ញត្តិ ​អង្គការ ​សង្គម​ស៊ីវិល​​


ដោយ៖​ តាំង វី​ដា​​ / វីអូឌី | ថ្ងៃចន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014

អង្គការ​ សង្គម​ស៊ីវិល​ ជាង​១៤០ បាន​យក​ញត្តិ​ ទៅ​ដាក់​ នៅ​ស្ថានទូត​ វៀតណាម ដើម្បី​ស្នើ​ឲ្យ​ជំរុញ​ទៅ​រដ្ឋាភិបាល​ ដោះលែង​អ្នក​ជាប់​ឃុំ​២៣​នាក់ និងលើកលែងការចោទប្រកាន់លើពួកគេទាំង២៣នាក់ ប៉ុន្តែមន្ត្រី​ទូត​វៀតណាម បដិសេធ​ទទួល​យក​ញត្តិ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​។​
នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ព្រះសង្ឃ ជាង​៥០អង្គ នាក់ ដែល​តំណាង​ឲ្យ​អង្គការជាង​១៤០ បាន​យក​ញត្តិ​ទៅ​ដាក់​ជូន​ស្ថានទូត​វៀតណាម ដើម្បី​ស្នើសុំ​ស្ថានទូត​មួយ​នេះ ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ និងលើកលែង​ការចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស និងកម្មករ​២៣​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា​។​
តែ​បន្ទាប់​ពី​តំណាង​អង្គការ​ឈរ​នៅមុខ​ស្ថាន មិន​មាន​មន្ត្រី​ខាងក្នុង​ចេញ​មក​ទទួល​ទេ ហើយ​អាជ្ញាធរ​ខណ្ឌ​ចំការមន និង​មន្ត្រីនគរបាល​ជាតិ អះអាងថា ស្ថានទូត​មិន​ទទួល​យក​ញត្តិ​នោះទេ​។ ទោះយ៉ាងណា ការ​មិន​ទទួល​នោះ មន្ត្រី​ស្ថានទូត​វៀតណាម មិន​បាន​បញ្ជាក់ប្រាប់​ពី​មូលហេតុ​អ្វី​ឡើយ​។
កាលពី​ចុង​ខែ​មករា ស្ថានទូត​វៀតណាម ក៏​ធ្លាប់​បាន​បដិសេធ​ទទួល​យក​ញត្តិ​របស់ អង្គការ​សង្គម​ស៊ីវិល​ម្តង​ដែរ ដោយ​អះអាង​ថា ពេលនោះជា​ពេល​ចូលឆ្នាំ​វៀតណាម​៕
កែតម្រូវ៖ អង្គការសង្គមស៊ីវិលដែលចូលរួមដាក់ញត្តិព្រឹកមិញមានចំនួនជាង១៤០ មិនមែនជាង១០០ ដូចការចុះផ្សាយមុនទេ។
អត្ថបទទាក់ទង៖



No comments:

Post a Comment