មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) លោក សំ ច័ន្ចគា ប្រចាំខេត្តកំពង់ឆ្នាំង ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤។
RFA/Chin Chetha
សម្ភាស មន្ត្រីសិទ្ធិមនុស្ស ស្ដីពី ជម្លោះដីធ្លី នៅខេត្តកំពង់ឆ្នាំង
ដោយ ជី វិតា / អាស៊ីសេរី | ០៨ កុម្ភៈ ២០១៤
ក្នុងបទសម្ភាសន៍ជាមួយ លោក ជី វិតា នៃវិទ្យុអាស៊ីសេរី នៅឯភូមិឡពាង នាពេលថ្មីៗនេះ លោក សំ ច័ន្ចគា មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង មានប្រសាសន៍បញ្ជាក់ថា ចំណាត់ការរបស់តុលាការមកដល់ពេលនេះ មានភាពលម្អៀងទៅរកភាគីក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែលមាន លោកស្រី ជា ខេង ភរិយារបស់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ ជាប្រធាន។
ទោះយ៉ាងណា សកម្មជនសិទ្ធិមនុស្សរូបនេះសម្ដែងការពេញចិត្តចំពោះការបន្ទន់ជំហររបស់ លោកស្រី ជា ខេង ដែលបានងាកមកផ្ដួចផ្ដើមចរចាជាមួយភាគីពលរដ្ឋនាពេលថ្មីៗនេះ។
No comments:
Post a Comment