Paris Peace Accords 23 Oct. 1991

Wednesday, February 19, 2014

ក្រសួង​ មហាផ្ទៃ​ ដក​មេភូមិ​ ខាង​បក្ស​ប្រឆាំង​ ៣​នាក់​ នៅ​កំពង់ស្ពឺ

ក្រសួង​ មហាផ្ទៃ​ ដក​មេភូមិ​ ខាង​បក្ស​ប្រឆាំង​ ៣​នាក់​ នៅ​កំពង់ស្ពឺ


ដោយ អ៊ួន ឈិន / អាស៊ីសេរី | ១៩ កុម្ភៈ ២០១៤
មេ​ភូមិ​ ៣​នាក់​ខាង​គណបក្ស​ប្រឆាំង ក្នុង​ខេត្ត​កំពង់ស្ពឺ ត្រូវ​មេ​ឃុំ​ដក​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ដោយ​មិន​បាន​បង្ហាញ​ហេតុផល ប៉ុន្តែ​មេ​ភូមិ​ទាំង​នោះ​អះអាង​ថា ការ​ដក​តំណែង​ពួក​គាត់​ទាក់​ទង​នឹង​រឿង​​​​កាច់កុង​គ្នា​ពី​ប្រជាប្រិយភាព​បក្ស​នយោបាយ​ក្នុង​មូលដ្ឋាន។
មេ​ភូមិ​អូរ លោក សៅ គា បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ថា  មេ​ឃុំ​បាន​បង្ហាញ​លិខិត​ដក​តំណែង​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ តែ​មិន​បាន​បញ្ជាក់​ថា​អ្វី​ជា​មូលហេតុ​ពិត​ប្រាកដ​ដែល​ឈាន​ដល់​ការ​ដក​តំណែង​ពួក​គាត់​ទាំង ៣​នាក់​នោះ​ឡើយ។
លោក សៅ គា៖ «ហើយ​រឿង​ខុស​អ៊ីចេះ​ខុស​អ៊ីចុះ​ក៏​អត់​មាន​បាន​និយាយ​បាន​ប្រាប់​ណែនាំ​អី​ដែរ។ បាទ! ហើយ​គាត់​ដក​ទទេៗ​តែម្ដង។ ហើយ​ការ​ដក​នេះ គេ​ដក​តែ​ខ្ញុំ​ទេ ប៉ុន្តែ​ឈាន​ទៅ​ដល់​អនុ​ប្រធាន​ភូមិ បាទ! សមាជិក​ដូច​គាត់​ធ្លាប់​អនុវត្ត​កន្លង​មក​អ៊ីចឹង គាត់​តែងតែ​ធ្វើ​អ៊ីចឹង​តែ​ម្ដង។ អត់​មាន​សួរ​ក្រុមប្រឹក្សា អនុម័ត​យ៉ាង​ម៉េច​គឺ​អត់​ទេ គាត់​អនុម័ត​តែ​ឯង​ៗ​អ៊ីចឹង​តែ​ម្ដង»
មន្ត្រី​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក អ៊ុង សុមិទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ថា មេ​ឃុំ​ទួលសាលា ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ លោក មាស សាម៉ុន បាន​ដក​មេ​ភូមិ​បី​នាក់ ដោយ​មិន​បាន​ប្រាប់​មូលហេតុ​ច្បាស់លាស់​នោះ​មាន​លោក អ៊ុំ នុល មេ​ភូមិ​ស្រែឃ្លេ លោក សៅ គា មេ​ភូមិ​អូរ និង​លោក ណុប ស៊ឺន មេ​ភូមិ​តាអាំ៕



3 comments:

  1. Anonymous2:47 AM

    Who's Thy Sovantha? អ្នកណា ជា ធី សុវណ្ណថា?

    ថ្ងៃនេះ ខ្ញុំ ចង់ និយាយ បន្តិច រឿង កញ្ញា ធី សុវណ្ណថា។
    https://www.facebook.com/media/set/?set=a.660092934037574.1073741960.435746146472255&type=3

    ខ្ញុំ ស្គាល់ ផ្ទះ នាង, ធ្លាប់ ជួប ម៉ែឪ របស់នាង និង ធ្លាប់ និយាយ លេង ខ្លះ ជាមួយ ប៉ា របស់នាង។

    ម្តាយឪពុក របស់នាង ជា អ្នក ស្រលាញ់ ខ្លាំងក្លា សង្រ្គោះជាតិ, នេះ បើ តាម ការស្តាប់ សំដី និង មើលឃើញ ឬកពារ ពី ខាងក្រៅ។

    ប៉ុន្តែ យើង ឆ្ងល់ ផងដែរ ហេតុមេច ធី សុវណ្ណថា ក្លាហាន ខុសគេ ដែល នាង ហ៊ាន ទាំង ប្រាប់ ឈ្មោះ សាលារៀន របស់នាង និង កំរិត សិក្សា របស់នាង ផង ដោយ គ្មាន ដែល បារម្ភ សូម្បី បន្តិច ពី ការគំរាម កំហែង។

    ពេល យុវជន យុវតី សង្រ្គោះ ជាតិ ដទៃ បានរត់ ចូល ស្ថានទូត អាមេរិក នៅ ខែ មករា ៤, ២០១៤,
    សុវណ្ណថា គ្មាន រត់គេច ដូច ពួកយុវជន យុវតី ទាំងនោះ បែរជា ហ៊ាន ទៅ អង្គុយ ធ្វើព្រងើយ នៅលើ វាលស្មៅ មុខ ស្ថានទូត អាមេរិក សំរាប់ ថត វិឌីអូ ឃ្លីប
    ដែល នៅក្នុង វិឌីអូ ឃ្លីប នោះ ឃើញ មាន បុរស ពាក់ ឯកសណ្ឋាន ជា ប៉ូលីស ដើរ ចុះឡើង នៅលើ វាលស្មៅ ក្នុង ចំងាយ ឆ្ងាយ ពី គ្នា ប្រហែល 5-6 ម៉ែត្រ ក្រោយ ខ្នង នាង ដែល នាង បានកំពុងអង្គុយ រំភើយ ថត វិឌីអូ ឃ្លីប លើ ស្មៅ នោះ ទៅវិញ។

    សូម ជំរាប នៅ ល្ងាច ខែ មករា ៤, ២០១៤ នោះ, មាជ សុវណ្ណរ៉ា ប្រធាន វិទ្យុ ខ្មែរប៉ុស្តិ ប៊ិះ នឹង ត្រូវបានចាប់ខ្លួន ដោយ ទាហាន របស់ ហ៊ុន សែន ប៉ុន្តែ ដោយសារ គាត់ មាន លិខិតឆ្លងដែន (Passport) សញ្ជាតិ អាមេរិកកាំង ទើប គាត់ បានរួចខ្លួន។

    រឿង គួរ ភ្ញាក់ផ្អើល មួយ ទៀត ត្រង់ នៅ ល្ងាចយប់ ខែ មករា ៦, ២០១៤, សុវណ្ណថា ទៅ ថត យ៉ាងព្រងើយ វិឌីអូ ឃ្លីប មុខ ឆាក រោង មីទីង ៧ មករា ខួបទី ៣៥ របស់ បក្ស ប្រជាជន នៅ សាល កោះពេជ្រ ដោយ គ្មាន ភាពភ័យខ្លាច សូម្បីបន្តិច។
    រឿង គួរ ភ្ញាក់ផ្អើល ថ្មីបំផុត ដែល ថា អត្តសញ្ញា និង អាសយដ្ឋាន របស់ កញ្ញា ធី សុវណ្ណថា ត្រូវបានបែកធ្លាយ សាធារណ: ដោយ សុវណ្ណថា ចោទ ជា កំហុស របស់ មន្រ្តី នៅ ការិយាល័យ ធ្វើ លិខិតឆ្លងដែន, ខ្ញុំ គិត វា អាច ជា ល្បិច ស្វា ស៊ី បាយ លាប មាត់ ពពែ
    ចំណែក រឿង នាង បានទទួល រង ការគំរាម កំហែង ពី ពួកអ្នកគាំទ្រ បក្ស ប្រជាជន អាច ជា ការពិត ខ្លះ, ប្រឌិត ផ្សំ ខ្លះ ដោយ បន្ថែម ល្បោយ ខ្លះ។

    បើ ពិត, ពួកអ្នក គំរាម សុវណ្ណថា នោះ ត្រឹម ជា ពួកអ្នកគាំទ្រ ធម្មតា របស់ បក្ស CPP និង គ្មាន ជា ពួកមន្រ្តី ធំៗ ក្នុង បក្ស CPP ព្រោះ ពួកមន្រ្តី ធំៗ របស់ បក្ស ប្រជាជន គ្មាន ពិបាក ក្នុង ការស្គាល់ ផ្ទះ និង សាលា របស់ សុវណ្ណថា ដោយសារ សុវណ្ណថា លេចធ្លោ តាំងពី កំឡុងពេល ឃោសនា បោះឆ្នោត មក ម្ល៉េះ។ ត្រូវតែ ចងចាំ គ្រប់ រឿង ទោះ ពិបាក យ៉ាងណា ក៏ ពួកមន្ត្រី ធំៗ របស់ បក្ស CPP អាច ស៊ើប ដឹង និង ធ្វើ បាន ដែរ។

    សម័យ នេះ បើ ពួកមន្រ្តី ធំៗ ក្នុង បក្ស CPP ចង់ ធ្វើបាប សុវណ្ណថា នោះ ជា រឿង ងាយ ជាង បក ចេក ព្រោះ នៅ ប្រទេសខ្មែរ វា ងាយ ធ្វើ សឹង គ្រប់ រឿង និង ត្រូវតែ ដឹង ផងដែរ ថា ពួកមន្ត្រី បក្ស CPP មាន ច្រើនណាស់ មធ្យោបាយ សំរាប់ ធ្វើបាប ឬ កំចាត់ សុវណ្ណថា បញ្ចៀស ការទើស មុខមាត់ របស់ ពួកវា។

    រឿង សំខាន់ ត្រង់ ពួកវា គ្មាន ធ្វើ ប៉ុន្តែ ព្រម បណ្តោយ សុវណ្ណថា ស្រែកជេរ ដៀល សម្តេចតេជោ ហ៊ុន សែន និង បក្ស ប្រជាជន និង ជេរ ប៉ះពាល់ យួន រាល់ថ្ងៃ។
    ឬ ពួកវា បណ្តោយ សុវណ្ណថា ធ្វើ រឿង បែបនេះ សំរាប់ ធ្វើល្បី សុវណ្ណថា សំដៅ ទទួលបាន ខ្លាំង ទំនុកចិត្ត ពី ថ្នាក់ដឹកនាំ និង ពួកអ្នកគាំទ្រ បក្ស CNRP? ក្នុង គោលដៅ ងាយ អោយ នាង ចូល កាន់តែ ជិត ថ្នាក់ដឹកនាំ បក្សCNRP ស៊ើបយក ពត៌មាន ផ្ទៃក្នុង និង ផ្តល់ អោយ ដល់ បក្ស CPP វិញ?

    ReplyDelete
  2. Anonymous2:48 AM

    ទោះ យ៉ាងណា, ទង្វើ រាល់ថ្ងៃ របស់ សុវណ្ណថា ដែល ជេរ និង រិះគន់ ហ៊ុន សែន និង បក្ស CPP នោះ ផ្តល់ យ៉ាងច្រើន ផលចំណេញ ដល់ បក្ស សង្រ្គោះជាតិ និង មហាជន ខ្មែរ,
    ចឹងហើយ ពួកយើង នឹង នៅ គាំទ្រ ជានិច្ច ទង្វើ សព្វថ្ងៃ របស់នាង
    ប៉ុន្តែ បើ ពេលអនាគត កញ្ញា ធី សុវណ្ណថា បញ្ចេញ កន្ទុយ កញ្ជ្រោង ឬ ងាក បែក ចេញ ពី CNRP ទៅ CPP វិញ នោះ
    Facebook នេះហើយ ជា ភ្នែក, ច្រមុះ, ត្រចៀក គ្មានអាច បិទបាំង បានឡើយ។ ពេលនោះ ពួកអ្នកគាំទ្រ បក្ស CNRP ប្រាកដ ចេះ វាយតំលៃ កាត់ក្តី គ្មាន ខុស សូម្បី បន្តិច
    និង បើ នាង មកជា ចឹង មែន, វាសនា របស់នាង គ្មានខុស អី ពី អ៊ូ វីរះ នោះ ឡើយ ឃើញ គំរូ អាប៉ិ នោះ ជា ឧទាហរ ស្រាប់។

    ចំពោះ ខ្ញុំ, ខ្ញុំ នៅ មាន ចំងល់ អំពី រឿង ភាពក្លាហាន ចំលែក របស់ កញ្ញា ធី សុវណ្ណថា ខុស ពី យុវជន និង យុវតី ដទៃ ក្នុង បក្ស សង្រ្គោះជាតិ និង ខ្ញុំ នៅ មាន ច្រើន ការសង្ស័យ ចំពោះ ករណី នេះ។

    ពេល បច្ចុប្បន្ន, ខ្ញុំ នៅ គិត ថា ការបែកធ្លាយ អត្តសញ្ញា របស់ កញ្ញា ធី សុវណ្ណថា និង ការគំរាម កំហែង លើ នាង នៅ ពេល ថ្មីៗ នេះ អាច ត្រឹម ជា ឆាកល្ខោន របស់ អ្នក នៅ ពី ក្រោយ ខ្នង ធី សុវណ្ណថា ដែល ធ្វើឡើង សំរាប់ កុំ អោយ ស្ងាត់ ពេក និង សំរាប់ កុំ អោយ ពួកអ្នកគាំទ្រ ឬ ពួកថ្នាក់ដឹកនាំ ក្នុង បក្ស CNRP ឆ្ងល់ សង្ស័យ ពេក ថា ហេតុអ្វី គ្មាន ការគំរាម លើ ធី សុវណ្ណថា ដូច ករណី គំរាម លើ យុវជន យុវតី ដទៃ ក្នុង បក្ស CNRP??
    ជាក់ស្តែង កញ្ញា ប៉ី ប៉ី លី ទើប ចេញមុខ ក្រោយ ធី សុវណ្ណថា គ្មាន បាន ប៉ុន្មាន ផង ក៏ ត្រូវបានរង គ្រោះថ្នាក់ ស្ទើរ បាត់បង់ ជីវិត ទៅហើយ....

    នេះ ជា ការយល់ឃើញ របស់ ខ្ញុំផ្ទាល់ និង ខ្ញុំ នៅ គាំទ្រ កញ្ញា ធី សុវណ្ណថា ដរាប ត្រឹម នាង នៅ ស្រលាញ់ ជាតិ, មហាជន ខ្មែរ និង ប្រទេស ខ្មែរ ដ៏ កំសត់ នៃ យើង
    ប៉ុន្តែ បើ នាង បែក ឆ្វេង ធ្វើការ លួចលាក់ អោយ បក្ស យួន កំមុយនីស្ត, ខ្ញុំ នឹង ជា អ្នក ប្រឆាំង នាង វិញ។
    https://www.facebook.com/photo.php?fbid=659103120803222&set=a.660092934037574.1073741960.435746146472255&type=3&theater

    អ្នករាល់គ្នា យល់ បែបណា អាច បន្ថែម ទៀត បាន...

    ReplyDelete
  3. មេភូមិជាប់ឆ្នោត ដោយប្រជាពលរដ្ឋជាអ្នកជ្រើសតាំងឡើង តើក្រសួងមហាផ្ទៃមានអំណាចអ្វីដែលមកដកមេភូមិទាំង៣នាក់នេះ? សូមគណបក្សសង្គ្រោះជាតិជួយធ្វើអន្តរាគមភ្លាមៗ មិនត្រូវបណ្តោយឱ្យមានការរំលោភបែបនេះទេ

    ReplyDelete