រដ្ឋាភិបាល ណែនាំ ឲ្យគ្រប់ស្ថាប័ន ប្រារព្ធទិវា វប្បធម៌ជាតិ
រដ្ឋាភិបាល កម្ពុជា បានចេញសេចក្ដីណែនាំមួយដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី រោងចក្រសហគ្រាសរដ្ឋ ព្រមទាំងវិស័យឯកជនទាំងអស់នៅទូទាំងប្រទេស ត្រូវរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិតាមខ្លឹមសារ «អ្វីៗទាំងអស់ដើម្បីសុខដុមភាពវប្បធម៌»។
ដោយ វោហារ ជាតិ / អាស៊ីសេរី | ០៣ កុម្ភៈ ២០១៤
ទិវាវប្បធម៌ជាតិ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី៣ ខែមីនា។
សេចក្ដីណែនាំចុះថៃ្ងទី៣០ មករា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី៣ មករា នេះ បញ្ជាក់ថា គោលបំណងសំខាន់ក្នុងការប្រារព្ធពិធីនេះ គឺដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេងនៃបុព្វបុរសដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌សម្បូរបែប សម្រាប់មនុស្សជំនាន់ក្រោយ និងបានជំរុញឲ្យក្រសួងពាក់ព័ន្ធទាំងអស់ផ្សព្វផ្សាយព័ត៌មាននេះឲ្យបានទូលាយនៅក្នុងនឹងក្រៅប្រទេស។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មាននេះពិស្ដារ...
No comments:
Post a Comment