អ្នកសារព័ត៌មានខ្មែរ ក្នុងពេលបំពេញការងារ
RFI/Channa Siv
ចំណាត់ថ្នាក់ សេរីភាព សារព័ត៌មាន កម្ពុជា ធ្លាក់ចុះមួយខ្ទង់
អង្គការ អ្នកសារព័ត៌មាន គ្មានព្រំដែន (Reporters sans frontières) បានចាត់ចំណាត់ថ្នាក់ នៃសេរីភាព សារព័ត៌មាន កម្ពុជា នៅលេខរៀងទី ១៤៤ ក្នុងចំណោម ១៨០ ប្រទេសនៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ បានធ្លាក់ចុះមួយខ្ទង់ បើធៀបនឹងឆ្នាំមុន។ យ៉ាងណាក៏ដោយ ស្ថានភាព សេរីភាពសារព័ត៌មាន នៅកម្ពុជា មានលក្ខណៈល្អប្រសើរ ជាងប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន។ បណ្តាប្រទេសប្រជាធិបតេយ្យធំៗ ដូចជាបារាំង និងសហរដ្ឋអាមេរិក ជាដើម ក៏មានសេរីភាពសារព័ត៌ មានធ្លាក់ចុះដែរ។
ប្រទេសកម្ពុជាឈរនៅលេខរៀងទី ១៤៤ ក្នុងចំណោម ១៨០ ប្រទេស នៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍ដែលទើបតែចេញផ្សាយនៅដើមឆ្នាំ ២០១៤ នេះដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters sans frontières)ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង។ ចំណាត់ថ្នាក់នេះបានធ្លាក់ចុះមួយខ្ទង់បើធៀបនឹងរបាយការណ៍ឆ្នាំ ២០១៣ ដែលកម្ពុជាឈរនៅលំដាប់ថ្នាក់លេខរៀងទី១៤។
យ៉ាងណាក៏ដោយ កម្ពុជាមានចំណាត់ថ្នាក់ល្អជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ដូចជា ម៉ាឡេស៊ី ហ្វីលីពីន សាំងហ្គាពួរ ភូមា វៀតណាម និងឡាវជាដើម។ ប៉ុន្តែ កម្ពុជាស្ថិតនៅក្រោមប្រទេសថៃដែលឈរនៅលេខរៀងទី ១៣០ ។ កាលពីឆ្នាំ ២០១២ សេរីភាពសារព័ត៌មានកម្ពុជាមានលក្ខណៈល្អប្រសើរជាងនេះដោយស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ១១៧ ។
របាយការណ៍បង្ហាញថា ប្រទេសចំនួន ១០ ចុងក្រោយគេបង្អស់ដែលអង្គការនេះបានចាត់ទុកជាប្រទេសដែលរំលោភសិទ្ធិអ្នកកាសែតខ្លាំងជាងគេក្នុងអំឡុងឆ្នាំ ២០១៣កន្លងទៅនោះគឺមាន ប្រទេសវៀតណាម ចិន កូរ៉េខាងជើង ឡាវ ស៊ូដង់ អ៊ីរ៉ង់ សូម៉ាលី ស៊ីរី និងចុងក្រោយគេ គឺប្រទេសអេរីត្រេ។ រីឯប្រទេសចំនួន ១០ ដែលមានចំណាត់ថ្នាក់ល្អក្នុងការគោរពសិទ្ធិសេរីភាពសារព័ត៌មាននាំមុខគេជានិច្ចដោយប្រទេសហ្វាំងឡង់ និងបន្តដោយហូឡង់ ន័រវែស លុចសំបួ ដាណឺម៉ាក នូវែលសេឡង់ និងប្រទេសស៊ុយអែត ជាដើម។
គួរកត់សម្គាល់ទៀតថា ប្រទេសប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនក៏ត្រូវបានអង្គការនេះទម្លាក់ចំណាត់ថ្នាក់ខាងសេរីភាពសារព័ត៌មានដែរ។ ជាក់ស្តែង សហរដ្ឋអាមេរិកធ្លាក់ពីលេខរៀងទី១៣ ដល់ ៤៣ ប្រទេសអង់គ្លេសធ្លាក់ពីលេខរៀងទី ៣០ ដល់ ៣៣ បារាំងធ្លាក់ពីលេខរៀងទី៣៨ ដល់ ៣៩ ។ សេរីភាពសារព័ត៌មានបានធ្លាក់ចុះខ្លាំងនៅក្នុងបណ្តាប្រទេសដែលមានជម្លោះប្រដាប់អាវុធ។ នៅកម្ពុជា ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរយៈពេលពីរឆ្នាំចុងក្រោយនេះគ្មានអ្វីប្រែប្រួលខ្លាំងទេពោលគឺខុសគ្នាតែមួយខ្ទង់ប៉ុណ្ណោះ៕

No comments:
Post a Comment