Paris Peace Accords 23 Oct. 1991

Saturday, February 22, 2014

កម្ពុជា​ ស្នើ​ រដ្ឋាភិបាល​ អូស្ត្រាលី​ ចូលរួម​ កែ​ទម្រង់​ ការ​បោះឆ្នោត​

កម្ពុជា​ ស្នើ​ រដ្ឋាភិបាល​ អូស្ត្រាលី​ ចូលរួម​ កែ​ទម្រង់​ ការ​បោះឆ្នោត​


ដោយ៖​ ញឹម សុខន​ / វីអូឌី | ថ្ងៃសៅរ៍ ទី22 ខែកុម្ភៈ ឆ្នាំ2014

ប្រមុខ​ រាជរដ្ឋាភិបាល​ កម្ពុជា លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សៅ​រ៍នេះ ស្នើ​ឲ្យ​ ប្រទេស​អូស្ត្រាលី  ចូលរួម​ចំណែក​ ជួយ​លើ​ ការកែទម្រង់​ ការបោះឆ្នោត​ នៅ​កម្ពុជា។​
​ការស្នើ​នេះ​ធ្វើឡើង​ ក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ លោកស្រី Julie I Sabel Bishob ​នៅ​វិមាន​សន្តិ​ភាព​​ក្រុង​ភ្នំពេញ​ នា​ថ្ងៃទី​២២​ ខែ​កុម្ភៈ​នេះ ។ ក្រោយពី​ជំនួបនេះ ជំនួយការនាយករដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត ឱ្យដឹងថា មន្ត្រី​តំណាង​ប្រទេស​អូស្ត្រាលី​រូបនោះ ស្នើសុំ​ឱ្យ​កម្ពុជា​ពិនិត្យ​ពិចារណា ជួយ​ដល់​អូស្ត្រាលី​ ក្នុងការទទួលយក​ជនភៀសខ្លួន​ស្របច្បាប់ ពី​ប្រទេស​អូស្ត្រាលី បាន​មក​រស់នៅ និង​​តាំង​ទីលំនៅ​ថ្មី នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​លោក អ៊ាង សុផល្លែត បន្តថា កម្ពុជា សន្យា​បង្កើត​គណៈកម្មការ ដើម្បី​សិក្សា​ករណីនេះ​។ លោក​ថា ​កម្ពុជា ​ក៏​បានស្នើឲ្យអូស្ត្រាលី​ បន្តជួយ​ដល់​សា​លា​ក្តី​​ខ្មែរក្រហមបន្តទៀត ដោយ​ចាត់ទុកថា កា​ផ្តល់​ធនធាន​មនុស្ស​ដល់​សាលាក្តី​នេះ​ ជា​រឿង​សំខាន់​។
​ជំនួយការ​រូបនោះ​ អះអាង​ទៀតថា កម្ពុជា បាន​ស្នើ​ឲ្យ​ប្រទេស​អូស្ត្រាលី ចូលរួម​ចំណែក​ជួយ​លើ​ការកែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។
ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា រង​ការរិះគន់ ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា មាន​នីតិវិធី​ស្មុគស្មាញ ធ្វើឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្តទៅ គ្មាន​តម្លាភាព នឹង​មិន​យុត្តិធម៌​។ ជារឿយៗ ជម្លោះ​នយោបាយ​ច្រើន​កើតឡើង​ក្រោយ​ការបោះឆ្នោត ដោយ​ចោទ​ថា​បក្ស​កាន់អំណាច ទទួល​បាន​ប្រយោជន៍​ច្រើន ពី​នីតិ​វិធី​ស្មុគស្មាញ​នេះ។​ ​ទោះជា​យ៉ាងណា គណបក្ស​ដែល​ឈ្នះ​អាសនៈ​ក្នុង​សភា នា​អាណត្តិ​ទី​៥​នេះ ប្រកាស​កែទម្រង់​ស៊ីជម្រៅ លើ​ប្រព័ន្ធ​បោះឆ្នោត​នេះ ឲ្យស្រប​តាម​ស្តង់ដារ​អន្តរ​ជាតិ​តាម​បែប​លិទ្ធិប្រជាធិបតេយ្យ​៕



No comments:

Post a Comment