Paris Peace Accords 23 Oct. 1991

Monday, February 3, 2014

រដ្ឋមន្ត្រី ការបរទេស​​ វៀតណាម នឹង​មក​ទស្សនកិច្ច​ នៅ​កម្ពុជា នៅ​ដើម​សប្តាហ៍​ក្រោយ​

លោក ផាម ប៊ិញមិញ រដ្ឋមន្ត្រីការ​បរទេស​វៀតណាម (រូបថតពី vietnaz.com)

រដ្ឋមន្ត្រី ការបរទេស​​ វៀតណាម នឹង​មក​ទស្សនកិច្ច​ នៅ​កម្ពុជា នៅ​ដើម​សប្តាហ៍​ក្រោយ​


ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី | ថ្ងៃចន្ទ ទី3 ខែកុម្ភៈ ឆ្នាំ2014

​​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណ​រដ្ឋ​​សង្គមនិយម​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៣ ដែល​នឹង​ធ្វើឡើង​នៅ រាជធានី​ភ្នំពេញ នៅ​ដើម​សប្តាហ៍​ក្រោយ​។​
សេចក្តីជូនដំណឹង​របស់​ក្រសួង​ការបរទេ​ស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​០៣​ខែ​កុម្ភៈ​នេះ ឲ្យដឹងថា តប​តាម​ការអញ្ជើញ​របស់​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក​ផាម ប៊ិញ​មិញ រដ្ឋមន្ត្រីក្រសួង​ការបទេស​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​របស់​លោក មកកាន់​ប្រទេស​កម្ពុជា រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ទី​១១ ក្នុង​ខែ​កុម្ភៈ ខាងមុខនេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៣​។  សេចក្តីជូនដំណឹង​ដដែល បន្តថា កិច្ចប្រជុំ​នេះ នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា រវាង​ប្រទេស​ទាំង​ពីរ ហើយ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចំរុះ​កម្ពុជា​-​វៀតណាម​លើក​ទី ១៣ ។​
សេចក្តីជូនដំណឹង​របស់​ក្រសួង​ការបរទេ​សបន្ត​ថា ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក ផាម ប៊ិញ​មិញ នឹង​ដឹកនាំ​គណៈប្រតិភូ ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ផងដែរ​៕


No comments:

Post a Comment