
លោក សម រង្ស៊ី ដឹកនាំបាតុកម្មកន្លងទៅ (រូបថត តាត ឧត្តម)
លោក សម រង្ស៊ី ជួប អ្នកគាំទ្រ របស់ខ្លួន នៅកូរ៉េខាងត្បូង នៅថ្ងៃនេះ
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃអាទិត្យ ទី9 ខែកុម្ភៈ ឆ្នាំ2014
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជួបជុំអ្នកគាំទ្ររបស់ខ្លួន នៅទីក្រុង អាន់ សាន់ (ក្បែរទីក្រុង សេអ៊ូល) នៃប្រទេសកូរ៉េនៅថ្ងៃអាទិត្យនេះ ដើម្បីសួរសុខទុក្ខ និង បញ្ជាក់ពីជំហរនយោបាយរបស់ខ្លួន។
ខ្សែវីដេអូដែលបង្ហោះក្នុងហ្វេសប៊ុក គឺលោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលរស់នៅ និង កំពុងធ្វើការនៅប្រទេសកូរ៉េ ចូលរួមការជួបប្រជុំឲ្យបានច្រើន ដើម្បីលោកបានដឹងពីសុខទុក្ខ និងប្រាប់ពីស្ថានភាពនយោបាយនៅកម្ពុជា។
កាលពីថ្ងៃទី២៣ ខែមករា លោក សម រង្ស៊ី បានធ្វើដំណើរទៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ និងស្តាប់របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។ ក្រោយមក លោក បានធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ ប៊ែលហ្សិក និងបារាំង ដើម្បីជួបជាមួយបណ្តាមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងនោះ ពិភាក្សានយោបាយការទូត អស់ពេលជាងមួយសប្តាហ៍។
តាមគម្រោងលោក សម រង្ស៊ី នឹងវិលមកដល់កម្ពុជាវិញនៅថ្ងៃចន្ទស្អែកនេះ។
No comments:
Post a Comment