Paris Peace Accords 23 Oct. 1991

Thursday, March 17, 2016

៣ខែ មកហើយ ស្ថានទូតខ្មែរ នៅប្រទេស កូរ៉េខាងត្បូង គ្មាន លុយបង់ថ្លៃ ស្ថានទូត ប្រចាំខែទេ | Cambo emb in S. Korea 3 mos behind rent



រឿងអាម៉ាស់ របស់ ជាតិខ្មែរ៖ បែកធ្លាយ ស្ថានទូតខ្មែរ អត់លុយ បង់ថ្លៃផ្ទះ ឲ្យគេ ត្រូវ ម្ចាស់ផ្ទះ គំរាម រើឥវ៉ាន់ទូត គ្រវាត់ចោល
...
មន្ត្រី ស្ថានទូតខ្មែរ នៅប្រទេស កូរ៉េខាងត្បូង ម្នាក់បានឲ្យដឹង ថា រយៈពេល ៣ខែ មកហើយ ស្ថានទូត គ្មាន លុយបង់ថ្លៃ ស្ថានទូត ប្រចាំខែទេ, ហើយ ត្រូវ បានខាងម្ចាស់ផ្ទះ ផ្ញើលិខិត រំលឹកទាលុយ ឲ្យបង់ថ្លៃផ្ទះ ជាបន្ទាន់ និងបើ មិន បង់ថ្លៃផ្ទះ ឲ្យនោះទេ គឺ ម្ចាស់ផ្ទះ និងមករើ សម្ភារៈ ធ្វើការក្នុងស្ថានទូត គ្រវាត់ចេញ មកក្រៅផ្ទះ ចោល ទាំងអស់ ដូចជំនាន់ អ្នកកាន់ទូត មុនៗ អញ្ចឹងដែរ។

ក្នុងរឿងនេះ ស៊ុត ឌីណា ក៏បានបញ្ជាក់ ប្រាប់ដែរ ថា, វា ជារឿងពិត, ហើយ ខ្លួនផ្ទាល់ ក្នុងនាម ជាឯកអគ្គរាជទូត ខ្មែរ ប្រទេស កូរ៉េក៏ មិនដឹង ដោះស្រាយ ដោយមធ្យោបាយ ណាដែរ ព្រោះ នេះ ជាមុខមាត់ កិត្តិយស របស់ ប្រទេស ជាតិខ្មែរ ទាំងមូល, ហើយ បើ ខាងក្រសួង ការបរទេស មិនព្រម ទម្លាក់លុយ មក ឲ្យសោះ តើ ខ្លួន មានលុយ ឯណា យកទៅបង់ ថ្លៃផ្ទះ, ថ្លៃបុគ្គលិក, ថ្លៃរ៉េសីុដង់ ស្នាក់នៅ ថ្លៃទឹក, ថ្លៃភ្លើង ទាំងនោះ ដែលសរុប គឺ ជាង៣ខែហើយ មិនព្រម ទម្លាក់ ឲ្យសោះ។

ស៊ុត ឌីណា បន្ថែមថា សូម្បីតែឪពុក ម្តាយ ក្រុមគ្រួសារ របស់ខ្លួន ផ្ទាល់ ក៏ស្ទើរដាច់អង្ករ ដាច់បាយម្តងម្កាលដែរ ព្រោះចាំេលុយកូនធ្វើ់ទូតផ្ញើទៅអោយចាយ។
សំគាល់៖ ឌីណា បានបញ្ជាក់ថាខ្លួន និងគ្រួសារស្ទើរដាច់បាយទៅហើយ ដោយមានរូបភ្ជាប់ជាមួយអង្គុយហូបគុយទាវនៅផ្ទះវីឡារបស់ខ្លួន និងមានភ្ជាប់រូបម៉ូតូថ្លៃរាប់ម៉ឺនដុល្លារថែមទៀត។ និយាយរួមតាំងពីដើមមក ស៊ុត ឌីណា មិនដែលចេះរកស៊ីខាតទេ។ អ្នកដឹងបានដឹង។ ដោយឡែករឿងបង់ថ្លែស្ថានទូត គឺពិតជារឿអអាម៉ាស់របស់ជាតិបំផុតសម្រាប់ខ្មែរ ដែលពួក ហ៊ុន សែន ធ្វើបែបនេះ។


1 comment:

  1. Anonymous9:45 PM

    In contrast to Charles Taylor, Samdech Dr. Hun Sen may be exempt from International Criminal Court called ICC prosecution since he is a primary school dropout and cannot understand basic laws. In addition, he is not up to par with human rights seen by the west as he has been trained and brainwashed by Khmer Rouge and Vietnamese communists for at least a decade.

    ReplyDelete