Paris Peace Accords 23 Oct. 1991

Sunday, February 2, 2014

កម្ពុជា​ ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ ក្រុមការងារ​ លើក​ទី​១៩ ប្រឆាំង​អំពើពុករលួយ​ ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​​

កម្ពុជា​ ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ ក្រុមការងារ​ លើក​ទី​១៩ ប្រឆាំង​អំពើពុករលួយ​ ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​​


ដោយ៖​ ណាត សុភាព​​ / វីអូឌី | ថ្ងៃសៅរ៍ ទី1 ខែកុម្ភៈ ឆ្នាំ2014

​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​១៩ និង​សន្និសីទប្រឆាំង​អំពើពុករលួយ ប្រចាំ​តំបន់​លើក​ទី​៨ ចាប់ពី​ថ្ងៃ​ទី​២-៤ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ ក្រោម​គំនិត​ផ្តួចផ្តើម​ប្រឆាំង​អំពើពុករលួយ (ADB/OECD) សម្រាប់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​តាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលVOD ទទួលបាន​នៅ​ថ្ងៃ​សៅរ៍​នេះ​ ឲ្យដឹងថា ការប្រជុំ​នេះ ផ្តោត​លើ​ការពិភាក្សា ពាក់​ព័ន្ធ​​នឹង​ប្រធានបទ  ដូចជា ការបង្កើត​ប្រព័ន្ធ​តម្លាភាព ​និង​ប្រសិទ្ធភាព​សម្រាប់​សេវា​សាធារណៈ  ការបង្កើត​សុចរិត​ភាព​ក្នុង​វិស័យ​សាធារណៈ  គណ​នេយ្យ​ភាព និង​តម្លាភាព​។ ការពង្រឹងសកម្មភាព​ប្រឆាំង​ការ​សូកប៉ាន់នេះ​ ជាការលើក​កម្ពស់​សុចរិត​ភាព ក្នុង​ការប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​សូកប៉ាន់ ការទទួលខុសត្រូវ​ក្នុង​សាជីវកម្ម គណនេយ្យភាព និង​ការគាំទ្រ​យ៉ាង​សកម្ម​ដល់​កា​វិនិយោគសាធារណៈ  សិទ្ធិ​ទទួលបាន​ព័ត៌មាន  និង​ការចូលរួម​ពី​សាធារណៈជន​ជាដើម​។
សេចក្តីជូនដំណឹង​ឲ្យដឹង​ទៀតថា កិច្ចប្រជុំ​ក្រុមការងារ​នេះ ចូលរួម​ដោយ​អង្គការ​ជា​សមាជិក​ក្រុមប្រឹក្សា​ផ្តល់យោបល់ ប្រទេស​ជា​សមាជិក​នៃ គំនិត​ផ្តួច​ផ្តើម​​ប្រឆាំង​អំពើពុករលួយ ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ADB/OECD ទាំងអស់​។​
​សេចក្តីជូនដំណឹង​បន្តថា បច្ចុប្បន្ននេះ មាន​ប្រទេស​ចំនួន ៣១ បាន​ចូលរួម​ជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​នេះ ក្នុងនោះ​រួមមាន​ ប្រទេសអូស្ត្រាលី បង់​ក្លា​ដេស ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ទីក្រុង​ម៉ា​កាវ  ម៉ាឡេស៊ី ម៉ុង​ហ្គោលី ប៉ា​ហ្គី​ស្ថាន  ហ្វីលីពីន ប្រទេស​កោះ​សា​ម៉ៅ សឹង្ហ​បូរី ស្រីលង្ការ ថៃ ទី​ម័រ​ឡេស​តេ និងវៀតណាមជាដើម ។  ចំណែកប្រទេស​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​ទី​១៩ នៃ​គំនិត​ផ្តួចផ្តើម​នេះ កាលពី​ថ្ងៃ​ទី ៤ ខែ​មិនា ឆ្នាំ​២០០៣ នៅ​ឯ​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​៣ របស់ខ្លួន ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​៕



No comments:

Post a Comment