បែកធ្លាយ រឿងអាស្រូវ ដ៏អាម៉ាស់ នៃសមាជិក «ក្រុមយុវជន សម្ព័ន្ធ សេនាព្រូន»
ថ្វីដ្បិត មាត្រា១ នៃច្បាប់ ស្តីពី លក្ខន្តិកៈទូទៅ ចំពោះ យោធិន នៃកងយោធពល ខេមរភូមិន្ទ ដែលប្រកាស ឲ្យប្រើ ដោយព្រះរាជក្រម លេខជស/រកម/១១៩៧/០៥ ចុះថ្ងៃ ទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ បានចែង តម្រូវ ឲ្យកងយោធពល ខេមរភូមិន្ទ មានភារកិច្ច បម្រើ ប្រទេសជាតិ និងមាន បេសកកម្ម ការពារ កសាង មាតុភូមិ និងផលប្រយោជន៍ ដ៏ខ្ពង់ខ្ពស់ របស់ ប្រទេសជាតិ ព្រមទាំង អាចចូលរួម ក្នុងការការពារ សន្តិសុខសាធារណៈ និងជាជំនួយ ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ឬមាន អាសន្នមហន្តរាយ ក្នុងកាលៈ ទេសៈចាំបាច់ ក៏ដោយ ក៏ព្រះរាជាណាចក្រ កម្ពុជា ទី២ ក្រោមការ ដឹកនាំ របស់ សម្តេច អគ្គមហាសេនាបតី តេជោ នាយឧត្តមសេនីយ៍ផុត លេខ ផ្កាយមាស៥ ហ៊ុន សែន ហៅ បុរសខ្លាំង នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបែកធ្លាយនូវរឿងអាស្រូវដ៏សែនអាម៉ាស់មួយ គឺ នាយទាហាន នៃកងយោធពល ខេមរភូមិន្ទ ម្នាក់ ដែលគេសង្ស័យថា ជាសមាជិក នៃកងកម្លាំង អង្គរក្សបុរស ខ្លាំងផង ជាប់ពាក់ព័ន្ធ នឹងការប្រព្រឹត្ត អំពើ ហិង្សា វាយដំ លើអ្នកតំណាងរាស្ត្រ មកពីគណបក្ស ប្រឆាំងដ៏ធំនៅកម្ពុជាចំនួន២នាក់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅ បណ្តាល ឲ្យរងរបួស ធ្លាក់ខ្លួន ចូលសម្រាក ព្យាបាល ក្នុងមន្ទីរពេទ្យ។
បន្ទាប់ ពីចេញមុខ ចូលមក សារភាព នៅចំពោះមុខ សមត្ថកិច្ច នគរបាល ក្រសួង មហាផ្ទៃ
កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ថា
បានប្រព្រឹត្តអំពើហិង្សាទាត់ធាក់ លើអ្នកតំណាងរាស្ត្រ មកពីគណបក្ស សង្គ្រោះជាតិ ចំនួន ២នាក់
គឺឯកឧត្តម ញ៉យ ចំរើន និងឯកឧត្តម គង់ សភា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥
បុរសម្នាក់ក្នុងចំណោម៣នាក់ ឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ
មានទីលំនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
បើកការស៊ើបសួរចោទប្រកាន់ចំនួនពីរបទល្មើស គឺ ៖
១-បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
និង២-បទ ធ្វើឲ្យ ខូចខាត ទ្រព្យសម្បត្តិ ដោយចេតនា មានស្ថាន ទម្ងន់ទោស
និងត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន បណ្តោះអាសន្ន ដាក់ពន្ធនាគារ
នាថ្ងៃ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតទល់សព្វថ្ងៃ។
តាមការពិត ព័ស្តុតាងបានបង្ហាញថា បុរសឈ្មោះ ចាយ សារិទ្ធ គឺជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៨៧៧៤៥ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ និងជាសមាជិកនៃក្រុមសម្ព័ន្ធសេនានាគ ដែលមានលោក ប៉ាន់ខែម ប៊ុនថន ជាប្រធាន និងជាជំនួយការបុរសខ្លាំង ជានាយករដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយករង (តែងតាំងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៤៨៥ អនក្រ.តត ចុះថ្ងៃ ទី០៧ ខែឧសភា ឆ្នាំ២០១៥)។
កាលពីសប្តាហ៍មុន អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch-HRW) បានចេញរបាយការណ៍មួយ ដោយបញ្ជាក់ថា សមាជិកនៃអង្គភាពកងអង្គរក្សផ្ទាល់របស់នាយករដ្ឋមន្ត្រីកម្ពុជា ឋិតក្នុងចំណោមអ្នកដែលវាយដំយ៉ាងព្រៃផ្សៃ លើតំណាងរាស្ត្រ គណបក្ស ប្រឆាំង ២នាក់ កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៥ ។
គួររំលឹកជូនថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រដាប់ដោយវិទ្យុទាក់ទងសឹងគ្រប់ដៃនោះ បាននាំគ្នាធ្វើបាតុកម្មយ៉ាងរលូនដោយគ្មាកនការរារាំង ឬបង្ក្រាបពីសំណាក់អាជ្ញាធរ ទាមទារឲ្យមានការដកហូតមុខតំណែងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ពីអនុប្រធានទី១រដ្ឋសភានីតិកាលទី៥ ។ ក្រុមបាតុករបានប្រើអំពើហិង្សាបង្ក ឲ្យមាន របួសស្នាម ធ្ងន់ធ្ង រដល់ អ្នកតំណាងរាស្ត្រ មកពីគណបក្ស សង្គ្រោះជាតិ ចំនួន២នាក់ រួមមាន ឯកឧត្តម ញ៉យ ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងឯកឧត្តម គង់ សភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងត្រូវជាកូនបង្កើតរបស់ឯកឧត្តម គង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី និងអតីតជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភានីតិកាលទី៣ មកពីគណបក្សសម រង្ស៊ី ។
នេះ គឺ ជារឿងអាស្រូវ ដ៏សែនអាម៉ាស់ មួយ ដែលនាយទាហាន នៃកងយោធពល ខេមរភូមិន្ទ ម្នាក់ ជាកូនចៅ បុរសខ្លាំង មិនជួយ ការពារ ប្រជាពលរដ្ឋ ឬអ្នក តំណាងរាស្ត្រ បែរ ជាលើកដៃ លើកជើង ប្រើអំពើហិង្សា ទៅលើ អ្នកតំណាងរាស្ត្រ ដែលតំណាង ឲ្យប្រជាជាតិ ខ្មែរ ទាំងមូល ដើម្បី ការពារ អំណាច ឲ្យចៅហ្វាយនាយ របស់ខ្លួន ទៅវិញ ៕

No comments:
Post a Comment