Paris Peace Accords 23 Oct. 1991

Wednesday, February 24, 2016

កូនប្រុស ចែម ស្ងួន ឈ្មោះ ចែម វិដ្យា នឹងក្លាយជា ឯកអគ្គរាជទូត ខ្មែរ ប្រចាំ ប្រទេសបារាំង ជំនួសលោក នុត ណារ៉ាង


កាន់តែច្បាស់៖ កូនប្រុស ចែម ស្ងួន ឈ្មោះ ចែម វិដ្យា នឹងក្លាយជា ឯកអគ្គរាជទូត ខ្មែរ ប្រចាំ ប្រទេសបារាំង ជំនួសលោក នុត ណារ៉ាង 
. . .
ប្រភពច្បាស់ការ មួយ បានឲ្យដឹង ថា, លោក នុត ណារ៉ាង អគ្គរាជទូតខ្មែរ នៅប្រទេសបារាំង ត្រូវ បានបាត់បង់ តួនាទី ភ្លាមៗ បន្ទាប់ ពីមិនអាច អន្តរាគមន៍បាន នូវរឿងលុយខ្មៅ រាប់សិបលាន ដែល ហ៊ុន ម៉ាណែត ស្ពាយ ពីស្រុកខ្មែរ យកមកលាង នៅអុឺរ៉ុប ដើម្បី ចាយវាយ ហ៊ឺហារ និងទិញទឹកចិត្ត ខ្មែរ នៅបរទេស ឲ្យគាំទ្រ បក្សស៊ីភីភី តែ ត្រូវ បានប៉ូលីស បារាំង ចាប់យកអស់ កាលពីថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ។  ប្រភព បានឲ្យដឹង ថា, លោក ចែម វិទ្យា កូនប្រុសលោក ចែម ស្ងួន នឹងត្រូវ មកជំនួល តំណែងទូត របស់លោក នុត ណារ៉ាង នៅបារាំង ក្នុងពេល ឆាប់ៗ នេះ។  តាមការ កត់សម្គាល់, មន្ត្រីទូត ទាំងអស់ ទោះជាចាយលុយ ជាតិ ក៏ដោយ, តែ បើ ពួកគេ មិនធ្វើការ ឲ្យបក្ស, មិនជួយ លាងលុយ ខ្មៅ, និងមិន អាចបម្រើ ត្រកូល ហ៊ុន បានល្អទេ; ឯកអគ្គរាជទូត នោះ នឹងឈរជើង មិនបាន យូរឡើយ ។




No comments:

Post a Comment