តំណាងបក្ស ទាំងពីរ ជួបគ្នា តាមការកំណត់
ដោយ ទីន ហ្សាការីយ៉ា / Radio Free Asia | 18 Feb. 2014
មន្ត្រី គណបក្ស នយោបាយ ទាំងពីរ គឺ បក្សប្រជាជន កម្ពុជា និងបក្សសង្គ្រោះជាតិ បានជួបចរចា ជាថ្មី តាមការសន្យា នៅព្រឹកថ្ងៃ ទី១៨ ខែកុម្ភៈ នៅមន្ទីរ ព្រឹទ្ធសភា។ ការជួប ពិភាក្សានេះ ផ្ដោតលើការកែទម្រង់ ការបោះឆ្នោត។
ជំនួបចរចានេះ ក្រុមការងារ របស់ គណបក្ស នយោបាយ នីមួយៗ មានសមាសភាព ម្ខាង ៣នាក់។ គណបក្ស ប្រជាជនកម្ពុជា ដឹកនាំ ដោយលោក ព្រុំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, លោក កើត រិទ្ធិ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌, និងលោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ រីឯ ក្រុមការងារ គណបក្ស សង្គ្រោះជាតិ ដឹកនាំ ដោយលោក សុន ឆ័យ ប្រធានក្រុម អ្នកតំណាងរាស្ត្រ, លោក គួយ ប៊ុនរឿន, និងលោក យ៉ែម បុញ្ញឫទ្ធិ។
ចំពោះខ្មែរទាំងអស់គ្នា សូមខ្មែរទាំងអស់ស្វាងឡើង..! ភ្ញាក់រលឹកឡើង..!
ReplyDeleteឈប់រស់ក្រោមការបោកប្រាស់ ញុះញង់ធ្វើមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ
ស្អីគេ ដែលមានសម រង្ស៊ី ជាមេដឹកនាំតទៅទៀតទៅ ពួកនេះ បានបោកប្រាស់អ្នកទាំងអស់គ្នាជាង២0ឆ្នាំមកហើយ។
ឥឡូវនេះ
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។
បើមិនជឿ ចាំមើលចុះ!!