Paris Peace Accords 23 Oct. 1991

Wednesday, February 26, 2014

ស្តា​ត​អូឡាំពិក អាច​នឹង​ បាត់បង់​ ក្នុង​ពេល​ឆាប់ៗ​​

ដីនៅក្នុងបរិវេណស្តាតអូឡាំពិក ត្រូវហ៊ុំព័ទ្ធដោយស័ង្កសីពណ៌ខៀវ(រូបថតដោយកាន់ វិច្ឆិកា)


ស្តា​ត​អូឡាំពិក អាច​នឹង​ បាត់បង់​ ក្នុង​ពេល​ឆាប់ៗ​​


ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2014

ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​ម្តុំ​ស្តា​ត​អូឡាំពិក នៅ​ថ្ងៃ​ពុធ​នេះ បារម្ភ​ពី​ការបាត់បង់​ស្តា​ត ដែល​ត្រូវបាន​ស្ថាប​នា​ក្នុង​ទសវត្សរ៍​ទី​៦០ ខណៈដី​នៅ​ជុំវិញ​ស្តា​ត ត្រូវបាន​កាត់​លក់ និង​សំណង់​អគារ​ខ្ពស់ៗ​មួយចំនួន កំពុង​ត្រូវបាន​សាងសង់​ជា​បន្ត​បន្ទាប់​។​
​តាមរយៈ​ការសាកសួរ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ពលរដ្ឋ ប្រាប់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ពួកគាត់​មាន​ការព្រួយបារម្ភ​ថា​កូន​ខ្មែរ​ជំនាន់​ក្រោយ នឹង​មិន​បាន​ស្គាល់​ស្តា​ត​អូឡាំពិក​នេះ​ទេ ដោយសារ​តែ​ឥឡូវនេះ ដី​ជុំវិញ​ស្តា​ត​ត្រូវបាន​គេ​លក់​ទៅ​ឲ្យ​ឯកជន ក៏​ដូចជា​ក្រុមហ៊ុន​ចិន និង​វៀតណាម​អស់​ទៅហើយ​។ ពួក​គាត់​បន្ត​ថា ស្តា​ត​នេះ​នឹង​ត្រូវ​បាត់​ទាំង​ស្រុង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ដោយសារ​តែ​ឥ​ឡូ​នេះ ស្តា​ត​ថ្មី​មួយទៀត កំពុង​ត្រូវបាន​ស្ថាបនា​នៅលើ​ដី​របស់​ឧកញ៉ា​លោក លី យ៉ុង​ផាត់ នៅ​តំបន់​ព្រែក​ព្នៅ​។​
​ពលរដ្ឋ​ឲ្យដឹងថា នៅ​ខាងក្រោយ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល ដី​មួយ​ចំនួន នឹង​ត្រូវ​ហ៊ុំព័ទ្ធ​យក​។ នៅ​ជុំវិញ​ស្តា​ត​អូឡាំពិក ដី​មួយ​ចំនួន ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ស័ង្កសី ដែល​ពលរដ្ឋ​អះអាងថា នឹង​ត្រូវ​យក​ធ្វើជា​អគារ​ខ្ពស់ៗ​។​
សាជីវកម្ម​វិនិយោគទុន​កម្ពុជា​ក្រៅ​ប្រទេស​ហៅ (OCIC) មាន​គម្រោង​សាងសង់​អគារ​នៅក្បែរ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​ជា​អគារ​លំដាប់​ខ្ពស់ កម្ពស់​៥៥​ជាន់ និង​៣៦​ជាន់​។​​យោង​តាម​សម្តី​របស់​អ្នកគ្រប់គ្រង គម្រោង​របស់​ក្រុមហ៊ុន OCIC លោក ទូច សំណាង ដែល​បាន​ចុះផ្សាយ​នៅ​កាសែត The Cambodia Daily ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​ជួល​ដី​ទំហំ ៦.២​ហិកតា ក្នុង​ខណ្ឌ​៧​មករា នៅ​ប៉ែក​ឦសាន នៃ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​រយៈពេល ៩៩​ឆ្នាំ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន ២៥០​លាន​ដុល្លារ ដើម្បី​សាងសង់​អគារ​ខ្ពស់ៗ​។​



No comments:

Post a Comment