អ្នកដំណើរ ចុះពីរថយន្តក្រុង
ខណៈ ដែលរាជធានី ភ្នំពេញ ចាប់ផ្តើម សាកល្បង សេវា រថយន្តក្រុង កាលពី
ថ្ងៃពុធ ទី៥ កុម្ភៈ ឆ្នាំ២០១៤។
សេវារថយន្ត ក្រុង សាកល្បង ចាប់ផ្តើម ជាថ្មីទៀត នៅភ្នំពេញ
VOA Khmer | ៦ កុម្ភៈ ២០១៤
ភ្នំពេញ —
ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន ហៅថា JICA
បានបើកសម្ពោធ ដំណើរការ រថយន្តក្រុង សាកល្បង សម្រាប់ រយៈពេល មួយខែ
នៅថ្ងៃពុធនេះ ដើម្បី បើកផ្លូវ ឲ្យមាន ការវិនិយោគ លើសេវាកម្មនេះ
នៅពេលខាងមុខ ក្នុងរាជធានី ភ្នំពេញ។
លោកអេហ្គាមិ ម៉ាសាហ៊ីកុ តំណាងអង្គការ JICA មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេជាខេមរភាសាថា៖ «ថ្ងៃនេះ គឺ ជាថ្ងៃទីមួយ នៃបទពិសោធន៍ ក្នុងសេវា រថយន្តក្រុង របស់យើង។ ហើយ ដំណើរការ ប្រព្រឹត្តិទៅ ដោយរលូន។»
រថយន្តចំណុះ៤០ទៅ៥០កៅអីនឹងចាប់ផ្តើមដំណើរការលើផ្លូវព្រះ មុន្នីវង្សជាប្រចាំថ្ងៃពីម៉ោង៥និង៣០នាទីព្រឹករហូតដល់ម៉ោង៨និង ៣០នាទីយប់ ចាប់ពីចំណុចស្តាតចាស់ជិតគល់ស្ពានជ្រោយចង្វា។ ប្រតិបត្តិការនេះនឹងបន្តរហូតដល់ថ្ងៃទី៤ខែមិនា។ សំបុត្រសម្រាប់ការធ្វើដំណើរមួយជើងថ្លៃ១៥០០រៀល ឬតិចជាង០,៤០ដុល្លារ។
លោកអេហ្គមិ កត់សម្គាល់ថា អ្នកក្រុងភ្នំពេញមានការរីករាយក្នុងការជិះរថយន្តក្រុងនៅថ្ងៃ ដំបូង ប៉ុន្តែលោកមិនអាចប៉ាន់ប្រមាណថា អ្នកដំណើរមានចំនួនប៉ុន្មាននោះទេ រហូតមកទល់នឹងរសៀលថ្ងៃពុធ។
លោកអធិប្បាយថា៖ «ខ្ញុំក៏ចង់ណែនាំពីរថយន្តក្រុងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ដល់ក្រុមហ៊ុនកម្ពុជាក្នុងការបង្កើតក្រុមហ៊ុនសេវាកម្ម រថយន្តក្រុងនៅក្នុងទីក្រុងភ្នំពេញ ព្រោះថា ដូចលោកដឹងហើយថា នៅក្នុងពិភពលោកមិនមានទីក្រុងណាដែលអត់មានប្រព័ន្ធសេវាកម្ម ដឹកជញ្ជូនសាធារណៈនោះទេ។ ហើយស្ថានភាពស្ទះចរាចរណ៍កាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃនិង ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះនេះជាពេលវេលាល្អហើយដើម្បីបង្ហាញអំពីប្រព័ន្ធរថយន្តក្រុង នៅរាជធានីភ្នំពេញ»។
កាលពីឆ្នាំ២០០១ អង្គការJICA បានដាក់ឲ្យដំណើរការសាកល្បងរថយន្តក្រុងនេះម្តង ហើយប៉ុន្តែជួបបរាជ័យដោយសារតែគ្មានអ្នកដំណើរជិះ។
លោកអេហ្គាមិ ពន្យល់ថា៖ «នៅឆ្នាំ២០០១ យើងបានជឿថា ការណែនាំឲ្យបង្កើតការដឹកជញ្ជូនសាធារណៈមួយមានសារៈសំខាន់នៅក្នុង រាជធានីភ្នំពេញ។ ប៉ុន្តែឥឡូវនេះវាកាន់តែសំខាន់ថែមទៀតក្នុងការបង្ហាញអំពីរឿង នេះ។ ហើយពេលវេលាក៏មានសារៈសំខាន់ណាស់ដែរ។
កាលឆ្នាំនោះមិនមានការស្ទះចរាចរណ៍ធ្ងន់ធ្ងរ។ ប៉ុន្តែឥឡូវនេះយើងឃើញថាមានការស្ទះចរាចរណ៍ខ្លាំងក្លា និងជាញឹកញយ ក៏មានគ្រោះថ្នាក់ចរាចរណ៍ទៀតនៅរាជធានីភ្នំពេញ។ ដូច្នេះបើអ្នកជិះរថយន្តក្រុងគឺមានសុវត្ថិភាពណាស់សម្រាប់ការធ្វើ ដំណើរ ហើយវាក៏មានផាសុខភាពផងទៀត។
ដូច្នេះខ្ញុំគិតថា ប្រព័ន្ធរថយន្តក្រុងរបៀបនេះត្រូវនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»។
ប្រព័ន្ធដាក់ឲ្យដំណើរការនៃរថយន្តក្រុងគឺជាផ្នែកមួយនៃគម្រោង ដែលសិក្សាដោយប្រព័ន្ធចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ ហើយការសិក្សានេះមានគោលដៅដាក់ឲ្យដំណើរការនៅឆ្នាំ២០៣៥៕

No comments:
Post a Comment