Paris Peace Accords 23 Oct. 1991

Tuesday, February 18, 2014

រដ្ឋមន្ត្រី​ ការបរទេស​ អូស្ត្រាលី​ ធ្វើ​ទស្សនកិច្ច​កម្ពុជា​ ចុង​សប្ដាហ៍​នេះ

រដ្ឋមន្ត្រី​ ការបរទេស​ អូស្ត្រាលី​ ធ្វើ​ទស្សនកិច្ច​កម្ពុជា​ ចុង​សប្ដាហ៍​នេះ


ដោយ វោហារ ជាតិ / អាស៊ីសេរី | ១៧ កុម្ភៈ ២០១៤
រដ្ឋមន្ត្រី​ ក្រសួង​ការបរទេស​ អូស្ត្រាលី (Australia) អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) នឹង​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ កម្ពុជា នៅ​ថ្ងៃ​២១ និង​ថ្ងៃ​ទី​២២ កុម្ភៈ ចុង​សប្ដាហ៍​នេះ។
ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ បាន​ហៅ​​ទស្សនកិច្ច​នេះ​ថា ជា​ទស្សនកិច្ច​ការងារ ហើយ​អ្នកស្រី​នឹង​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​​ជួប​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
ចំណែក​អ្នកស្រី ជូលី ប៊ីហ្សប បាន​សរសេរ​នៅ​ក្នុង​សសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អូស្ត្រាលី​ថា ទស្សនកិច្ច​នៅ​កម្ពុជា គឺ​ជា​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ក្នុង​កិច្ច​គម្រប់​ខួប ៤០​ឆ្នាំ​ រវាង​ទំនាក់​ទំនង​អូស្ត្រាលី​និង​អាស៊ាន។
អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​បន្ត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នកស្រី​នឹង​ផ្ដោត​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ សិក្សាធិការ និង​សន្តិសុខ​ក្នុង​តំបន់ ដែល​ជា​ចំណុច​អាទិភាព​ក្នុង​កិច្ចពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អូស្ត្រាលី និង​កម្ពុជា រួម​ទាំង​ជាមួយ​​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ​ទៀត ដូច​ជា ម៉ាឡេស៊ី (Malaysia) វៀតណាម (Vietnam) និង​ហ្វីលីពីន (Philippines)។
ដោយ​ឡែក​ចំពោះ​កម្ពុជា​វិញ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​នឹង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ដើម្បី​ពិភាក្សា​ទ្វេ​ភាគី​លើ​ចំណុច​គន្លឹះ​មួយ​ចំនួន​ថែម​​ទៀត ចំពោះ​​កម្មវិធី​ជំនួយ​អភិវឌ្ឍ​របស់​អូស្ត្រាលី​នៅ​កម្ពុជា៕



No comments:

Post a Comment