បទល្មើស ដឹកជញ្ជូនឈើ ក្នុងស្រុក ភ្នំក្រវាញ និងស្រុក ក្រគរ នៅតែ កើតមាន យ៉ាងគគ្រឹកគគ្រេង
មនសិការខ្មែរ,
ប្រភព ពីប្រជាពលរដ្ឋ រស់នៅ ក្នុងស្រុកភ្នំក្រវាញ និងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅដើមខែមីនា ឆ្នាំ២០១៦នេះ បទល្មើស ដឹកជញ្ជូនឈើ ក្នុងមូលដ្ឋាន របស់ពួកគាត់ នៅតែកើតឡើងយ៉ាងគគ្រឹកគគ្រេង ហើយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនចាត់វិធានការបង្ក្រាបនោះទេ។ តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរ បានឲ្យដឹងថាក្នុងមួយថ្ងៃៗមានរថយន្តកែច្នៃនិងគោយន្តកន្ត្រៃដឹកជញ្ជូនឈើឆ្លងកាត់ភូមិ-ឃុំរបស់ពួកគាត់ជាច្រើនគ្រឿង ហើយមិនឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ទាល់តែសោះ គឺសមត្ថកិច្ចចាំយកលុយពីម្ចាស់រថយន្តកែច្នៃនិងគោយន្តកន្ត្រៃដឹកឈើយ៉ាងសុខស្រួល។
ប្រជាពលរដ្ឋក្នុងឃុំឈើតុំ ស្រុកក្រគរ
បានឲ្យដឹងថារថយន្តកែច្នៃនិងគោយន្តកន្ត្រៃដឹកជញ្ជូនឈើខុសច្បាប់បានបើកបរឆ្លងកាត់ស្នាក់ការមេព្រៃឃុំឈើតុំរៀងរាល់ថ្ងៃយប់
ប៉ុន្តែមិនដែលឃើញមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបយកស្នាដៃនោះទេ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋបានឲ្យដឹងថា
មន្ត្រីរដ្ឋបាលព្រៃឈើនិងក្រុមជនល្មើសដឹកជញ្ជូនឈើខុសច្បាប់
ពួកគេឃុបឃិតគ្នាជាប្រព័ន្ធដោយក្រុមជនល្មើសបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើក្នុងមួយគោយន្តឬមួយរថយន្ត៣៧ម៉ឺនរៀលទៅតាមការព្រមព្រៀងគ្នា។
ចំណែកក្រុមជនល្មើសខ្លះបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ
និងមន្ត្រីបរិស្ថានប្រចាំសប្ដាហ៍ឬប្រចាំខែ
ទើបអាចដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ស្រុកភ្នំក្រវាញ និងស្រុកក្រគរ
ដោយគ្មានឧបសគ្គអ្វីទាំងអស់។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវឲ្យ លោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើ ចាត់វិធានការពិនិត្យមើលភាពអសកម្មរបស់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកក្រគរ និងស្រុកភ្នំក្រវាញជាបន្ទាន់។ ដោយហេតុថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកក្រគរ ក៏ដូចជាស្រុកភ្នំក្រវាញ ពួកគេពូកែតែខាងប្រមូលលុយពីជនល្មើសដឹកជញ្ជូនឈើចែកគ្នាធ្វើមានធ្វើបាន ហើយបណ្ដោយឲ្យបទល្មើសកើតឡើងយ៉ាងពេញបន្ទុក។ បញ្ហានេះគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ គួរចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងខេត្តពោធិ៍សាត់ផងដែរ ព្រោះនៅដើមខែមីនា ឆ្នាំ២០១៦នេះ សកម្មភាព ដឹកជញ្ជូនឈើ តាមរថយន្ត កែច្នៃ និងគោយន្តកន្ត្រៃ កើតឡើង យ៉ាងពេញបន្ទុក នៅស្រុកភ្នំក្រវាញ និងស្រុកក្រគរ ខេត្តពោធិ៍សាត់៕

No comments:
Post a Comment