Paris Peace Accords 23 Oct. 1991

Wednesday, February 19, 2014

CNRP Press Conference, 9 A.M. Thursday, 20 Feb. 2014


១៩ កុម្ភៈ ២០១៤ / 19 Feb. 2014 | CNRP Press conference

គណបក្ស សង្រ្គោះជាតិ នឹងរៀបចំ សន្និសីទសារព័ត៌មាន នៅថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ៩ព្រឹក។  The CNRP will organize a press conference at its Phnom Penh headquarters tomorrow Thursday 20 February at 9:00 a.m. to denounce disturbances created by the CPP at a CNRP public meeting earlier today in Prey Veng province.



1 comment:

  1. Anonymous5:46 AM

    Who's Thy Sovantha? អ្នកណា ជា ធី សុវណ្ណថា?

    ថ្ងៃនេះ ខ្ញុំ ចង់ និយាយ បន្តិច រឿង កញ្ញា ធី សុវណ្ណថា។
    https://www.facebook.com/media/set/?set=a.660092934037574.1073741960.435746146472255&type=3

    ខ្ញុំ ស្គាល់ ផ្ទះ នាង, ធ្លាប់ ជួប ម៉ែឪ របស់នាង និង ធ្លាប់ និយាយ លេង ខ្លះ ជាមួយ ប៉ា របស់នាង។

    ម្តាយឪពុក របស់នាង ជា អ្នក ស្រលាញ់ ខ្លាំងក្លា សង្រ្គោះជាតិ, នេះ បើ តាម ការស្តាប់ សំដី និង មើលឃើញ ឬកពារ ពី ខាងក្រៅ។

    ប៉ុន្តែ យើង ឆ្ងល់ ផងដែរ ហេតុមេច ធី សុវណ្ណថា ក្លាហាន ខុសគេ ដែល នាង ហ៊ាន ទាំង ប្រាប់ ឈ្មោះ សាលារៀន របស់នាង និង កំរិត សិក្សា របស់នាង ផង ដោយ គ្មាន ដែល បារម្ភ សូម្បី បន្តិច ពី ការគំរាម កំហែង។

    ពេល យុវជន យុវតី សង្រ្គោះ ជាតិ ដទៃ បានរត់ ចូល ស្ថានទូត អាមេរិក នៅ ខែ មករា ៤, ២០១៤,
    សុវណ្ណថា គ្មាន រត់គេច ដូច ពួកយុវជន យុវតី ទាំងនោះ បែរជា ហ៊ាន ទៅ អង្គុយ ធ្វើព្រងើយ នៅលើ វាលស្មៅ មុខ ស្ថានទូត អាមេរិក សំរាប់ ថត វិឌីអូ ឃ្លីប
    ដែល នៅក្នុង វិឌីអូ ឃ្លីប នោះ ឃើញ មាន បុរស ពាក់ ឯកសណ្ឋាន ជា ប៉ូលីស ដើរ ចុះឡើង នៅលើ វាលស្មៅ ក្នុង ចំងាយ ឆ្ងាយ ពី គ្នា ប្រហែល 5-6 ម៉ែត្រ ក្រោយ ខ្នង នាង ដែល នាង បានកំពុងអង្គុយ រំភើយ ថត វិឌីអូ ឃ្លីប លើ ស្មៅ នោះ ទៅវិញ។

    សូម ជំរាប នៅ ល្ងាច ខែ មករា ៤, ២០១៤ នោះ, មាជ សុវណ្ណរ៉ា ប្រធាន វិទ្យុ ខ្មែរប៉ុស្តិ ប៊ិះ នឹង ត្រូវបានចាប់ខ្លួន ដោយ ទាហាន របស់ ហ៊ុន សែន ប៉ុន្តែ ដោយសារ គាត់ មាន លិខិតឆ្លងដែន (Passport) សញ្ជាតិ អាមេរិកកាំង ទើប គាត់ បានរួចខ្លួន។

    រឿង គួរ ភ្ញាក់ផ្អើល មួយ ទៀត ត្រង់ នៅ ល្ងាចយប់ ខែ មករា ៦, ២០១៤, សុវណ្ណថា ទៅ ថត យ៉ាងព្រងើយ វិឌីអូ ឃ្លីប មុខ ឆាក រោង មីទីង ៧ មករា ខួបទី ៣៥ របស់ បក្ស ប្រជាជន នៅ សាល កោះពេជ្រ ដោយ គ្មាន ភាពភ័យខ្លាច សូម្បីបន្តិច។
    រឿង គួរ ភ្ញាក់ផ្អើល ថ្មីបំផុត ដែល ថា អត្តសញ្ញា និង អាសយដ្ឋាន របស់ កញ្ញា ធី សុវណ្ណថា ត្រូវបានបែកធ្លាយ សាធារណ: ដោយ សុវណ្ណថា ចោទ ជា កំហុស របស់ មន្រ្តី នៅ ការិយាល័យ ធ្វើ លិខិតឆ្លងដែន, ខ្ញុំ គិត វា អាច ជា ល្បិច ស្វា ស៊ី បាយ លាប មាត់ ពពែ
    ចំណែក រឿង នាង បានទទួល រង ការគំរាម កំហែង ពី ពួកអ្នកគាំទ្រ បក្ស ប្រជាជន អាច ជា ការពិត ខ្លះ, ប្រឌិត ផ្សំ ខ្លះ ដោយ បន្ថែម ល្បោយ ខ្លះ។

    បើ ពិត, ពួកអ្នក គំរាម សុវណ្ណថា នោះ ត្រឹម ជា ពួកអ្នកគាំទ្រ ធម្មតា របស់ បក្ស CPP និង គ្មាន ជា ពួកមន្រ្តី ធំៗ ក្នុង បក្ស CPP ព្រោះ ពួកមន្រ្តី ធំៗ របស់ បក្ស ប្រជាជន គ្មាន ពិបាក ក្នុង ការស្គាល់ ផ្ទះ និង សាលា របស់ សុវណ្ណថា ដោយសារ សុវណ្ណថា លេចធ្លោ តាំងពី កំឡុងពេល ឃោសនា បោះឆ្នោត មក ម្ល៉េះ។ ត្រូវតែ ចងចាំ គ្រប់ រឿង ទោះ ពិបាក យ៉ាងណា ក៏ ពួកមន្ត្រី ធំៗ របស់ បក្ស CPP អាច ស៊ើប ដឹង និង ធ្វើ បាន ដែរ។

    សម័យ នេះ បើ ពួកមន្រ្តី ធំៗ ក្នុង បក្ស CPP ចង់ ធ្វើបាប សុវណ្ណថា នោះ ជា រឿង ងាយ ជាង បក ចេក ព្រោះ នៅ ប្រទេសខ្មែរ វា ងាយ ធ្វើ សឹង គ្រប់ រឿង និង ត្រូវតែ ដឹង ផងដែរ ថា ពួកមន្ត្រី បក្ស CPP មាន ច្រើនណាស់ មធ្យោបាយ សំរាប់ ធ្វើបាប ឬ កំចាត់ សុវណ្ណថា បញ្ចៀស ការទើស មុខមាត់ របស់ ពួកវា។

    រឿង សំខាន់ ត្រង់ ពួកវា គ្មាន ធ្វើ ប៉ុន្តែ ព្រម បណ្តោយ សុវណ្ណថា ស្រែកជេរ ដៀល សម្តេចតេជោ ហ៊ុន សែន និង បក្ស ប្រជាជន និង ជេរ ប៉ះពាល់ យួន រាល់ថ្ងៃ។
    ឬ ពួកវា បណ្តោយ សុវណ្ណថា ធ្វើ រឿង បែបនេះ សំរាប់ ធ្វើល្បី សុវណ្ណថា សំដៅ ទទួលបាន ខ្លាំង ទំនុកចិត្ត ពី ថ្នាក់ដឹកនាំ និង ពួកអ្នកគាំទ្រ បក្ស CNRP? ក្នុង គោលដៅ ងាយ អោយ នាង ចូល កាន់តែ ជិត ថ្នាក់ដឹកនាំ បក្សCNRP ស៊ើបយក ពត៌មាន ផ្ទៃក្នុង និង ផ្តល់ អោយ ដល់ បក្ស CPP វិញ?

    ReplyDelete