បាតុកម្មរបស់កម្មករទាមទារប្រាក់ខែគោល១៦០ដុល្លារ នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)
GMAC ចាត់ទុកកម្មករ ធ្វើកូដកម្ម កន្លងមក ថា ជាករណីប្រធានសក្តិ
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បញ្ជាក់ជំហររបស់ខ្លួនថា មិនទូទាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ជូនកម្មករនិយោជកទេ ដោយចាត់ទុកការធ្វើកូដកម្មកន្លងមកនោះ ករណីប្រធានសក្តិ។
លិខិតសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ផ្ញើជូនតំណាងសហជីពទាំង៨ កាលពីថ្ងៃទី១២ ខែកុម្ភៈ បានអះអាងថា សមាគមមានជំហរយ៉ាងរឹងមាំថា ស្ថានភាពកម្មករធ្វើកូដកម្ម-បាតុកម្មជាស្ថានភាពប្រធានសក្តិ ដោយពុំអាចប្រកែកបានដោយសារតែបាតុករ កុបករ ដង្ហែក្បួនពីរោងចក្រមួយទៅរោងចក្រមួយ ទោះជារោងចក្រមួយដឹងថា មានការដង្ហែក្បួនបានមកដល់ ក៏មិនមិនមានលទ្ធភាពទប់ទល់ ដែលជាកត្តានាំឲ្យរោងចក្រស្ទើរទាំងអស់ ខូចខាតដល់ទ្រព្យសម្បត្តិ និងខាតបង់នូវចង្វាក់ផលិតកម្មមិនអាចដំណើរការបានល្អ «GMAC ជាធម្មតា គិចរហូត ឧទារហ៏ពេលកម្មករធ្វើកូដកម្ម ចោតថាកម្មករបំផ្លេចបំផ្លាញ ពេលដែរពួកយើងចេញកូដកម្ម ចេញលិខិតយើង ដឹងចេញនិងមិនចង់ឲ្យខាងកម្មករនិងមានប្រៀប ដូចថាគេធ្វើកូដកម្ម ចេញទៅព្យួរអញ្ចឹងទៅ ពេលខ្លះយើងចេញអញ្ចឹង យើងត្រូវសងគេ»។
ប៉ុន្តែប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ដែលមានសហជីពចូលរួមកូដកម្ម-បាតុកម្មនោះដែរ បកស្រាយថា ករណីនេះមិនមែនជាប្រធានសក្តិទេ គឺជាការធ្វើកូដកម្ម ទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារក្នុងមួយខែ។ លោក បន្តថា ការលើកឡើងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា គ្រាន់តែជាការគេចចេញពីការទទួលខុសត្រូវតែប៉ុណ្ណោះ។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រុមសហជីពទាំង៨ បានស្នើឲ្យ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ផ្តល់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ជូនកម្មករនិយោជិតវិញ។ VOD មិនអាចសុំការអត្ថាធិប្បាយពីប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា បាននៅឡើយទេ។
ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃសមាគមអាដហុក លោក នី ចរិយា ពន្យល់ថា ករណីប្រធានសក្តិគឺជាព្រឹត្តិការណ៍មួយកើតឡើងដោយគ្មានការគ្រោងទុក ដូចជាគ្រោះធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងរញ្ជួយដីជាដើម។ លោកបន្តថា ការធ្វើកូដកម្ម បាតុកម្មកន្លងមកនេះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលធានាដោយច្បាប់ ហើយថៅកែមិនអាចដកហូត ប្រាក់អត្ថប្រយោជន៍របស់កម្មករ-កម្មការនី បានទេ «ក្នុងច្បាប់បាតុកម្ម កូដកម្ម និងច្បាប់រដ្ថធម៏នុញ្ញដែរធានាថាកិារធ្វើបាតុកម្មកូដកម្មជាសឹទ្ធសេរីភាព បានន័យថាមិនមែនជាអំពើខុសច្បាប់ទេច្នឹងស្មើនិងការងារដែរ ពឹន ថាព្រឹត្តិការនេះមិនអាចចាត់ទុកជាប្រធានសិក្តទេ ប្រធានសិក្តមានន័យថាជារឿងមួយកើតឡើង ដោយចៃដន្យ តែរឿងនេះមិនមែនកើតឡើងដោយចៃដន្យ »។
បើតាមមេដឹកនាំ សហជីពចំនួន៣ ក្នុងចំណោមសហជីពធំៗទាំង៨ ដែលធ្វើការតវ៉ានោះ គឺយ៉ាងតិចមានសកម្មជនសហជីពជិត២០០នាក់ ត្រូវបានថៅកែរោងចក្របណ្តេញចេញពីការងារ បន្ទាប់ពីពួកគេដឹកនាំកម្មករធ្វើកូដកម្មទាមទារប្រាក់ឈ្នួល១៦០ដុល្លារ កាលពីចុងឆ្នាំ២០១៣៕
No comments:
Post a Comment