៥ កុម្ភៈ ២០១៤ / 5 Feb. 2014 | អាស៊ីសេរី / RFA
សហភាពអឺរ៉ុប នឹងលុបកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ករណី មានការរំលោភ ដីធ្លី ពលរដ្ឋ
សហភាពអឺរ៉ុប បានចុះ ស៊ើបអង្កេត ជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃ របស់ ក្រុមហ៊ុនស្ករ អំពៅ របស់ លោកឧកញ៉ា លី យ៉ុងផាត់ ដែលប្រជាពលរដ្ឋ ចោទថា, បានរំលោភ យកដី របស់ពួកគេ តាមរយៈ ការទទួល ដីសម្បទាន សេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល។
សហភាពអឺរ៉ុប និងប្រទេសបញ្ជា ទិញស្ករ ស អន្តរជាតិ បានប្រកាស ថា, នឹងលុបចោល កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ទាំងអស់ ក្នុងករណី ដំណើរការសង្វាក់ ផលិតកម្ម មានការរំលោភ សិទ្ធិមនុស្ស, ការទន្ទ្រានដីធ្លី, និងកេងប្រវ័ញ្ច កម្លាំងពលកម្ម។
លោកឧកញ៉ា លី យ៉ុងផាត់ បានទទួល ដីសម្បទាន សេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល រាប់ម៉ឺនហិកតារ ដើម្បី អភិវឌ្ឍ ដំណាំក សិឧស្សាហកម្ម ស្ករ អំពៅ ក្នុងគោលបំណង បង្កើតការងារ និងជំរុញ កំណើន សេដ្ឋកិច្ចជាតិ។ ប៉ុន្តែ ការអភិវឌ្ឍ របស់ក្រុមហ៊ុន តាមរយៈការទទួល បានដីសម្បទាន សេដ្ឋកិច្ច ពីរាជរដ្ឋាភិបាលនេះ បានបង្ក ឲ្យប៉ះពាល់ដី ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ និងការរំលោភ សិទ្ធិមនុស្ស។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/lb46zwg
No comments:
Post a Comment