០៨ កុម្ភៈ ២០១៤, សង្ខេបព័ត៌មាន ប្រចាំថ្ងៃនេះ | 08 Feb. 2014, Summary of the main news of the day
១. RFI៖ សហជីព ពិភពលោក កំពុងធ្វើ សកម្មភាព ដើម្បី ទាមទារ ឲ្យដោះលែង សកម្មជន សិទ្ធិមនុស្ស និងកម្មក រសរុប ២៣នាក់ ដែលអាជ្ញាធរ កំពុងឃុំខ្លួន ក្នុងពន្ធនាគារ ត្រពាំងផ្លុង, ខេត្តកំពង់ចាម។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/l74myz3
២. អាស៊ីសេរី៖ ប្រជាពលរដ្ឋ មួយចំនួន រស់នៅ ពីរស្រុក នៃខេត្តកោះកុង កំពុងរងគ្រោះ បាត់បង់ ផ្ទះសម្បែង និងមុខរបរ ដោយសារ ការអភិវឌ្ឍ របស់ ក្រុមហ៊ុនចិន ឈ្មោះថា ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ដែលបានទទួល សិទ្ធិវិនិយោគ អភិវឌ្ឍន៍ ពាណិជ្ជកម្ម និងរមណីយដ្ឋាន ទេសចរណ៍ ស្របតាម ស្តង់ដារ អន្តរជាតិ។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/k66sx5b
៣. VOD៖ សហជីពកម្មករ ចំណីអាហារ និងសេវាកម្ម កម្ពុជា នឹងដឹកនាំ សមាជិក សមាជិកា របស់ខ្លួន ទៅប្រមូលផ្តុំ នៅមុខ ក្រសួង យុត្តិធម៌ និងសាលា ឧទ្ធរណ៍ នៅថ្ងៃ ទី១១ ខែកុម្ភៈ ខាងមុខ។ ព័ត៌មានលម្អិត, សូម ចុច៖ http://vodhotnews.com/19159
៤. VOD៖ ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB) បង្ហាញរបាយការណ៍ ថា, រដ្ឋាភិបាល រំលោភ លើគោលនយោបាយ ស្តារផ្លូវ រថភ្លើង ករណី ការជម្លៀស ពលរដ្ឋ ជាង៤០០០គ្រួសារ ដោយមិនបានសិក្សា ឲ្យបានត្រឹមត្រូវ។ ព័ត៌មានលម្អិត, សូម ចុច៖ http://vodhotnews.com/19161
៥. VOA៖ របាយការណ៍ ដែលមានកម្រាស់ ១៨០ទំព័រ រៀបចំឡើង ដោយគណៈកម្មការ ត្រួតពិនិត្យ ផ្ទៃក្នុង របស់ ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB) បានរកឃើញ ថា, បរាជ័យ រាប់ឆ្នាំ ដោយបុគ្គលិក របស់ ធនាគារ ADB នៅពេល ដែលពួកគេ រៀបចំផែនការ និងអនុវត្តគម្រោង ផ្លាស់ប្តូរ ទីលំនៅ។ ព័ត៌មានលម្អិត, សូម ចុច៖ http://tinyurl.com/l8jxeom
៦. VOD៖ សហគមន៍ ជនជាតិដើម ភាគតិច ដែលរង ផលប៉ះពាល់ ដោយការរំលោភ ដីធ្លី ចំនួន១៧ នៅខេត្ត រតនៈគិរី គ្រោងប្តឹង សាជីវកម្ម ហិរញ្ញវត្ថុ អន្តរជាតិ នៃធនាគារ ពិភពលោក ដែលបាន វិនិយោគ ជាមួយ ក្រុមហ៊ុន បង្កផលប៉ះពាល់ ដល់ការរស់នៅ របស់ ជនជាតិដើម ភាគតិច។ ព័ត៌មានលម្អិត, សូម ចុច៖ http://vodhotnews.com/19158
No comments:
Post a Comment