១ កុម្ភៈ ២០១៤ / VOD / 1 Feb.2014
ប្រធាន ស្តីទី CNRP លើកយកបញ្ហា សិទ្ធិមនុស្ស និងការបោះឆ្នោត ប្រាប់អនុរដ្ឋមន្ត្រី ការបរទេស អង់គ្លេស
អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យ៉ែម បុញឬទ្ធិ មានប្រសាសន៍ ថា, ក្នុងជំនួបនោះ លោក កឹម សុខា បានលើកយក ការបាញ់បង្ក្រាប ដោយហិង្សា លើបាតុករ និងការហាមប្រាម មិនឲ្យជួបប្រជុំ បញ្ចេញមតិ ដែលផ្ទុយ ទៅនឹងលទ្ធិប្រជាធិបតេយ្យ។ លោក បន្តថា ចំណុចសំខាន់ មួយទៀត ដែលបាន លើកឡើងនោះ ពាក់ព័ន្ធទៅ នឹងការបោះឆ្នោត ដែលគោលជំហរ របស់ គណបក្សសង្គ្រោះជាតិ ទាមទារ ឲ្យមានបង្កើត គណកម្មការ ឯករាជ្យ ពិនិត្យ និងស៊ើបអង្កេត ភាពមិនប្រក្រតី នៃការបោះឆ្នោត «យើង សង្ឃឹមថា មានភាពវិជ្ជមានច្រើន ពីព្រោះ ស្ថានការណ៍ នយោបាយ នៅប្រទេស ខ្មែរយើង ត្រូវ បានសហគមន៍ អន្តរជាតិ, ជាពិសេស ប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យ, ជាយកចិត្តទុកដាក់ខ្លាំង, ឧទាហរណ៍, ដូចជាតំណាង សភាអឺរ៉ុប ដែលមកពិនិត្យ ពីរឿងស្ករ ប្រឡាក់ឈាមនេះ, ជាដើមនោះ គឺ ជារឿងមួយ ដែលគេ ចាប់អារម្មណ៍ខ្លាំង។»
ព័ត៌មានលម្អិត, សូម ចុច៖ http://vodhotnews.com/19005
No comments:
Post a Comment