Paris Peace Accords 23 Oct. 1991

Tuesday, March 25, 2014

យន្តហោះ​ ម៉ាឡេស៊ី ធ្លាក់​ នៅ​សមុទ្រ​ឥណ្ឌា ដោយ​មិន​មាន ​អ្នកដំណើរ​ នៅ​រស់​​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak(រូបភាពពីWall Street Journal)


យន្តហោះ​ ម៉ាឡេស៊ី ធ្លាក់​ នៅ​សមុទ្រ​ឥណ្ឌា ដោយ​មិន​មាន ​អ្នកដំណើរ​ នៅ​រស់​​


ប្រែសម្រួលដោយ៖​ ស៊ុន ណារិន​ /​ វីអូឌី | ថ្ងៃចន្ទ ទី24 ខែមិនា ឆ្នាំ2014

នាយក រដ្ឋមន្ត្រី​ ម៉ាឡេស៊ី លោក Najib Razak និយាយ​នៅ​ថ្ងៃ​ចន្ទ ​នេះ​ថា យន្តហោះ​ MH370 ដែល​បាត់​ រយៈពេល​ ១៦​ថ្ងៃ ​មក​ហើយ បាន​ធ្លាក់​ នៅក្នុង​សមុទ្រ​ឥណ្ឌា ហើយ​អ្នកធ្វើ​ដំណើរ​ ទាំងអស់ ប្រហែល​ជា ​ស្លាប់​ នៅ​ទីនោះ​។​
​លោក Najib Razak និយាយថា ការវិភាគ​រកឃើញថា យន្តហោះ បាន​បាត់​នៅក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ដែល​ជា​គោលដៅ​ចុងក្រោយ ហើយ​តំបន់​នោះ ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុងPerth ​របស់​អូស្ត្រាលី​។ លោក​បញ្ជាក់ថា វា​ជា​ភាព​សោកសៅ​ទីបំផុត និង​សោកស្តាយ​សម្រាប់​គ្រួសារ​អ្នកធ្វើដំណើរ ហើយ​អ្វី​ដែល​ត្រូវតែ​ជូនដំណឹង​គឺថា យន្តហោះ​MH370 ធ្លាក់​ទៅក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​។​
​លោក Najib Razak មិន​ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន​ទេ តែ​លោក​ថា​សន្និសីទ​សារព័ត៌មាន​លម្អិត នឹង​មាន​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​
​សារ​ដែល​ផ្ញើ​ទៅកាន់​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​សារព័ត៌មាន​BBC​ចុះផ្សាយ សរសេរថា ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី សោកស្តាយ​ជា​ពន់ពេក ដែល​យើង​ត្រូវ​សន្មត់​ពីក្រោយ​ចម្ងល់​នានា​ដែល​មាន​ហេតុផល​ថា យន្តហោះ​MH370 បាន​បាត់​នៅ​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ហើយ​ពុំ​មាន​អ្នក​នៅ​រស់​ទេ​៕



No comments:

Post a Comment