អង្គការ ពលកម្មអន្តរជាតិ ចេញរបាយការណ៍ អំពី គម្រោង រោងចក្រ កាន់តែប្រសើរ នៅកម្ពុជា
ភ្នំពេញ — របាយការណ៍ចុងក្រោយរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ(ILO)បង្ហាញថា មានតែរោងចក្រកាត់ដេរចំនួន៣០ក្នុងចំណោម៥១រោងចក្របានគោរពច្បាប់ជាមូលដ្ឋានបានត្រឹមត្រូវ។
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានេះបានធ្វើការអង្កេតលើការគោរពលក្ខខណ្ឌការងារ តែលើរោងចក្រកាត់ដេរចំនួន៥១ប៉ុណ្ណោះគិតមកត្រឹមខែមីនាឆ្នាំ២០១៤ក្នុងចំណោមរោងចក្រសរុបចំនួន៥០០ដែលគម្រោងនេះនឹងធ្វើការត្រួតពិនិត្យ ដែលផ្តោតសំខាន់លើការគោរពច្បាប់ជាមូលដ្ឋានចំនួន២១ចំណុច ក្នុងនោះមានដូចជាការហ្វឹកហាត់ជម្លៀសចេញពីអគារពេលមានអាសន្ន និងការបង់ប្រាក់អត្ថប្រយោជន៍ទាន់ទិននឹងប្រាក់អតីតភាពការងារ។
លោកចេសុន ច័ដ Jason Judd អ្នកជំនាញបច្ចេកទេសនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គម្រោងដដែលថា ការកែលម្អមានសារៈសំខាន់សម្រាប់សម្រាប់ទាំងកម្មករ និងរោងចក្រដើម្បីអាចដើរទៅរកស្តង់ដារមូលដ្ឋាន។
លោកគាំ ទិវា មន្ត្រីជំនួយទំនាក់ទំនងនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាថ្លែងថា ទោះបីជាម្ចាស់រោងចក្រមួយចំនួនបានយល់ព្រមធ្វើការកែលម្អលក្ខខណ្ឌការងារជាបណ្តើរៗយ៉ាងណាក្តី តែបើតាមការចុះអង្កេតរបស់គម្រោងរបស់លោក បង្ហាញថា មានរោងចក្រចំនួន១០ទៀតមិនបានធ្វើការកែលម្អ ឬបានកែលម្អតិចតួចបំផុត។
«ពួកយើងចុះទៅត្រួតពិនិត្យលើសពី៣ដង ឬខ្លះទៀតលើសពី ១០ដង។ ប៉ុន្តែពួកគាត់មិនបានខិតខំប្រឹងប្រែងធ្វើការកែប្រែទេ។ យើងមើលឃើញថា ពួកគាត់មិនបានយកចិត្តទុកដាក់ក្នុងការកែលម្អទេ»។
«ពួកយើងចុះទៅត្រួតពិនិត្យលើសពី៣ដង ឬខ្លះទៀតលើសពី ១០ដង។ ប៉ុន្តែពួកគាត់មិនបានខិតខំប្រឹងប្រែងធ្វើការកែប្រែទេ។ យើងមើលឃើញថា ពួកគាត់មិនបានយកចិត្តទុកដាក់ក្នុងការកែលម្អទេ»។
លោកអាត់ ធន់ ប្រធានសហជីពសេរីកម្មករកម្ពុជាស៊ីខៅឌូ ថ្លែងថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា អាចចុះត្រួតពិនិត្យពីលក្ខខណ្ឌការងារក្នុងរោងចក្រត្រឹមតែជាង៥០០ប៉ុណ្ណោះ ខណៈដែលចំនួនរោចក្រនៅកម្ពុជាមានជិត៩០០រោងចក្រ។
«៩០០ក្រុមហ៊ុនជាង ដកតែ៥០០ក្រុមហ៊ុន វានៅសល់ជាង៣០០ក្រុមហ៊ុន។ តើលក្ខខណ្ឌការងារវាយ៉ាងម៉េច? ក្រុមហ៊ុនតូចៗ ក្រុមហ៊ុនកុងត្រាបន្ត ក្រុមហ៊ុនមិនមានច្បាប់ការងារឲ្យបានត្រឹមត្រូវ»។
«៩០០ក្រុមហ៊ុនជាង ដកតែ៥០០ក្រុមហ៊ុន វានៅសល់ជាង៣០០ក្រុមហ៊ុន។ តើលក្ខខណ្ឌការងារវាយ៉ាងម៉េច? ក្រុមហ៊ុនតូចៗ ក្រុមហ៊ុនកុងត្រាបន្ត ក្រុមហ៊ុនមិនមានច្បាប់ការងារឲ្យបានត្រឹមត្រូវ»។
សូមបញ្ជាក់ថា នេះគ្រាន់ជាការប្រកាសលទ្ធផលដំបូងនៃការសិក្សាស្រាវជ្រាវរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ គម្រោងដដែលនេះនឹងចេញផ្សាយរបាយការណ៍របស់ខ្លួនជាបន្តទៀតក្នុងពេលរាងរាល់៣ខែម្តង រហូតដល់បញ្ចប់គម្រោងក្នុងចំណោមរោងចក្រសរុបនៅកម្ពុជាជាង៥០០រោងចក្រ៕
No comments:
Post a Comment