Paris Peace Accords 23 Oct. 1991

Sunday, March 9, 2014

ព្រះសង្ឃ​ ១០​អង្គ ​ត្រូវ​បណ្ដេញ​ មិន​ឲ្យ​ គង់​ នៅ​ក្នុង​វត្ត​មួយ​ នា​ខេត្ត​បាត់ដំបង

ព្រះសង្ឃ​ ១០​អង្គ ​ត្រូវ​បណ្ដេញ​ មិន​ឲ្យ​ គង់​ នៅ​ក្នុង​វត្ត​មួយ​ នា​ខេត្ត​បាត់ដំបង

ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ០៨ មីនា ២០១៤
ការ​ឈ្លោះ​ប្រកែក​យ៉ាង​តឹង​សរសៃ​ក​ដាក់​គ្នា​ដោយ​គ្មាន​លទ្ធផល​មួយ បាន​កើត​ឡើង​រវាង​ព្រះសង្ឃ ១០​អង្គ ជាមួយ​នឹង​ព្រះចៅ​អធិការ​វត្ត​ដំណាក់​បេង អនុគណ​ស្រុក រួម​ទាំង​អាជ្ញាធរ​ដែន​ដី​មួយ​ចំនួន​ទៀត។ អធិករណ៍​នេះ កើត​មាន​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ មីនា ក្នុង​បរិវេណ​វត្ត​សុវណ្ណ​ព្រឹក្សា​រតនា​រាម ហៅ វត្ត​ដំណាក់​បេង ឋិត​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។
ក្រោយ​ពី​ព្រះសង្ឃ​ព្រះនាម ពត ជីវន្ត និង​លោក​នេន​ចំនួន ៩​អង្គ​ផ្សេង​ទៀត បាន​និមន្ត​ទៅ​ទី​អារាម​នោះ សុំ​ឲ្យ​ព្រះចៅ​អធិការ​វត្ត​សុវណ្ណ​ព្រឹក្សា​រតនា​រាម និង​អនុគណ​ស្រុក​ភ្នំព្រឹក បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បណ្ដេញ​ព្រះសង្ឃ​ទាំង ១០​អង្គ មិន​ឲ្យ​ស្នាក់​នៅ​វត្ត ដោយសារ​កំហុស​ថយ​គោយន្ត​បណ្ដាល​ឲ្យ​ប៉ះ​បាក់​របង​លោក​យាយ សំ បន្តិចបន្តួច​នៅ​ក្នុង​វត្ត៖ «សំឡេង​ឈ្មោះ​ប្រកែក​គ្នា​របស់​ព្រះសង្ឃ និង​ព្រះសង្ឃ»
មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក ហេង សាយហុង ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពុទ្ធ​បរិស័ទ​ជិត ២០០​នាក់ បាន​ចូល​ស្ដាប់​នៅ​ទី​វត្ត​អារាម​នោះ​ដែរ។ អ្នក​ភូមិ​ទាំង​នោះ បាន​គាំទ្រ​ព្រះសង្ឃ​ទាំង ១០​អង្គ អោយ​បន្ត​គង់​នៅ​ក្នុង​វត្ត​ជា​បន្ត​ទៀត ដោយសារ​ជម្លោះ​ស្ដាប់​ប្រកែក​គ្នា​ស្ដាប់​លែង​បាន ក៏​មាន​ការ​បំបែក​គ្នា។ ចំណែក​ឯ​ព្រះសង្ឃ​ទាំង ១០​អង្គ ក្រោយ​មក​ក៏​បំបែក​គ្នា​ទៅ​គង់​នៅ​វត្ត​អារាម​មួយ​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង៕



No comments:

Post a Comment