ការចរចា ជាប់គាំង ជាថ្មី, នាំ ឱ្យបក្សប្រឆាំង ផ្អាករហូត ដល់មានជំនួប កំពូល
លោក សុន ឆ័យ ប្រធានក្រុមចរចាខាងគណបក្សសង្គ្រោះជាតិនៅក្រោយជំនួបខ្លីប្រមាណកន្លះម៉ោងតែប៉ុណ្ណោះ ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅវិមានព្រឹទ្ធសភាកាលពីថ្ងៃច័ន្ទ ទី២៤ ខែមីនា ឆ្នាំ២០១៤។ (ហេង រស្មី/វីអូអេ)
ភ្នំពេញ — គណៈកម្មការចម្រុះ រវាង គណបក្ស សង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃច័ន្ទនេះ បានបរាជ័យ សារជាថ្មី ក្នុងការចរចា ដើម្បី ធ្វើកំណែទម្រង់ ស្ថាប័នបោះឆ្នោត ដែលកន្លងមក បានទទួល រងនូវការចោទប្រកាន់ ថា មិនមានភាពឯករាជ្យ និងលម្អៀង ទៅរកគណបក្ស កាន់អំណាច។
ការចរចានៅថ្ងៃនេះបានប្រព្រឹត្តធ្វើឡើងប្រមាណកន្លះម៉ោងតែប៉ុណ្ណោះក្រោយមកបានបិទបញ្ចប់ទៅវិញដោយមិនបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដូចលើកមុនៗទេ។
គណៈកម្មការចម្រុះនៃគណបក្សទាំងពីរកាលពីថ្ងៃទី១៧ខែមិនាកន្លងទៅនេះបានព្រមព្រៀងគ្នាលើចំណុចមួយចំនួនទាក់ទឹននឹងកំណែទម្រង់ស្ថាប័នបោះឆ្នោតហើយបានសន្យាថានៅថ្ងៃច័ន្ទនេះត្រូវពិភាក្សាអំពីរបៀបវារៈសម្រាប់យកនៅដាក់ក្នុងសិក្ខាសាលាថ្នាក់ជាតិនាពេលខាងមុខ។ក៏ប៉ុន្តែផែនការនេះបានជាប់គាំងដោយសារគណបក្សទាំងពីរមានជំហរខ្វែងគ្នា។
ការចរចាលើកមុនៗមន្ត្រីគណបក្សទាំងពីរដែលមានសមាសភាពម្ខាងៗចំនួន៦នាក់តែងតែធ្វើសន្និសីទរួមគ្នាដោយឈរម្ខាងៗម្នាក់។ ដោយឡែកនៅថ្ងៃនេះគណបក្សទាំងពីរបានធ្វើសន្និសីទកាសែតបែកគ្នាទៅវិញ។
ក្រុមចរចាគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សុន ឆ័យ បានចេញមកប្រាប់ក្រុមអ្នកកាសែតមុនគេ។ បន្ទាប់មកក្រុមគណៈកម្មការគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ប៊ិន ឈិន និយាយតាមក្រោយ។ តែទឹកមុខមន្ត្រីមកពីគណបក្សទាំងពីរមិនសូវស្វាគមន៍គ្នាដូចលើកមុនៗទេ។
លោក សុន ឆ័យ ប្រធានក្រុមចរចាខាងគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាការជាប់គាំងកិច្ចពិភាក្សានេះ ដោយសារតែគណបក្សសង្គ្រោះជាតិចង់ឱ្យមានការលើកយកចំណុចសំខាន់ចាំបាច់ក្នុងចំណោមចំណុចទាំង១៤សម្រាប់ជារៀបវារៈនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ។ ក៏ប៉ុន្តែត្រូវបានគណបក្សប្រជាជនជំទាស់។
លោកមានប្រសាសន៍ថា យើងនៅតែប្រកាន់ជំហរស្នើឱ្យមានគណៈកម្មការរៀបចំការបោះឆ្នោតឱ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញហើយមានការសម្រេចតែងតាំងដោយសំឡេង២ភាគ៣នៃសមាជិកសភាទាំងមូល។
លោកបានបញ្ជាក់ថាស្ថាប័នគ.ជ.បត្រូវតែឯករាជ្យដោយមានការទទួលស្គាល់យ៉ាងហោចណាស់មានគណបក្សធំពីរឬក៏គណបក្សធំៗដែលមានអាសនៈក្នុងរដ្ឋសភា។
លោកសុន ឆ័យបានបន្ថែមថា៖ «ពាក់ព័ន្ធនឹងចំណុចដែលយើងបានស្នើលើប្រធានបទទាំង៧របស់យើង។ ហើយប្រធានបទទី៧ពាក់ព័ន្ធទៅនឹងការបោះឆ្នោតឡើងវិញហើយខាងគណបក្សប្រជាជន លោកថារឿងហ្នឹងជារឿងរសើប វាជារឿងដែលគណៈកម្មការដែលតំណាងឱ្យគណបក្សមិនអាចដោះស្រាយបានគួរតែទុកទៅឱ្យមានការប្រជុំថ្នាក់ដឹកនាំកំពូលដោះស្រាយទៅពាក់ព័ន្ធនឹងបញ្ហាបោះឆ្នោតឡើងវិញនោះ»។
លោក ប៊ិន ឈិន ប្រធានគណៈកម្មការចរចាខាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាបានគោរពតាមសេចក្តីប្រកាសរួមកាលពីថ្ងៃទី១៧កន្លងទៅនេះ។ នៅត្រង់ចំណុចទី២បានចែងថា៖«ដើម្បីរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតនេះ គណៈកម្មការចម្រុះត្រូវរៀបចំឱ្យមានសិក្ខាសាលាជាតិមួយដើម្បីបើកទូលាយនិងមានការចូលរួមយោបល់និងអនុសាសន៍នានាពីសំណាក់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍គណបក្សនយោបាយដែលបានចុះបញ្ជី សង្គមស៊ីវិលដែលមានជំនាញលើការបោះឆ្នោត ព្រមទាំងតួរអង្គពាក់ព័ន្ធ»។
លោកបញ្ជាក់ថាមិនទាន់បានធ្វើសិក្ខាសាលាផងគណបក្សសង្គ្រោះជាតិបានស្នើឱ្យសរសេរលិខិតទៅថ្នាក់ដឹកនាំឱ្យសរសេរអំពីរឿងហ្នឹងតែលោកបានបញ្ជាក់ថាលោកមិនហ៊ានទេ។
លោកនិយាយថា៖ «ខាងភាគីគណបក្សប្រជាជនមិនមានទំនោរចង់ផ្អាក។ ការចរចាស្ថាប័នរៀបចំការបោះឆ្នោតក៏គណបក្សប្រជាជនជជែកដែរហើយគ្រាន់តែបញ្ជាក់ជំហរថាវាមិនបាច់ថាទាល់តែដាក់គ.ជ.បទៅក្នុងរដ្ឋធម្មនុញ្ញបានហៅកែទម្រង់ទេ»។
នៅក្នុងការវិវត្តន៍ចុងក្រោយនេះគឺគណបក្សសង្គ្រោះជាតិបានប្រកាសជាឯកតោភាគីផ្អាកការចរចារបស់ក្រុមការងារនេះរហូតដល់មេដឹកនាំនៃគណបក្សទាំងពីរជួបប្រជុំគ្នាសិន។ នេះបើតាមសេចក្តី ជូនដំណឹងរបស់គណបក្សប្រឆាំងប៉ុន្តែមិនកំណត់ថាថ្នាក់ដឹកនាំនៃគណបក្សទាំងពីរនឹងជួបចរចាគ្នានៅពេលណានោះឡើយ៕

No comments:
Post a Comment