Paris Peace Accords 23 Oct. 1991

Monday, March 17, 2014

អ្នក​នយោបាយ និង អ្នក​វិភាគ​សង្គម​៖ «​គោលការណ៍​សីហនុ​និយម ដើម្បី​ប្រជាប្រិយភាព​របស់​សម្តេច​ក្រុម​ព្រះ​លែង​មាន​ឥទ្ធិពល​ហើយ​»

អ្នក​នយោបាយ និង អ្នក​វិភាគ​សង្គម​៖ «​គោលការណ៍​សីហនុ​និយម ដើម្បី​ប្រជាប្រិយភាព​របស់​សម្តេច​ក្រុម​ព្រះ​លែង​មាន​ឥទ្ធិពល​ហើយ​»  
សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ។
សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ។
@RFI
ដោយ ស៊ុន មេសា / វិទ្យុបារាំង / 17​ មិនា 2014
កាល​ពី​ថ្ងៃ​ទី​១៦ មីនា សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សភា​កម្ពុជា ប្រកាស​យាង​ចូល​ឆាកនយោបាយ​វិញ បន្ទាប់​ពី​បាន​ប្រកាស​ដកខ្លួន​មួយ​រយៈ​ពេល​វែង។ គណបក្ស​ថ្មី និង​ជា​គណបក្ស​ទី​៣​របស់ ព្រះអង្គ​ម្ចាស់​ក្រុម​ព្រះ​គឺ គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ ដែល​ជា​គណបក្ស​ដើរ​តាម​លំ​អាន​នយោបាយ​របស់​សម្តេច​ឪ នរោត្តម សីហនុ ដែល​ព្រះ​បិតា។ ប៉ុន្តែ​អ្នក​នយោបាយ​នៅ​កម្ពុជា និង អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ការ​វិល​វិញ​នៃ​អង្គ​សម្តេច​ក្រុម​ព្រះ គឺ​មិន​មាន​អ្វី​ថ្មី​ប្លែក​ពី​មុន​នោះទេ។ ហើយ មួយ​វិញ​ទៀត​គោលនយោបាយ​ប្រមូល​សីហនុ​និយម និង​អ្នក​រាជានិយម​ពិត​ប្រាកដ​នោះ ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធភាព​ទេ​ចំពោះ​ទឹកចិត្ត​ពលរដ្ឋ​ក្នុង​សង្គម​កម្ពុជា​ពេល​បច្ចុប្បន្ននេះ។ អ្នក​វិភាគ​បាន​អះអាងថា ពលរដ្ឋ​ដែល​ជា​អ្នក​បោះឆ្នោត គឺ​សម្លឹង​តែ​ពីរ​គណបក្ស​ធំ​ៗ​តែ​ប៉ុណ្ណោះ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

No comments:

Post a Comment