VOA Khmer | ៦ មិនា ២០១៤
ភ្នំពេញ — មន្ត្រី សិទ្ធិមនុស្ស
និងសាក្សី ឃើញផ្ទាល់ភ្នែក បានអះអាង នៅថ្ងៃពុធនេះ ថា,
យ៉ាងតិច មានអតីត អ្នកភូមិបឹងកក់ ចំនួន ៣នាក់
ត្រូវ បានកងកម្លាំង សន្តិសុខ ខណ្ឌដូនពេញ ចាប់ខ្លួន,
រួចហើយ យកទៅឃុំឃាំង រយៈពេលខ្លី នៅស្នងការប៉ូលិស ក្រុងភ្នំពេញ។
ក៏ប៉ុន្តែ ក្រោយមក, ប៉ូលិស បានដោះលែង មកវិញ
បន្ទាប់ពីបាន ឲ្យពួកគាត់ បានបំពេញ លក្ខខណ្ឌ មួយចំនួន
ដែលឲ្យគាត់ ឈប់ចូលរួម ធ្វើបាតុកម្ម។
ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីកងកម្លាំង សន្តិសុខ របស់ សាលាខណ្ឌ ដូនពេញ ជាច្រើននាក់ ប្រដាប់ ដោយដំបង, គ្រប់ដៃ, និងមួកការពារ បានចាប់ អតីត អ្នកភូមិបឹងកក់ ម្នាក់ម្តងៗ បោះចូល ក្នុងរថយន្ត។ ក៏ប៉ុន្តែ គ្មានការប៉ះទង្គិច ដោយអំពើហិង្សាទេ។
នៅពេលប៉ូលិស ចាប់ពួកគាត់ បញ្ចូលក្នុងឡាន ពួកគាត់ស្រែកថា៖ «ខ្ញុំមិនចូលទេៗៗ»។
អតីតអ្នកភូមិបឹងកក់ ដែលបានទទួលសំណងបន្តិចបន្ទួចពីសាលាក្រុងភ្នំពេញជាថ្នូរនឹងការ យល់ព្រមឲ្យចាកចេញពីកន្លែងបណ្តេញចេញដោយបង្ខំកាលពីឆ្នាំ២០០៧ នៅថ្ងៃពុធនេះបានមកប្រមូលផ្តុំគ្នាសារជាថ្មីដើម្បីទាមទារឲ្យ សាលាក្រុងភ្នំពេញផ្តល់សំណងបន្ថែម។
ក្រោយពីការចាប់ខ្លួននោះ មានអតីតអ្នកភូមិបឹងកក់ខ្លះ និងអ្នកកំពុងរស់នៅតំបន់បឹងកក់បានឈរស្រែកប្រឆាំងកម្លាំងសន្តិសុខ ខណ្ឌប្រឆាំងនឹងការចាប់ខ្លួននេះ។
បាតុករស្រែកឲ្យកម្លាំងសន្តិសុខថា៖ «បាញ់សម្លាប់រាស្ត្រ ប្លន់ដីរាស្ត្រយក។ អូនឯង ម៉ែមិនមែនចេះតែថាទេ។ អូនឯងមិនមែនបម្រើក្នុងបក្សប្រជាជនកម្ពុជាទេ។ អូនឯងបម្រើបុគ្គល។ អូនឯងត្រូវតែចាប់ឡៅ ម៉េងឃីន យាយភូ និងកែប ជុតិម៉ា យកទៅដាក់គុកអាហ្នឹងបានត្រឹមត្រូវ»។
មន្ត្រីសាលាក្រុងភ្នំពេញ និងមន្ត្រីសន្តិសុខខណ្ឌដូនពេញមិនបានធ្វើអត្ថាធិប្បាយណាមួយជាមួយ នឹងអ្នកកាសែតទេ បន្ទាប់ពីបានចាប់ខ្លួនអតីតអ្នកភូមិបឹងកក់រួចមក។
មន្ត្រីសិទ្ធិមនុស្សបាននិយាយថា អតីតអ្នកភូមិបឹងកក់ទាំងបីអ្នកត្រូវបានស្នងការប៉ូលិសក្រុងភ្នំពេញ តម្រូវឲ្យបំពេញលក្ខខណ្ឌមួយចំនួន ដែលរួមមានឲ្យបញ្ឃប់រាល់សកម្មភាពចូលរួមតវ៉ា និងសិទ្ធិចូលរួមធ្វើបាតុកម្មផ្សេងៗ មុននឹងសម្រេចដោះលែងពួកគេវិញ។
លោកណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការផ្នៃកច្បាប់នៃអង្គការសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការចាប់ខ្លួនអតីតអ្នកភូមិបឹងកក់នេះជាការរំលោភច្បាប់រដ្ឋ ធម្មនុញ្ញ។
លោកនិយាយថា៖ «ខ្ញុំនៅតែគិតថា បម្រាមដែលហាមការជួបជុំ ការតវ៉ាស្នើសុំហ្នឹង ការប្រព្រឹត្តបែបហ្នឹងមិនសមស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញទេ»។
ក្រោយពីបានវាយបង្ក្រាបដោយអំពើហិង្សាទៅលើក្រុមបាតុកររបស់គណបក្ស សង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យកាលពីដើមខែមករា សាលាក្រុងភ្នំពេញបានដាក់បម្រាមមិនឲ្យមានការជួបប្រជុំណាមួយដែល មានគ្នាលើសពី១០នាក់ឡើងទៅ។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានលើកចេញនូវបម្រាមនេះ ក៏ប៉ុន្តែសិទ្ធិនៃការធ្វើបាតុកម្មដោយសន្តិវិធីនៅតែស្ថិតនៅក្រោម ការគ្រប់គ្រងពីអាជ្ញាធរមានសមត្ថកិច្ច។
ចំពោះការចាប់ខ្លួនអតីតអ្នកភូមិបឹងកក់ទាំងបីនាក់នៅព្រឹកថ្ងៃ ពុធនេះ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានរិះគន់ថា អាជ្ញាធរនៅតែប្រើប្រាស់អំពើហិង្សាទៅលើការតវ៉ាដោយសន្តិវិធី បើទោះបីជាបម្រាមត្រូវបានដកចេញយ៉ាងណាក៏ដោយ។
លោកណៃ វ៉ង់ដាបញ្ជាក់ថា៖ «យើងមិនទាន់បានដឹងថា ការលើកហ្នឹងមានជាលាយលក្ខណ៍អក្សរនៅឡើយទេ។ ក៏ប៉ុន្តែការឃាត់ ការបំបែក ការដកហូតសម្ភារៈរបស់ក្រុមអ្នកតវ៉ានៅតែមាន»។
ស្រ្តីអតីតអ្នកភូមិបឹងកក់ទាំងបីនាក់ ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ លោកស្រី សៀង ណារ៉េត លោកស្រីអ៊ឹម ស្រីទូច និងលោកស្រីសាត ថា៕

No comments:
Post a Comment