ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍CNC
ឈឹម ផលវរុណ ហៅលោក សម រង្ស៊ី ជាមេដឹកនាំឧទ្ទាម
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014
ឈឹម ផលវរុណ ប្រធាន វិទ្យាស្ថាន ពលរដ្ឋវិជ្ជា ហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថាជាមេដឹកនាំប្រើនយោបាយឧទ្ទាម មិនឲ្យតម្លៃលើប្រទេសជាតិរបស់ខ្លួន។
ក្នុងកម្មវិធីបទសម្ភាសន៍លើទូរទស្សន៍CNC នៅថ្ងៃអាទិត្យ ដែលដឹកនាំដោយលោក ជុំ កុសល ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី លោក ឈឹម ផលវរុណ មានប្រសាសន៍ថា លោក សម រង្ស៊ី កំពុងប្រើនយោបាយឧទ្ទាមនិយម មិនទទួលស្គាល់រដ្ឋាភិបាល ច្បាប់ និងជំទាស់នឹងព្រះមហាក្សត្រ ។ លោកបន្តថា ពួកឧទ្ទាម មិនដែលទទួលស្គាល់ប្រមុខរដ្ឋ រដ្ឋាភិបាល ស្ថាប័នផ្សេងៗ និងច្បាប់ទម្លាប់ទាំងអស់។លោករិះគន់ លោក សម រង្ស៊ី ដែលសរសេរលិខិតទៅប្រទេសផ្សេងៗ កុំឲ្យផ្តល់ជំនួយ និងទិញផលិតផលមកពីកម្ពុជា ដែលនេះជាការមិនឲ្យតម្លៃជាតិ និងពលរដ្ឋខ្លួនឯង។ លោក ក៏បានស្នើឲ្យមានការប្រុងប្រយ័ត្ននឹងមេដឹកនាំគណបក្ស លោក សម រង្ស៊ី ដែលមានសញ្ជាតិពីរ។
លោក ឈឹម ផលវរុណ ចាត់ទុកលោក សម រង្ស៊ី ជាមេដឹកនាំឧទ្ទាម តែមិនមែនដឹកនាំនៅក្នុងព្រៃទេ គឺដឹកនាំនៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ។
ឈឹម ផលវរុណ ហៅលោក សម រង្ស៊ី ជាមេដឹកនាំឧទ្ទាម
ReplyDeleteBut millions Khmer both home and abroad, we call Sam Rainsy is a real Khmer patriot . A man indeed and a man in need for millions Cambodian.
From Paul ( Australia )