Paris Peace Accords 23 Oct. 1991

Monday, March 17, 2014

សហភាព​អឺរ៉ុប​ មិន​ទាន់​បាន​សម្រេច ​ផ្តល់​ជំនួយ​ អភិវឌ្ឍន៍​បន្ថែម​ ឱ្យ​កម្ពុជា​ទេ

សហភាព​អឺរ៉ុប​ មិន​ទាន់​បាន​សម្រេច ​ផ្តល់​ជំនួយ​ អភិវឌ្ឍន៍​បន្ថែម​ ឱ្យ​កម្ពុជា​ទេ

រដ្ឋាភិបាល​កម្ពុជា​និង​សហភាព​អឺរ៉ុប​ពិនិត្យ​ឡើង​វិញ​នូវ​គម្រោង​អភិវឌ្ឍន៍ ក្នុងពេលកន្លងទៅ។
រដ្ឋាភិបាល​កម្ពុជា ​និង​សហភាព​អឺរ៉ុប​ ពិនិត្យ​ឡើង​វិញ ​នូវ​គម្រោង ​អភិវឌ្ឍន៍ ក្នុងពេល កន្លងទៅ។ ស៊ីវ​ ចាន់ណា

ជំនួយ​អភិវឌ្ឍន៍ ​ប្រចាំ​ឆ្នាំ​ សម្រាប់​កម្ពុជា ​ពី​ឆ្នាំ​២០១៤​ ដល់​២០២០​ មិន​ទាន់​ត្រូវ​ បាន​សហភាព​អឺរ៉ុប ​សម្រេច​ផ្តល់​មក​ ឱ្យ​កម្ពុជា ​នៅ​ឡើយ​ទេ។  នេះ​ បើ​ យោង​តាម​លោក អ៊ុច បូរិទ្ធ រដ្ឋលេខា​ធិការ ​ក្រសួង ​ការបរទេស ដែល​បាន​ត្រឡប់​ ពី​កិច្ច​ប្រជុំ​ លើក​ទី៨ ​នៃ​គណៈ​កម្មា​ធិការ​ ចម្រុះ​ កម្ពុជា និង​សហភាព​អឺរ៉ុប នៅ​ទី​ក្រុង ​ប្រ៊ុច​សែល ប្រទេស ​ប៊ែល​ហ្ស៊ិក។  សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក ​របស់​ខ្លួន ដែល​ជា​ម្ចាស់​ជំនួយ ​អភិវឌ្ឍន៍​ ធំ​ជាង​គេ​បំផុត​ សម្រាប់​កម្ពុជា នឹង​បន្ត​ពិភាក្សា​គ្នា ​នៅ​រាជធានី​ ភ្នំពេញ​ម្តង នៅ​ពេល ​ដែល​គណបក្ស​ ប្រឆាំង ​និង​សង្គម​ស៊ីវិល ​អះអាង​ថា ប្រទេស​កម្ពុជា​ កំពុង​មាន​វិបត្តិ​ នយោបាយ និង​បញ្ហា​សិទ្ធិ​មនុស្ស​ ធ្ងន់ធ្ងរ។

សេចក្តីរាយការណ៍ ដោយ ឯម មាឃ / RFI | ១៥ មីនា ២០១៤


ជំនួយ​ អភិវឌ្ឍន៍​ ប្រចាំឆ្នាំ​ សម្រាប់​កម្ពុជា​ ពី​ឆ្នាំ២០១៤ ដល់២០២០ មិនទាន់​ត្រូវ បាន​សហភាព​អឺរ៉ុប​ សម្រេច​ផ្តល់​មក ឱ្យ​កម្ពុជា ​នៅឡើយ​ទេ។  នេះ​បើ​យោង​តា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុ​ជា ដែល​បាន​ត្រឡប់​ពី​កិច្ចប្រជុំ​លើក​ទី៨នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា និង​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ហ្ស៊ិ​ក។ លោក អ៊ុច បូរិទ្ធ បាន​ថ្លែង នៅឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ការពិភាក្សា​អំពី​រឿងនេះ​នឹង​បន្តធ្វើ​ក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​ខែមីនា ក្នុង​ទីក្រុង​ភ្នំពេញ។

កិច្ចប្រជុំ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី១០ ដល់​ថ្ងៃទី១៣ ខែមីនា ផ្តោតលើ​បញ្ហា​ទ្វេរ​ភាគី​ជាច្រើន ក្នុងនោះ​ក៏មានដែរ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប។ នេះ​បើ​យោងតាមសេចក្តីប្រកាស​ព័ត៌មាន​រួម ដែល​បាន​បន្ថែមថា ភាគី​ទាំង​ពីរបាន​ជជែក​គ្នា​អំពី​កម្មវិធី​កំណែទម្រង់ និង​អាទិភាព​នានា ក្នុង​បរិបទ​ក្រោយ​ការបោះឆ្នោត ដោយ​សង្កត់​ធ្ងន់ថា កំណែទម្រង់ផ្សេងៗក្នុង​ដំណើរការ​បោះឆ្នោត អភិបាលកិច្ច​ល្អ និង​ការគោរព​សិទ្ធិ​មនុស្ស គឺជា​ចលករ​គ​ន្លិះ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សេចក្តី​សេចក្តីប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃទី១៣ ខែមីនា​នោះ ក៏បាន​ឱ្យដឹង​ផងដែរ​ថា ការគ្រប់គ្រង​ដីធ្លី​ក៏​ជា​ប្រធានបទ​សំខាន់​នៅក្នុង​ការប្រជុំ​នោះ​ផងដែរ។

លោក យឹម សុវណ្ណ ដែលជា​តំណាងរាស្ត្រ​ជាប់ឆ្នោត និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការយឺតយ៉ាវ ក្នុងការ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ឱ្យ​កម្ពុជា ដោយ​សហភាព​អឺរ៉ុប ថា​ទាក់ទង​នឹង​វិបត្តិ​នយោបាយ រវាង​គណបក្សប្រឆាំង និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​ដំណាច។ ទន្ទឹមនឹង​នេះដែរ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​សមាគម​អាដហុក បាន​បន្ថែម ថា បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​បច្ចុប្បន្ន​ជា​មូលហេតុ​មួយ​នៃ​ ការផ្អាក​ជំនួយ​របស់​សហភាព​អឺរ៉ុប។
 

សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក​របស់ខ្លួន ជា​អ្នកផ្តល់ជំនួយ​ដល់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ដ៏​ធំ​បំផុត​ សម្រាប់​កម្ពុជា ពោលគឺ​ប្រហែល១៥១,៦លាន​អឺរ៉ូ ក្នុង​ឆ្នាំ២០១។ នេះ​បើ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​រួម ដែល​បន្តថា លោក អ៊ុយ​ហ្គោ អា​ស្ទូ​តូ ដែលជា​សហប្រធាន​នៃ​កិច្ចប្រជុំ បាន​ថ្លែងថា៖ «ការប្រជុំ​លើក​ទី៨ នៃ​គណៈកម្មាធិការ​ចម្រុះ​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​នេះ ជា​ឱកាស​មួយ​ដើម្បី​អះអាង​ជាថ្មី​អំពី​ការគាំទ្រ​ដ៏​ខ្លាំងក្លា​របស់​យើង ចំពោះ​ប្រទេស​កម្ពុជា ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ មានការ​អភិវឌ្ឍ និង​ដែលមាន​និរន្តរភាព៕»





No comments:

Post a Comment