Paris Peace Accords 23 Oct. 1991

Wednesday, March 19, 2014

ពលរដ្ឋ​ នៅ​ខេត្ត​ប៉ៃលិន តវ៉ា​ សុំ​ដំណោះស្រាយ​ ពី​ សាលាខេត្ត ករណី​បណ្តេញចេញ​​

ប្រជាពលរដ្ឋតវ៉ានៅមុខសាលាខេត្តប៉ៃលិន នៅព្រឹកថ្ងៃពុធនេះ(រូបថតដោយទឹម គីម)

ពលរដ្ឋ​ នៅ​ខេត្ត​ប៉ៃលិន តវ៉ា​ សុំ​ដំណោះស្រាយ​ ពី​ សាលាខេត្ត ករណី​បណ្តេញចេញ​​


ដោយ៖​ ទឹម គីម និងឡុង គីមម៉ារីតា​ /​ វីអូឌី | ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014

តំណាង​ប្រជាពលរដ្ឋ​ ៦​នាក់​ ក្នុងចំណោម ៤៥​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រមូលផ្តុំ​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន ដើម្បី​ដាក់​ញាត្តិ​ ទាមទារ​ ឲ្យ​អាជ្ញាធរ​ ផ្ដល់​ជា​សំណង​ ឬ​រក​ទី​កន្លែង​ថ្មី ​សម្រាប់​ពួកគាត់ ករណី​រឿង​ដីធ្លី​។
​អ្នកស្រី អោម សំ​អាត់ អាយុ ៤៤ ឆ្នាំ មានប្រសាសន៍ថា តំណាង​ប្រជាពលរដ្ឋ​ឃុំ​ស្ទឹងត្រង់​៦​នាក់ បាន​ចូល​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​ប៉ៃលិន សុំ​ដំណោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ អ្នកស្រី​បន្ត​ថា មន្ត្រី​សាលា​ខេត្ត បាន​ចេញ​ទទួល​ញត្តិ​ពី​តំណាង​ប្រជាពលរដ្ឋ  ដោយ​សន្យាថា នឹង​ដោះស្រាយ ប៉ុន្តែ​ត្រូវ​ប្រើ​រយៈពេល​យូរ​បន្តិច​។
​អ្នក​តវ៉ា​ឲ្យដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​១១៨​គ្រួសារ រង​ការបណ្តេញចេញ​ពី​ភូមិក្រឹង ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន តាំងពី​ឆ្នាំ​២០០៦​។​ពលរដ្ឋថា កាលពីឆ្នាំ២០០០ ប្រជាពលរដ្ឋបានទទួលដីពីមេភូមិមួយចំនួន ដើម្បីរស់នៅ និង​ប្រកប​របរចិញ្ចឹមជីវិត។

​កាលពី​ថ្ងៃ​ទី​១​ខែ​មីនា អាជ្ញាធរ​ស្រុក​ស្រា​លា​ក្រៅ​ខេត្ត​ប៉ៃលិន បាន​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​១៩ គ្រួសារ​រុះរើ​ផ្ទះ​ដោយ​អះអាងថា ផ្ទះ​ទាំងនោះ​សង់​នៅលើ​ដី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​។​ប្រជាពលរដ្ឋ ឲ្យដឹងថា អភិបាល​ស្រុករ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​ចេញពី​ដី​នៅ​ទីនោះ តែ​ប្រជាពលរដ្ឋ​មិន​ព្រម​។ ប្រជាពលរដ្ឋ​បន្តថា ពួកគេ​នឹង​មិន​ចាកចេញ​ពី​ទី​នោះ​ទេ ព្រោះ​ដី​នោះ ពួកគេ​បានរស់នៅ​ច្រើន​ឆ្នាំ​ហើយ ប្រសិនបើ​អាជ្ញាធរ​ដេញ​ប្រជាពលរដ្ឋ​ចេញ ត្រូវ​រក​ទីកន្លែង​ថ្មី​សម្រាប់​ពួកគេ​៕



No comments:

Post a Comment