Paris Peace Accords 23 Oct. 1991

Monday, March 31, 2014

អង្គការ​ លើកលែងទោស​ អន្តរជាតិ​៖ កម្ពុជា​ គួរតែ ​បញ្ចប់​ ការគាបសង្កត់​ ផ្នែក​សិទ្ធិមនុស្ស និង​គោរព​សិទ្ធិ ​ជួបប្រជុំ ​ដោយ​សន្តិភាព​​

រណាំងដែកច្រើន ត្រូវបានដាក់ពង្រាយ ដើម្បីបិទផ្លូវចូលទីលានប្រជាធិបតេយ្យ (រូបថត៖ តាំង វីដា)

អង្គការ​ លើកលែងទោស​ អន្តរជាតិ​៖ កម្ពុជា​ គួរតែ ​បញ្ចប់​ ការគាបសង្កត់​ ផ្នែក​សិទ្ធិមនុស្ស និង​គោរព​សិទ្ធិ ​ជួបប្រជុំ ​ដោយ​សន្តិភាព​​


ដោយ៖​ ណុល ដារ៉ា​ / វីអូឌី | ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014

អង្គការ​ លើកលែងទោស​ អន្តរជាតិ កាលពី​ថ្ងៃ​សៅរ៍ ​ម្សិលមិញ បានចេញ​សេចក្ដីថ្លែងការណ៍​ ជា​សាធារណៈ​មួយ ថា ដោយ​មាន​គម្រោង​ ជួបជុំ ​ជាច្រើន ​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ  អង្គការ​ លើកលែងទោស​ អន្តរជាតិ​ អំពា​នាវ​ ឲ្យ​អាជ្ញាធ​រ បញ្ចប់​ ការគាបសង្កត់​ផ្នែក​សិទ្ធិមនុស្ស និង​គោរព​សិទ្ធិ​ ជួបប្រជុំ ​ដោយ​សន្ដិភាព​។​
​សេចក្ដីថ្លែងការណ៍​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​ធ្វើ​សមាជ​មហាជន ដែល​មាន​អ្នកគាំទ្រ​ចូលរួម​ប្រមាណ​៥​ពាន់​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន​។​
នៅ​ថ្ងៃ​ជាមួយគ្នា​នោះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី នឹង​ដឹកនាំ​ការធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ដោ​យ​សារ​ការ​គប់​គ្រាប់បែក​ចូលក្នុង​ក្បួន​បាតុកម្ម ដោយ​សន្តិវិធី​របស់​គ​ណ​បក្សប្រឆាំង កាលពី​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​ធ្វើឲ្យ​មនុស្ស​ស្លាប់​១៦​នាក់​និង​ជាង​១០០​នាក់​រងរបួស ហើយ​រហូត​មក​ដល់​បច្ចុប្បន្នគ្មា​ននរណាម្នាក់ ​ត្រូវបាន​នាំ​ខ្លួន​ទៅ​កាត់ទោ​សឡើយ​។​
សាលា​រាជធានី​ បាន​អនុញ្ញាត​ឲ្យមាន​កា​រ​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វត្តបុ​ទុម​វ​តី តែ​បាន​បដិសេធ​មិន​ឲ្យ​គណបក្សប្រឆាំង​ធ្វើការ​ជួបជុំគ្នា​នៅ​ពេល​ល្ងាច​ទេ​។​
​នៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃទី​៣១ ខែ​មីនា ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ លោក​ម៉ម សូណង់ដូរ គ្រោង​នឹង​រៀបចំ​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឲ្យមាន​ការពង្រីកា​រផ្សាយវិទ្យុ និង​សុំ​បើក​ស្ថានីយទូរទស្សន៍​ផងដែរ​។ ទោះបីជា​យ៉ាងណា សាលា​រាជធានី​ភ្នំពេញ ក៏​បាន​បដិសេធ​នឹង​សំណើ​នេះ ដែល​នឹង​មាន​បាតុករ​ចូលរួម​ប្រមាណ​២០០​នាក់ ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ពេល​ព្រឹក មុន​នឹង​ដង្ហែ​ទៅ​កាន់​ក្រសួង​ព័ត៌មាន​។​
​សេចក្ដី​ថ្លែង​ការឲ្យដឹង​បន្ថែមថា បណ្ដាញសារព័ត៌មា​នភា​គ​ច្រើន​នៅ​កម្ពុជា​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​។ ប្រធាន​ស្ថានីយ​វិទ្យុ​សំបុ​ក្រ​ឃ្មុំ​ឯករាជ្យ លោក​ម៉ម សូណង់ដូរ បាន​ជាប់​ពន្ធនាគារ​ចំនួន​៣​ដង ដោយសារ​ការប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​សម្ដែង​មតិ​។
​អង្គការ​លើកលែងទោស​អន្តរជាតិ​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​នូវ​ការជួបជុំ នៅ​ថ្ងៃ​ទី​៣០ និង​៣១ ខែ​មីនា​នេះ ដោយ​មិន​មាន​ការរំខាន និង​ធ្វើទុក្ខបុកម្នេញ​ពី​កងកម្លាំង​សន្តិសុខ ហើយ​ក្នុង​ការ​យាមល្បាត​ការជួបជុំ​នេះ កងកម្លាំង​សន្តិសុខ​ត្រូវតែ​ចៀសវាង​ការប្រើ​កម្លាំង​ប្រឆាំង​នឹង​បាតុករ​។ បើសិនជា​មាន​ឧបទ្ទហេតុ​ហិង្សា​កើតឡើង កងកម្លាំង​សន្តិសុខ​ត្រូវតែ​កាត់​បន្ថយ​ការប្រើប្រាស់​កម្លាំង ដើម្បី​គ្រប់គ្រង​សភាពការណ៍ ដោយ​គោរព​តាម​បទដ្ឋាន​សិទ្ធិមនុស្ស និង​អនុលោម​តាម​ច្បាប់​អន្តរជាតិ​៕



No comments:

Post a Comment