Paris Peace Accords 23 Oct. 1991

Saturday, March 8, 2014

សមត្ថកិច្ច​ រារាំង​ ស្ត្រី​បឹងកក់ ​ហែ​ក្បួន​ប្រារព្ធ ​ទិវា​សិទ្ធិ​នារី​ អន្តរជាតិ

បឹងកក់ ប៉ូលិស សិទ្ធិ​នារី ៦១០
សមត្ថកិច្ច​រារាំង​ស្ត្រី​បឹងកក់ ចេញ​ពី​ភូមិ​ដើម្បី​ហែ​ក្បួន​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា និង​ដាក់​ញត្តិ​នៅ​ក្រសួង​កិច្ចការ​នារី នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មីនា ឆ្នាំ​២០១៤។

សមត្ថកិច្ច​ រារាំង​ ស្ត្រី​បឹងកក់ ​ហែ​ក្បួន​ប្រារព្ធ ​ទិវា​សិទ្ធិ​នារី​ អន្តរជាតិ

ដោយ សេក បណ្ឌិត / អាស៊ីសេរី | ០៨ មីនា ២០១៤
កម្លាំង​សមត្ថកិច្ច​ប្រមាណ ២០០​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់ បាន​រាយ​បណ្ដាក់​គ្នា​ជា​របង បិទ​ផ្លូវ​ចេញ​ចូល​តំបន់​បឹងកក់ ដើម្បី​រារាំង​មិន​ឲ្យ​ក្រុម​ស្ត្រី​ភូមិ​នេះ​ហែ​ក្បួន​ប្រារព្ធ​សិទ្ធិ​នារី​អន្តរជាតិ​ចេញ​ពី​តំបន់​នោះ។
ភាគី​ទាំង​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ត្រង់​ចំណុច​ច្រក​ចេញ​ពី​តំបន់​បឹងកក់ ជាប់​សណ្ឋាគារ​ភ្នំពេញ កែង​ផ្លូវ​ព្រះមុនីវង្ស ចាប់​តាំង​ពី​ម៉ោង​ប្រមាណ ៨​ព្រឹក ថ្ងៃ​សៅរ៍ ទី​៨ មីនា ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​វាយ​តប់​គ្នា​នោះ​ទេ។
ក្រុម​ស្ត្រី​បឹងកក់ រួម​មាន​ព្រះសង្ឃ​និមន្ត​ចូល​រួម​ជាច្រើន​អង្គ​ដែល​ត្រូវ​សមត្ថកិច្ច​អាជ្ញាធរ​រារាំង​នោះ ក្រៅ​ពី​ហែ​ក្បួន​ប្រារព្ធ​សិទ្ធិ​នារី ក៏​មាន​បំណង​នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​កិច្ចការ​នារី​ផង​ដែរ។ ខ្លឹមសារ​នៃ​ញត្តិ​នោះ គឺ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​នេះ​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​តុលាការ លើ​ករណី​ចាប់​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី លោក ចាន់ ពុទ្ធិស័ក្ត និង​អ្នក​ទាំង ២០​នាក់​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ឃុំ  ដោយ​សុំ​ឲ្យ​តុលាការ​បើក​សវនាការ​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ផ្តល់​យុត្តិធម៌​ដោះ​លែង​អ្នក​ទាំង ២១​នាក់​នោះ ដោយ​ឥត​លក្ខខណ្ឌ។
ក្រុម​ស្ត្រី​បឹងកក់ បាន​នាំ​គ្នា​ច្រៀង​រាំ​នៅ​ចំពោះ​មុខ​របាំង​កម្លាំង​សមត្ថកិច្ច​នោះ និង​បន្ត​ទាមទារ​សុំ​ឲ្យ​បើក​ផ្លូវ​ធ្វើ​ចរាចរ​ធម្មតា។
រហូត​ដល់​ម៉ោង​ជិត ១១​ព្រឹក​ថ្ងៃ​ដដែល អ្នក​បឹងកក់ បាន​ត្រឡប់​ទៅ​ភូមិ​វិញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ចំណែក​ឯ​ក្រុម​សមត្ថកិច្ច ក៏​បាន​ដក​កម្លាំង​ទៅ​វិញ​ដែរ។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​បន្ថែម...




No comments:

Post a Comment