លោក ហ៊ុន សែន ព្រមានកុំឱ្យ បក្សប្រឆាំង បង្កហិង្សា
ភ្នំពេញ — នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានព្រមានដោយបញ្ឆិតបញ្ឆៀងដល់គណបក្សជំទាស់នៅថ្ងៃព្រហស្បតិ៍នេះកុំឲ្យបង្កសង្គ្រាមស៊ីវិលជាថ្មីទៀតនៅក្នុងប្រទេស។
ការព្រមាននេះធ្វើឡើងខណៈដែលគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា គ្រោងនឹងធ្វើសមាជមហាជនមួយនៅរសៀលថ្ងៃអាទិត្យទី៣០ខែមីនានេះដែលនឹងមានប្រជាពលរដ្ឋចំនួន៥.០០០ពាន់នាក់ចូលរួមនៅទីលានប្រជាធិបតេយ្យក្រុងភ្នំពេញ។
សមាជនេះមានគោលដៅបញ្ជាក់បង្ហាញលទ្ធផលនៃកិច្ចចរចារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងបញ្ជាក់ជំហររបស់គណបក្សជំទាស់និងស្នើសុំមតិយោបល់របស់មហាជន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទំបន់វារីអគ្គិសនីស្ទឹងអាតៃនៅខេត្ដពោធិ៍សាត់ លោកហ៊ុន សែន ព្រមានថា លោកបើកឱកាសឲ្យមានការបញ្ចេញមតិប៉ុន្តែមិនអនុញ្ញាតឲ្យមានការបង្កសង្គ្រាមស៊ីវិលនោះទេ។
«បញ្ចេញមតិអ្វីបញ្ចេញទៅតែកុំនាំគ្នាបង្កើតសង្គ្រាមព្រោះសង្គ្រាមនេះបើកើតហើយមិនងាយរំលត់ទេ»។
លោកហ៊ុន សែន ក៏បានរំលឹកអំពីប្រវត្តិសង្គ្រាមស៊ីវិលនៅកម្ពុជាដែលបានរុញច្រានឲ្យប្រទេសនេះធ្លាក់ក្នុងរបបខ្មែរក្រហមនិងបណ្តាលឲ្យមនុស្សស្លាប់ជិតពីរលាននាក់។
លោកប្រមុខរដ្ឋាភិបាលខ្មែរបានព្រមានបន្ថែមថាការបង្កអំពើហិង្សាណាមួយនឹងទទួលរងការបង្រ្កាប។
«ចង់បញ្ជាក់ថាច្បាប់មានកំណត់របស់វា។មិនមែនបានសេចក្តីថាទៅហួសពីច្បាប់បានទេ។បើទៅហួសចូលដល់ហឹង្សាហើយគឺអស់ខន្តីហើយ គឺច្បាប់ត្រូវធ្វើសកម្មភាពហើយ»។
កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលធ្លាប់បានបង្ក្រាបក្រុមបាតុករជាបន្តបន្ទាប់ក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣។មានមនុស្សយ៉ាងតិចចំនួនប្រាំពីរនាក់បានស្លាប់និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
លោកស្រីមួ សុខហួរ តំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តបាត់ដំបងរបស់គណបក្សសង្គ្រោះជាតិបានសម្តែងការសោកស្តាយចំពោះការព្រមានទុកជាមុនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកស្រីយល់ថានេះគឺជាការគំរាមកំហែងរបស់លោកប្រមុខរដ្ឋាភិបាល៖
«ជារៀងរាល់ពេលលោកហ៊ុន សែន តែងតែចូលដល់ភាសាដែលយើងយល់ឃើញថាជាភាសាគំរាមកំហែងទៅលើអ្វីដែលជាសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិ មិនបាច់លោកហ៊ុន សែន មកប្រដៅប្រជាពលរដ្ឋទេ។ សូមឲ្យលោកហ៊ុន សែន ទុកភាសាហ្នឹងសម្រាប់ក្រុមគាត់ សម្រាប់គ្រប់គ្រងជនខិលខូចដទៃទៀតចុះ។បើសិនមិនអញ្ចឹងទេសុំឲ្យលោកហ៊ុន សែន អញ្ជើញមកទីលានប្រជាធិបតេយ្យជួបជាមួយប្រជាពលរដ្ឋទៅ»។
សមាជនេះនឹងត្រូវធ្វើឡើងចំថ្ងៃរំលឹកខួបលើកទី១៧ឆ្នាំនៃការវាយប្រហារដោយគ្រាប់បែកលើហ្វូងបាតុករកម្មកររោងចក្រកាត់ដែរ។ ការវាយប្រហារដែលធ្វើឲ្យមនុស្សចំនួន១៦នាក់ស្លាប់និងជាង១០០នាក់រងរបួស។ ហើយរហូតមកទល់ពេលនេះជនរងគ្រោះនៅតែពុំទាន់បានទទួលយុត្តិធម៌នៅឡើយ៕

No comments:
Post a Comment