លោកជំទាវ អូបាម៉ា ធ្វើទស្សនកិច្ច នៅប្រទេសចិន
20 មិនា 2014 / វីអូអេ
ប៉េកាំង — សូម្បីតែមុនពេលដែលលោកជំទាវអូបាម៉ាបានមកដល់ទីក្រុងប៉េកាំង សេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានរដ្ឋចិនបានលើកឡើងពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះរួចទៅហើយ។ ពួកគេបានហៅថានេះគឺជាភាគបន្តនៃការជួបជុំមិនផ្លូវការកាលពីឆ្នាំមុននៅដំណាក់ Sunnylands រដ្ឋកាលីហ្វ័ញ៉ារវាងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងលោកស៊ី ជិនពីង (Xi Jinping) នៃប្រទេសចិន។
ថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់លោកជំទាវនឹងត្រូវចំណាយពេលនៅទីក្រុងប៉េកាំងជាមួយសមភាគីចិនគឺលោកជំទាវទីមួយ Peng Liyuan ភរិយាលោកប្រធានាធិបតីស៊ី។ លោកជំទាវទាំងពីរនឹងទៅទស្សនាសាលារៀនមួយនិងទីក្រុងហាមឃាត់ដែលជាអតីតព្រះរាជវាំងរបស់អធិរាជចុងក្រោយនៃប្រទេសចិន។ លោកស្រីទាំងពីរក៏ នឹងចូលរួមទស្សនាការសម្តែងសិល្បៈរួមគ្នានៅក្រោយពីពិធីអាហារល្ងាចផងដែរ។
សារព័ត៌មាន Beijing News ដ៏មានប្រជាប្រិយ៍នៅក្នុងរដ្ឋធានីនេះបាននិយាយរួចទៅ ហើយអំពី«នយោបាយការទូតរបស់លោកជំទាវទីមួយ»ថាអាចនឹងដើរតួរនាទីដ៏សំខាន់ក្នុងទំនាក់ទំនងសហរដ្ឋអាមេរិកនិងចិន។ សារព័ត៌មាននោះក៏កត់សម្គាល់អំពីអ្វីដែលដំណើរទស្សនកិច្ចនោះផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងអ្វីដែលគេហៅថា«បទដ្ឋានពីរ»នៃកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅក្នុងផ្នែកប្រឆាំងនឹងភេរវកម្មនិងការខ្វះសេចក្តីទុកចិត្តគ្នាលើជម្លោះព្រំដែននៅសមុទ្រចិនខាងកើតនិងខាងត្បូង។
អត្ថបទនោះ ក៏និយាយថាលោកជំទាវអូបាម៉ានៅតែធ្វើទស្សនកិច្ចសូម្បីតែមិនមានការប្រសើរឡើងណាមួយក្នុងផ្នែកជាច្រើនដូចជាសិទ្ធិមនុស្សជាដើម។
ប៉ុន្តែយ៉ាងណាក៏ដោយកាលពីសប្តាហ៍មុន សកម្មជនសិទ្ធិមនុស្សរបស់ចិនម្នាក់ឈ្មោះ Cao Shunli បានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនឈឺយ៉ាងខ្លាំងនៅក្នុងពន្ធនាគារ។ របាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សក្នុងប្រទេសចិនគ្រោងនឹងអនុម័តដោយអង្គការពិភពលោកនេះនៅក្នុងប្រទេសស្វ៊ីសនៅថ្ងៃពុធ។ ដំណើរនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រះសង្ឃទីបេពីរអង្គបានដុតព្រះកាយដើម្បីតវ៉ាប្រឆាំងនឹងការដឹកនាំរបស់ប្រទេសចិន។
ថ្វីបើមានការខ្វែងគំនិតគ្នា ក៏ប្រទេសចិននិងសហរដ្ឋអាមេរិកព្យាយាមកសាងនូវទំនាក់ទំនងប្រភេទថ្មីមួយ រវាងប្រទេសដ៏ធំទាំងពីរនេះ។ លោកហុងឡី អ្នកនាំពាក្យក្រសួងការបរទេសនិយាយថាប្រទេសទាំងពីរមើលឃើញថាដំណើរទស្សនកិច្ចនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនោះ។
«ដំណើរទស្សនកិច្ចនេះកើតមានឡើងចំពេលដែលប្រទេសទាំងពីរកំពុងតែកសាងនូវគំរូថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសយើង។ វាមានសារៈសំខាន់ខ្លាំងណាស់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ»។

No comments:
Post a Comment