កម្ពុជាតាំងពិព័រណ៍ឧស្សាហកម្ម និងសិប្បកម្មខ្នាតតូច និងមធ្យម លើកទី៤
@RFI/ siv channa
កម្ពុជា តាំងពិព័រណ៍ ឧស្សាហកម្ម និងសិប្បកម្ម ខ្នាតតូច និងមធ្យម លើកទី៤
នៅថ្ងៃទី២៨ មីនានេះ ប្រទេសកម្ពុជា បានបើក ពិព័រណ៍ ឧស្សាហកម្ម និងសិប្បកម្ម ខ្នាតតូច និងមធ្យម លើកទី៤ នៅមជ្ឈមណ្ឌលកោះពេជ្យ។ ពិព័រណ៍ពាណិជ្ជកម្មនេះ មានការចូលរួមពីសហគ្រាស ចំនួន១០៣ នៅទូទាំង ប្រទេសកម្ពុជា។ ពិព័រណ៍នេះ ធ្វើឡើង រយៈពេលបីថ្ងៃ គឺថ្ងៃទី២៨ មីនា ដល់ ថ្ងៃទី៣០ មីនា។ ប្រធានសហគ្រាស ខ្នាតតូច និងមធ្យម បានឱ្យដឹងថា វេទិការពិព័រណ៍នេះ គឺ បើកផ្លូវឱ្យ ទៅកាន់ទីផ្សារ នៃផលិតខ្នាតតូច និងមធ្យម។ ប៉ុន្តែ យ៉ាងណាក៏ដោយ សហគ្រាស ខ្នាតតូច និងមធ្យម នៅកម្ពុជា មានបញ្ហាប្រឈមចំបងមួយ គឺ ការនាំចូលវត្ថុធាតុដើម ពីបរទេស ក្នុងតម្លៃខ្ពស់។
មានរយៈពេលបីថ្ងៃពីថ្ងៃទី២៨ មីនា ដល់ថ្ងៃទី៣០មីនា នោះគឺពិព័រណ៍ឧស្សាហកម្ម និងសិប្បកម្មខ្នាតតូច និងមធ្យម លើកទី៤ នៅមជ្ឈមណ្ឌលកោះពេជ្យ។ ពិព័រណ៍ថ្នាក់ជាតិនេះ មានការចូលរួមពីបណ្តាសហគ្រាសចំនួន១០៣ នៅទូទាំងប្រទេស។ ក្នុងពិព័រណ័នេះ មានផលិតក្នុងស្រុកចំនួនប្រមាណជាង១២០មុខ ត្រូវបានដាក់តាំងបង្ហាញ និង លក់ ក្នុងនោះមានផលិតផលស្រាបៀ ផលិតម្ហូបអាហារ មានដូចជាទឹកត្រី ទឹកស៊ីអ៊ីវ និង រួមទាំងសាច់ក្រកជាដើម។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម លោក តែតាំងប៉ បានឱ្យដឹងថា វេទិការពិព័រណ៍នេះ គឺឱ្យកាសរបស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ បង្ហាញវត្តមានទៅដល់អតិថិជន។ ហើយ ពិព័រណ៍នេះ គឺចង់ជំរុញផលិតផលក្នុងដើម្បីឱ្យប្រជាជនកម្ពជាទាំងមូលទទួលស្គាល់ផលិតរបស់ខ្មែរ និងជាការត្រៀមខ្លួនដើម្បីចូលរួមសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ខាងមុខ។
ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ឧស្សាហកម្ម និងសិប្បកម្ម អេស អ៊ឹម អ៊ី ខ្មែរលើកទី៤នេះ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងបញ្ជាក់ថា ពិព័រណ៍នេះ គឺនឹងចូលរួមចំណែកដល់ការពង្រឹង និងលើកកម្ពស់ផលិតភាព រួមទាំងការពង្រីកទីផ្សារ។ សម្រាប់លោក គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច សហគ្រាសខ្នាតតូច នឹងមធ្យមគឺឆ្ឆឹងខ្នងសេដ្ឋកិច្ចកម្ពុជា។ បើតាមលោកគាត ឈន់ដដែល ដើម្បីឱ្យសហគ្រាស ខ្នាត តូច និងមធ្យម អាចប្រកួតប្រជែងបានក្នុងតំបន់ បរិយាកាសអន្តរជាតិនោះ រដ្ឋាភិបាលមានតួនាទីកែលម្អក្របខ័ណ្ឌគតិយុត្ត លើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការបណ្តុះបណ្តាលជំនាញជាដើម។
បើទោះបីជាការតាំងពិព័រណ៍ផលិតផលខ្មែររបស់សហគ្រាសខ្នាតតូច និងមធ្យមនេះ គឺជាបើកទីផ្សារនៃផលិតផលកម្ពុជាមែន ប៉ុន្តែអាជីវកម្មខ្នាតតូច និងមធ្យមនេះ កំពុងប្រឈមនឹងបញ្ហាការនាំចូលវត្ថុធាតុដើមពីបរទេស ដែលមានតំលៃខ្ពស់ព្រោះតែគោលនយោបាយពន្ធ១០០ភាគរយរបស់រដ្ឋ ដូច្នេះ ប្រធានសម្ព័ន្ធសហគ្រាសខ្នាតតូច និងមធ្យម លោកតែតាំងប៉ បានស្នើឱ្យរដ្ឋាភិបាលគិតគូរពីបញ្ហានេះ៕

No comments:
Post a Comment