Paris Peace Accords 23 Oct. 1991

Wednesday, March 19, 2014

សមាគម​ អាដហុក​ ត្រៀម​ដាក់​ពាក្យ​បណ្ដឹង ​ជូនពលរដ្ឋ ​មាន​ទំនាស់​ដី​រ៉ាំរ៉ៃ

ជម្លោះ​ដីធ្លី​នៅ​កោះកុង ៣០៥
ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ចំនួន​២ មក​ពី​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ជួប​ជុំ​នៅ​មុខ​សាលា​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១២។
Photo by Adhoc

សមាគម​ អាដហុក​ ត្រៀម​ដាក់​ពាក្យ​បណ្ដឹង ​ជូនពលរដ្ឋ ​មាន​ទំនាស់​ដី​រ៉ាំរ៉ៃ

ដោយ ដែន អយុធ្យា / អាស៊ិសេរី | ១៩ មីនា ២០១៤

ក្រុម​អ្នក​ច្បាប់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​តាម​រាជធានី-​ខេត្ត ទូទាំង​ប្រទេស ត្រៀម​ជួយ​ដាក់​ពាក្យ​បណ្ដឹង​ជា​ថ្មី​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទំនាស់​ដី​ធ្លី​រ៉ាំរ៉ៃ មិន​ទាន់​បាន​ដោះស្រាយ ចាប់​តាំង​ពី​​ឆ្នាំ​២០០៤ មក ទៅ​កាន់​ស្ថាប័ន​រដ្ឋ តាម​រាជធានី ខេត្ត​នីមួយៗ ដើម្បី​ស្នើ​ឲ្យ​សើរើ​រឿង​ក្តី​នេះ​មក​ដោះ​ស្រាយ​ឡើង​វិញ។

លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ដីធ្លី និង​ធនធាន​ធម្មជាតិ សមាគម​អាដហុក (Adhoc) ឲ្យ​ដឹង​ថា នៅ​រសៀល​​ថ្ងៃ​ពុធ ទី​១៩ មីនា នេះ នា​ទីស្នាក់ការ​សមាគម​ក្រុង​ភ្នំពេញ នឹង​មាន​រៀបចំ​សន្និសីទ​កាសែត ដោយ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ តាំង​ពី​ឆ្នាំ​២០០៤។
លោក​បន្ត​ថា ករណី​ដូច​គ្នា​នេះ សម្រាប់​ការិយាល័យ​សមាគម​អាដហុក នៅ​តាម​បណ្តា​ខេត្ត​នានា ក៏​បើក​ធ្វើ​យុទ្ធនាការ​ជួយ​ផ្នែក​ច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ដូច​គ្នា​ដែរ។

No comments:

Post a Comment