Paris Peace Accords 23 Oct. 1991

Saturday, March 8, 2014

ជនជាតិដើម​ ភាគ​តិចគួយ ទើប​តែ​ ស្គាល់​ ទិវា​សិទ្ធិ​នារី​ អន្តរជាតិ​ ជា​លើក​ទី​១​

វេទិកាស្តីពី សិទ្ធិស្ត្រីជនជាតិដើមភាគតិច និងការចូលរួមការអភិវឌ្ឍន៍ នៅខេត្តព្រះវិហារ (រូបថត៖ បូ សាវី)

ជនជាតិដើម​ ភាគ​តិចគួយ ទើប​តែ​ ស្គាល់​ ទិវា​សិទ្ធិ​នារី​ អន្តរជាតិ​ ជា​លើក​ទី​១​


ដោយ៖​ បូ សាវី​ / វីអូឌី | ថ្ងៃសៅរ៍ ទី8 ខែមិនា ឆ្នាំ2014

ជនជាតិដើម​ភាគ​តិចគួយ នៅ​ថ្ងៃ​សៅរ៍​នេះ​អះអាងថា ពួកគាត់​ទើបតែ​ស្គាល់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ជា​លើកដំបូង​។​
​ក្នុង​ពិធី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ស្ដីពី​សិទ្ធិ​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ការអភិវឌ្ឍន៍ ដែល​រៀបចំ​ធ្វើ​នៅ​ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដោយ​មាន​វត្តមាន​រប​ស់លោក​បណ្ឌិត ឡៅ ម៉ុងហៃ និង​មេធាវី សេក សុភ័ណ្ឌ ចូលរួម​ផង​នោះ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគ​តិចគួយ​ប្រមាណ​ជាង​៥០០​នាក់ និយាយថា ពីមុនមក ពួកគាត់​មិន​ធ្លាប់​ដឹង​ឮ​ពី​ទិវា​នេះ​ទេ ហើយ​នេះ​ក៏​ជា​លើក​ទី​១​សម្រាប់​ពួកគាត់​ដែរ​។​
​អ្នក​រៀបចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ដែល​ជា​ក្រុមប្រឹក្សា​សហគមន៍​ជនជាតិដើម​ភាគ​តិចគួយ លោកស្រី ទេព ទឹម មានប្រសាសន៍ថា ការរៀបចំ​ទិវា​នេះ គឺ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ជនជាតិដើ​ម​ភាគតិច ជា​ពិសេស​ស្ត្រី យល់​ពី​សិទ្ធិ​របស់​ខ្លួន ក៏​ដូច​ជា​សិទ្ធិ​ក្នុង​ការរស់រានមានជីវិត និង​ហ៊ាន​តតាំង​ចំពោះ​ការរំលោភបំពាន​ដីធ្លី​ជាដើម​។​
​ជា​រៀងរាល់​ទិវា​៨ មីនា ឬ​ទិវា​បុណ្យ​ជាតិ​ផ្សេងៗ​ទៀត សកម្មជន​សិទ្ធិមនុស្ស​តែងតែ​យក​ទិវា​នោះ ដើម្បី​សម្ដែង​មតិ និង​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ចំពោះ​ភាពខ្វះ​ចន្លោះ​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​៕
ស្ត្រីជនជាតិដើមភាគតិច គួយ ចូលរួមទិវាសិទ្ធិនារីអន្តរជាតិ នៅខេត្តព្រះវិហារ (រូបថត៖ បូ សាវី)


No comments:

Post a Comment