គណបក្ស ទាំងពីរ៖ ឯកភាព ពីរចំណុច និងពិភាក្សាគ្នាបន្ត នៅសប្តាហ៍ក្រោយ
ក្រុម
ការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនៅថ្ងៃទី៣ មីនា ២០១៤ | @rif/siv channa
គណបក្ស ប្រជាជនកម្ពុជា
និងគណបក្ស សង្គ្រោះជាតិ បន្ទាប់ពីបានជួប ប្រជុំគ្នា អស់រយៈពេល ៤ម៉ោង
កន្លះ បានសម្រេច ឯកភាពគ្នា ចំនួន ២ចំណុច
និងសន្យា លើកយកចំណុច ផ្សេងៗ ទៀត ដែលមិនទាន់ យល់ស្របគ្នា ទៅពិភាក្សា
នៅថ្ងៃចន្ទ ទី១០ មីនា សប្តាហ៍ក្រោយ។ ចំណុចទាំងពីរនោះ រួមមាន,
ការរៀបចំ បញ្ជីឈ្មោះ អ្នកបោះឆ្នោត
និងច្បាប់ ស្តីពី ហិរញ្ញវត្ថុ របស់ គណបក្ស នយោបាយ។
រីឯ ចំណុច ដែលមិនទាន់ ឯកភាពគ្នានោះ គឺ, កំណែទម្រង់ ក្របខ័ណ្ឌ ការបោះឆ្នោត
និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម ដែលនឹងត្រូវ ពិភាក្សា លើកក្រោយ។
ប៉ុន្តែ យ៉ាងណា ក៏ដោយ,
គណបក្ស ទាំងពីរ នៅតែ មានជំហរ ផ្សេងគ្នា ដដែល ស្តីពី ការបោះឆ្នោត មុនអាណត្តិ។
បានឯកភាពគ្នាចំនួនពីរចំណុចលើយន្តការកំណែទម្រង់ការបោះឆ្នោត
ហើយសន្យាពិភាក្សាគ្នាលើចំណុចខ្វែងគំនិតគ្នាជាបន្តទៀតនៅសប្តាហ៍
ក្រោយ។ នេះជាលទ្ធផលនៃកិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ។
បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលបួនម៉ោង កន្លះ នៅថ្ងៃទី៣ មីនា នៅវិមានព្រឹទ្ធសភា គណបក្សដែលកំពុងមានជម្លោះទាំងពីរ បានឯកភាពគ្នា ទី១ លើការរៀបចំ ការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងធានាសិទ្ធបោះឆ្នោតដល់ពលរដ្ឋគ្រប់រូប និងទី២ ការ រៀបចំបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ។
ថ្លែងទៅកាន់ទៅកាន់អ្នកសារព័ត៌មានប្រមាណជាង ៥០នាក់ ដែលកុំពុងរងចាំព័ត៌មាននៅម៉ោង ប្រមាណជា១ និង៣០នាទីរសៀល លោក សុន ឆ័យ ប្រធានក្រុមចរចារបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ចំណុចទាំងពីរខាងលើនោះគឺគ្រាន់តែជាចំណុចចាប់ផ្តើមនៃការឯកភាពគ្នា តែប៉ុណ្ណោះ ហើយលោកថា យ៉ាងហោចណាស់៤ចំណុចផ្សេងទៀតដែលមិនទាន់ឯកភាពគ្នានោះដូចជា ទី១ ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ទី២ យន្តការនៃការដោះស្រាយវិវាទ នៃការបោះឆ្នោតនោះ និងទី៣ មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សជាដើមនោះ ដោយឡែកបញ្ហាអព្យាក្រិតភាពនៃមន្ត្រីរាជការ ក៏នឹងត្រូវលើកយកមកពិភាក្សានៅថ្ងៃចន្ទទី១០ មីនាសប្តាហ៍ក្រោយ។
ជាជំនួបដែលមានសមាសភាពម្ខាង៦នាក់ដដែល លោក ប៊ិន ឈិន នឹងដឹកនាំក្រុមចរចានៃគណបក្សប្រជាជនកម្ពុជា រីឯ លោក សុន ឆ័យជាប្រធានក្រុមចរចានៃគណបក្សសង្គ្រោះជាតិដដែល។
បើទោះបីជាគណបក្សប្រឆាំង និងគណបក្សកាន់អំណាច បានមូលម៉ាត់គ្នាធ្វើកំណែទម្រង់ការបោះឆ្នោតក៏ដោយ ប៉ុន្តែគណបក្សជាប់ឆ្នោតទាំងពីរនៅតែប្រកាន់ជំហរដាច់ណាត់ដាក់គ្នា ដដែល។ គណបក្សសង្គ្រោះជាតិតាមរយៈលោក សុន ឆ័យ បានបញ្ជាក់ថា ការបោះឆ្នោតនៅតែរក្សាជំហរឱ្យមានការបោះឆ្នោតមុនអាណត្តិ។ ប៉ុន្តែជំហរគណបក្សប្រជាជនកម្ពុជាវិញ លោក ប៊ិន ឈិនបបញ្ជាក់ថា ការបោះឆ្នោតមុនអាណត្តិនោះ គឺមិនអាចទៅរួចឡើយព្រោះមិនមានចែងក្នុងច្បាប់របស់កម្ពុជា។
យ៉ាងណាក៏ដោយ លោក សុខ ទូចបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានពន្យល់ថាការព្រម ព្រៀងរវាងគណបក្សទាំងពីរនោះ គឺគ្រាន់តែជាការបោះពួយលឿនទៅមុខនៃក្រុមបច្ចេកទេសតែប៉ុណ្ណោះ ព្រោះថា មេដឹកនាំគណបក្សទាំងពីរនៅមិនទាន់ធ្វើសេចក្តី ថ្លែងការណ៍បញ្ជាក់គោលជំហគាំទ្រនៃការឯកភាពគ្នារវាងនៃក្រុមបច្ចេកទេស ទាំងពីរនោះទេ។ ដូច្នេះលោក សុខ ទូច អះអាងការសម្រេចនេះនៅផុយស្រួយនៅឡើយនោះទេ ហើយការបិទបញ្ចប់ជម្លោះនយោបាយនៅកម្ពុជានៅមានភាពស្រពិចស្រពិលនៅឡើយ៕

No comments:
Post a Comment