Paris Peace Accords 23 Oct. 1991

Friday, March 7, 2014

ក្រុម​ស្ត្រី​ សង្គម​ស៊ីវិល ខកចិត្ត​ នឹង​អាជ្ញាធរ និង​សាកលវិទ្យាល័យ​ បញ្ញា​ជាតិ ដែល​មិន​អនុញ្ញាត​ ឲ្យ​ប្រារព្ធ​ ទិវា​សិទ្ធិនារី​​

ក្រុម​ស្ត្រី​ សង្គម​ស៊ីវិល ខកចិត្ត​ នឹង​អាជ្ញាធរ និង​សាកលវិទ្យាល័យ​ បញ្ញា​ជាតិ ដែល​មិន​អនុញ្ញាត​ ឲ្យ​ប្រារព្ធ​ ទិវា​សិទ្ធិនារី​​


ដោយ៖​ សុទ្ធ គឹម​សឿន​ / វីអូឌី | ថ្ងៃសុក្រ ទី7 ខែមិនា ឆ្នាំ2014

ក្រុម​ស្ត្រី​សង្គម​ស៊ីវិល​គ្រប់​ជំនាន់ ដែល​ធ្វើការ​ដើម្បី​ស្ត្រី និង​កុមារ សម្តែង​ការខកចិត្ត​ចំពោះ​សាលា​រាជធានី​ភ្នំពេញ និង​សាកលវិទ្យាល័យ​បញ្ញា​ជាតិ ដែល​បាន​បដិសេធ និង​លុប​ចោល​កិច្ចសន្យាជួល​ទីកន្លែង ក្នុងការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា ឆ្នាំ​២០១៤​នេះ​។
​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ស្ត្រី​សង្គម​ស៊ីវិល​គ្រប់​ជំនាន់ ដែល​ធ្វើការ​ដើម្បី​ស្ត្រី​និង​កុមារ ចេញផ្សាយ​នៅ​សុក្រ​នេះ បាន​ចាត់​ទុក​ការបដិសេធ​ប្ររាព្ធ​ទិវា​សិទ្ធិនារី​ពី​សំណាក់​សាលា​រាជធានី​ភ្នំពេញ​ថា ជា​ទង្វើ​ផ្ទុយ​ពី​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋា​ភិបាល ដែល​ប្រកាស​ដក​បម្រាម​ការប្រមូលផ្តុំ កាលពី​ថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ និង​មិន​មាន​ឆន្ទៈ​លើកស្ទួយ និង​ជំរុញ​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​ជាតិ ស្តី​ពី​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី​។​
សេចក្តីថ្លែងការណ៍​បន្ត​ថា លើសពីនេះ សាកលវិទ្យាល័យ​បញ្ញា​ជាតិ ដែល​បាន​យល់ព្រម​ក្នុង​ការជួល​ទីកន្លែង​សម្រាប់​រៀបចំ​សិក្ខាសាលា ក្នុង​ថ្ងៃ​ទី​០៧ ខែ​មីនា​នេះ ប៉ុន្តែ​បាន​លុបចោល​កិច្ចសន្យា​វិញ (​បានទទួល​ប្រាក់​កក់​រួចហើយ​) ហើយ​ថែមទាំង​ចោទប្រកាន់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​យក​គ្រិះស្ថាន​អប់រំ​ទៅ​បម្រើ​ផលប្រយោ​ជន៍​នយោបាយ ដោយ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​គោលជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ទាំងនេះដែល​មិន​មាន​និន្នាការ​នយោបាយ​បម្រើ​ផលប្រយោជន៍​គណបក្ស​នយោបាយ​ណាមួយ​នោះ​។​
​សេចក្តីថ្លែងការណ៍​ដដែល បានទាមទារ​ឲ្យ​អាជ្ញាធ​រ និង​មន្ត្រី​ស្ថាប័ន​សាធារណៈ​ទាំងអស់ អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន ក្នុងការ​សម្រួល​និង​គាំទ្រ​ការអនុវត្ត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ពេញលេញ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធានា គោរព និង​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន ដើម្បី​ឲ្យមាន​ការអភិវឌ្ឍ​​មួយ​ប្រកបដោយ​ចីរភាព​ពិតប្រាកដ​នៅ​កម្ពុជា​៕






1 comment:

  1. Anonymous4:00 AM

    ដ្ឋាភិបាលខ្មែរដែលដឹកនាំដោយបក្សបីសាច ប្រើច្បាប់ព្រៃកាន់តែច្បាស់ និង​ ខ្លាំងឡើង ៗ ជារៀង
    រាល់ថ្ងៃ ។ យកច្បាប់រដ្ឋធម្មនុញ្ញខ្មែរមកទ្រាប់អង្គុយ ធ្វើជាឧបករណ៍របស់ពួកវាសំរាប់ធ្វើបាប ជីះ
    ជាន់ គៀបសង្កត់ និង ​ សម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរក្រោមបញ្ជាពួកយួនកុម្មុយនិស្តហាណូយ ។ សួរថា
    តើទង្វើអស់ទាំងនេះ អង្គការសហប្រជាជាតិ និង ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារិស
    ខ្លះមានឃើញផងទេ ? បានចេះតែទុកឲពួករដ្ឋាភិបាលដឹកនាំដោយបក្សបីសាចធ្វើតាមអំពើចិត្ត
    បែបនេះ ? ។ ថ្មី ៗ នេះ មានប្រទេសខ្លះបានមានប្រតិកម្មខ្លះ​ តែនៅមានចំនួនភាគច្រើននៅសម្ងំ
    ស្ងៀមនៅឡើយ ។

    ក្នុងនាមជាប្រជាពលរដ្ឋ សូមអំពាវនាវដល់អ្ងគការសហប្រជាជាតិ សហគមអន្តរៈជាតិ ជាពិសេស ប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារិស ជួយក្រឡេកមើល និងពិនិត្យនូវលិខិតពាក្យ
    តវ៉ា និង ពាក្យបណ្តឹង ទាំងអស់ដែលប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ គ្រប់ប្រភេទ អង្គការជាតិ
    និង អន្តរៈជាតិនានា និង គណៈបក្សជំទាស់ ដែលបានដាក់ជូនអង្គការសហប្រជាជាតិ ជាច្រើនដង ច្រើនសារនោះផង ។ សូមពិនិត្យ​ ហើយ មេត្តាចាត់ការតាមហ្នឹង បានកាន់ឆាប់កាន់តែប្រសើសំរាប់
    ប្រទេសកម្ពុជា និង ប្រជាពលរដ្ឋខ្មែរ ។ យើងខ្ញុំសង្ឃឹម និង​ អរគុណទុកជាមុន ។

    ReplyDelete