បក្សប្រជាជន ឆ្លើយតប បក្សសង្គ្រោះជាតិ រឿងរបៀបវារៈ កែទម្រង់ ការបោះឆ្នោត
RFA | 14 March 2014
ក្នុងលិខិត របស់ លោក ប៊ិន ឈិន ប្រធាន គណៈកម្មការ ចម្រុះ ខាងគណបក្ស ប្រជាជនកម្ពុជា ដែលចុះថ្ងៃ ទី១៣ ខែមីនា បានបញ្ជាក់ ថា, ក្របខ័ណ្ឌ កែទម្រង់ ការបោះឆ្នោត គឺ ជាសំណុំ នៃបញ្ហា ដែលគណៈកម្មការ ចម្រុះ បានរៀបចំ ប្រធានបទ មួយចំនួន រួចហើយ, រួមមាន៖ ការរៀបចំ ចុះឈ្មោះ បោះឆ្នោត និងបញ្ជីឈ្មោះ អ្នកបោះឆ្នោត ដើម្បី ធានា និងការពារសិទ្ធិ របស់ ប្រជាពលរដ្ឋ គ្រប់រូប, ការរៀបចំ បង្កើតច្បាប់ ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ គណបក្ស នយោបាយ។
ការឆ្លើយតប របស់ គណបក្ស ប្រជាជនកម្ពុជា នៅពេលនេះ គឺ បន្ទាប់ពីលោក សុន ឆ័យ ប្រធាន គណៈកម្មការ តំណាង គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី១៣ មីនា បានដាក់លិខិតមួយ ដោយស្នើ ឲ្យគណបក្ស ប្រជាជនកម្ពុជា បញ្ជាក់ពីរបៀបវារៈ ឲ្យបានច្បាស់លាស់ មុននឹងឈាន ដល់ការជួបចរចាគ្នា បន្តទៀត ដែលគ្រោងធ្វើ នៅថ្ងៃ ទី១៧ មីនា, ព្រមទាំង បានបញ្ជាក់ ថា, ប្រធានបទ ទាក់ទង នឹងការកែទម្រង់ ការបោះឆ្នោត ឲ្យទៅ ជាស្ថាប័ន រដ្ឋធម្មនុញ្ញ ដែលឯករាជ្យ និងមាន ការជ្រើសតាំង ដោយរដ្ឋសភា តាំងសំឡេង ២ភាគ៣ នៃសមាជិក សភា ទាំងមូល គឺ ជារបៀបវារៈ ចាំបាច់ ជាអាទិភាព សម្រាប់ ការងារកែទម្រង់ ការបោះឆ្នោត ដែលមិនអាច រំលងបាន។
នៅមិនទាន់មាន ប្រតិកម្មតប ថា យ៉ាងណា នៅឡើយ ពីតំណាង គណបក្ស សង្គ្រោះជាតិ ចំពោះចម្លើយ របស់ គណបក្ស ប្រជាជនកម្ពុជានេះ។
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីដើមសប្ដាហ៍នេះ បានប្រកាស ថា នឹងផ្អាក ការចរចា ជាមួយ គណបក្ស ប្រជាជនកម្ពុជា ប្រសិនបើ គណបក្ស កាន់អំណាច មិនឆ្លើយតប នឹងសំណើ របស់ខ្លួន ដែលចង់ ឲ្យការចរចា ផ្ដោតតែ ទៅលើ ការកែទម្រង់ ស្ថាប័នរៀបចំ ការបោះឆ្នោត ឲ្យទៅជាស្ថាប័នធម្មនុញ្ញ ទេនោះ៕
No comments:
Post a Comment